ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​នាយករង​មន្ទីរ​ប្រឆាំង​ញៀន​២​ទៅ​៣​នាក់ មាន​បងប្អូន​ជួញដូរ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹ​ថា កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ២០១៨ សមត្ត​កិច្ច​នគរបាល​ក្រុង​កំពង់ចាម និង​ស្រុក​ព្រៃឈរ រួម​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ ខេត្តកំពង់ចាម…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹ​ថា កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ២០១៨ សមត្ត​កិច្ច​នគរបាល​ក្រុង​កំពង់ចាម និង​ស្រុក​ព្រៃឈរ រួម​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ ខេត្តកំពង់ចាម បាន​សហការ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រេ់​ប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​២​ករណី និង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣​នាក់ ស្រី​២​នាក់ រឹបអូស​វត្ថុ​តាង​សង្ស័យ​ថ្នាំ​ញៀន​មាន ម្សៅ​ក្រាម​ពណ៌​ស ២៣​កញ្ចប់ (​ធំ​៤​កញ្ចប់ និង​តូច​១៩​កញ្ចប់​) ទូរស័ព្ទ​ដៃ​៩​គ្រឿង ម៉ូតូ​៣​គ្រឿង រថយន្ត​១​គ្រឿង និង​ឧបករណ៍​សេព​គ្រឿងញៀន មួយ​ចំនួន​ទៀត​។ ជនសង្ស័យ និង​សារធាតុ​ញៀន​ទាំងនោះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់ សាលាដំបូង​ខេត្ត​តាម​នីតិវិធី​។

ចំណែក​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​វិញ កំពុង​មានការ​បែកធ្លាយ រឿង​មិន​ប្រក្រតី​ខ្លះ​ដែល​ថា មាន​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ២​ទៅ​៣​នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​បងប្អូនរកស៊ី​ជួញដូរ​គ្រឿងញៀន​។ អ្នកដឹង​រឿង​បាន​ទម្លាយ​ទៀត​ថា បើ​ធ្វើ​ជា​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ហើយ​មាន​បងប្អូន​រកស៊ី​ជួញដូរ​គ្រឿងញៀន​នោះ គួរតែ​ថ្នាក់លើ​ផ្លាស់​ប្តូរ​ចេញ​ទៅ​។ មិនធម្មតា​ទេ ដល់​ទៅនាយករង​មន្ទីរ ពាក់​ថ្នាក់​ឧត្តមសេនីយ៍ទោ (​ផ្កាយ​២) ទុក​នៅ​តទៅ​ទៀត ហាក់បីដូច​នៅ​ការពារ (​កាង​) បទល្មើស​គ្រឿងញៀន​ដូច្នោះ​ដែរ បើ​មាន​មែន​ដក​ចោល​ទៅ​។

រឿង​បែកធ្លាយ​នាយករង​មន្ទីរ​មាន​បងប្អូន ជួញដូរ​គ្រឿងញៀន​នោះ គេ​មាន​ជំ​ជឿ​ថា លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគ​បាល​ជាតិ មិន​ទាន់​ជ្រាប​ទេ បើសិន​រឿង​នេះ​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង ដឹង​មែន​លោក​មិន​ទុក​មន្ត្រី​ធុន​នឹង​ឡើយ ។ ព្រោះ​កន្លង​មក​លោកនាយ​ឧត្តមសេនីយ៍ ធ្លាប់​ចាត់ការ​លើ​មន្ត្រី​តូចតាច បម្រើ​ការងារ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ខិល​ខួច​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​រួច​ហើយ​។ ដូច្នេះ​គេ​សង្ឃឹមថា ការ​បែកធ្លាយ​មាន​នាយករង​មន្ទីរ​២​ទៅ​៣ នាក់ មាន​បងប្អូន​រកស៊ី​គ្រឿងញៀន ប្រាកដជា​ត្រូវ​ដោះ​ដូរ​កន្លែង​ជាក់​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ