ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែប​គិត​ថា​គុក​ជា​ផ្ទះសំណាក់​ទេ​ដឹង ទើប​រកតែ​គុក​ដូច្នេះ !

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​៣ និង​៤៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៣០ កញ្ញា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​៣ និង​៤៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៣០ កញ្ញា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត បាន​ទទួល​បណ្ដឹង​តាម​ទូ​ស័ព្ទ​ពី​ពលរដ្ឋ​ដែល​រស់នៅ ភូមិតូច ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ឈ្មោះ យិ ដា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ថា មាន​ចោរ​ចូល​លួច​មាន់ផ្ទះ​គាត់ អស់ពី​ទ្រុង​។

ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​បណ្ដឹង​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​ទៅ​អន្តរាគមន៍ ទាន់​ពេលវេលា និង​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ឈ្មោះ ឆឹង ណា​ន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ និង​មុខរបរ មិន​ពិតប្រាកដ ដែល​កំពុង​យួរ​មាន់​ចំនួន​១២​ក្បាល ដើរ​កាត់​វាល​បម្រុង​គេចខ្លួន​។

នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ឆឹង ណា​ន់ ទើប​សមត្ថកិច្ច​ដឹង​ថា ជន​នេះ​ជា​មុខ​សញ្ញចា​ស់​ធ្លាប់​ចាប់​បញ្ជូន ទៅ​ដាក់​ពន្ធនាគារ​ចំនួន​៣​លើក រួច​មក​ហើយពី​បទ​លួច​គោ លួច​ម៉ូតូ និង​មាន់​។ សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ទើបនឹង ចេញពី​ពន្ធនាគារ​បាន​១១​ថ្ងៃ ហើយ​បាន​បន្ត​ធ្វើ​សកម្មភាព​ទៀត ពោល​គឺ​មិន​រាងចាល ជាប់គុក​ព្រោះតែ​លួច​មាន់​ចេញពី​គុក​នៅ​តែ​លួច​មាន់ ដូច្នេះ​ត្រូវ​ចាប់​បញ្ចូល​គុក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ