ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដាក់​បម្រាម​ដាច់ខាត​មិន​ឲ្យ​រថយន្ត​ធំ​ៗ​ចេញចូល​ក្រុង​ពេល​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌចម្ការមន នៅ​សាលា​ខណ្ឌចម្ការមន កាលពី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​ដាច់ខាត​ដោយ​មិន​ឲ្យ​មាន​រថយន្ត​ធំ​ៗ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌចម្ការមន នៅ​សាលា​ខណ្ឌចម្ការមន កាលពី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​ដាច់ខាត​ដោយ​មិន​ឲ្យ​មាន​រថយន្ត​ធំ​ៗ ចេញ ចូល រាជធានី​ភ្នំពេញ នៅ​ពេល​ថ្ងៃ និង​ប្រកាស​លុប​បំបាត់​មិន​ឲ្យ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​រាជធានី​ប្រភេទ A-B និង​C ទៀត​ទេ​។ ក្នុង​ពិធី​សំណេះសំណាល​នោះ លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា ចាប់ពី​ពេល​នេះ​តទៅ​ឡាន​ធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាត​ឲ្យ​មាន​ដាច់ខាត ហើយ​ក៏​លែង​ឲ្យ​មានការ​កំណត់​ម៉ោង​នេះ ឬ​ម៉ោង​នោះ​ចេញ ចូល​ក្រុង​ដូច​មុន​ទៀត​ដែរ ដូច​ជា​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​A-B និង​C​ជាដើម​។

លោក​បន្ត​ថា កន្លង​មកនេះ រថយន្ត​ចេញ ចូល​រាជធានី​ភ្នំពេញ​បាន​តាម​ចិត្ត ឲ្យ​តែ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​ក្រុង​ប្រភេទ​A-B និង​C​នេះ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ លោក ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ទៀត​ថា រឿង​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​ក្រុង​ប្រភេទ​A-B និង​C​នេះ គេ​អាច​ថតចម្លង​បាន​យ៉ាង​ស្រួល ហើយ​នរណា​គេ​ជា​អ្នក​យក​មក​ពិនិត្យ​ថា ពិត​ឬ​មិន​ពិត​នោះ គឺ​ធ្វើ​ឲ្យ​រថយន្ត​ធំ​ឆ្លៀតឱកាស​ចេញ ចូល​ក្រុង​បាន​។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ​ឡាន​ធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់ខាត តែ​អាច​ចេញចូល​ក្រុង​បាន​ចាប់ពី​ម៉ោង ៨​ទៅ​៩​យប់ តែ​សម្រាប់​ផ្លូវ​បី​មិន​ឲ្យ​រថយន្ត​ធំ​ឆ្លងកាត់​ដាច់ខាត​នោះ គឺ​ផ្លូវ​ព្រះ​មុនី​វង្ស ស៊ី​សុវត្ថិ និង​ផ្លូវ​ព្រះ​នរោត្តម​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ខណ្ឌចម្ការមន មាន​តែ​សង្កាត់​ទន្លេបាសាក់​មួយ ដែល​រៀបចំ​សណ្តាប់ធ្នាប់​នៅ​មិន​ទាន់​ល្អ ជា​ពិសេស​ការ​ចត និង​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​មិន​មាន សណ្តាប់ធ្នាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ទីក្រុង និង​មានការ​កកស្ទះ​ចរាចរណ៍ ដែល​សុំ​ឲ្យ​សង្កាត់​នេះ ពង្រឹង​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​ឡើង​វិញ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក ឃួ​ង ស្រេង បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​រដ្ឋបាល​ខណ្ឌ​ច​ម្ករ​មន រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​កន្លង​មក បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​កិច្ច​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ រួម​នឹង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អ​ប្រសើរ រហូត​ទទួល​បាន​ស្នាដៃ ជា​ច្រើន​។

លោក ព្រំ សំខាន់ អភិបាល​ខណ្ឌចម្ការមន ក្នុង​ឱកាស​នោះ​បាន​លើក​ឡើង​ពី​បទល្មើស​ពាក់ព័ន្ធ ភូមិ​សង្កាត់​មាន​សុវត្ថិភាព ក្នុង​ត្រីមាស​ទី​៣​នេះ ដោយ​ធ្វើការ​បង្ក្រាប​បទល្មើស​លួច ឆក់​ប្លន់ បានជា​ច្រើន ករណី ហើយ​ការងារ​នេះ​រដ្ឋបាល​ខណ្ឌ ក៏​បាន និង​កំពុង​ធ្វើ​រាល់ថ្ងៃ​ផង​ដែរ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។ លោក​បន្ត​ថា ក្រៅពី​ភូមិ សង្កាត់​មាន​សុវត្ថិភាព ការ​កសាង​នូវ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ ក៏​បាន​នឹង​កំពុង​កសាង ជួសជុល​ផ្លូវ លូ ជា​ច្រើន​ខ្សែ ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​សេវាកម្ម​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​ក៏​បាន និង​កំពុង​ធ្វើ​យ៉ាង​សកម្ម​ផង​ដែរ​។

ចំណែក​មន្ត្រី​រដ្ឋបាល​ខណ្ឌចម្ការមន បាន​លើក​ឡើង​ពី​សំណូមពរ របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​បង្គោល​ភ្លើង​នៅ​តាម​ផ្លូវ​សាធារណៈ ពិសេស​តាម​ផ្លូវ​៤៣០ ពី​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ដល់​ក្រោយ​មន្ទីរពេទ្យ​រុ​ស្ស៊ី បញ្ហា​លូ បញ្ហា​ដើមឈើ​ងាប់​ហើយ​កាប់​មិន​បាន និង​បញ្ហា​សំរាម ដែល​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ប្រមូល​មិន​ទាន់​ពេល​ជាដើម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំ​ថ្នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ