ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ខុសច្បាប់​បាន​សុខ​កន្លង…ព្រោះ​សែនអ្នក​តា​ម្ចាស់​ស្រុក​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បន្ទាប់​ពី​កម្លាំង​ស្នងការដ្ឋាន​ខេត្ត​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​បាន​ចំនួន​៤​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា នៅ​ក្នុងស្រុក​សំឡូត ស្រាប់តែ​បែកធ្លាយ​ព័​ត៏​មាន​ជា​ហូ​ហែម​កថា មេ​កន្ទុយលេខ​ទាំង​៤​ទីតាំង​នោះ សុទ្ធ​សឹង​ជា​កន្លែង​ដែល​ការពារ​យ៉ាង​រឹង​ម៉ាំ​ដោយ​លោក​កោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក​សំឡូត…

ខេត្តបាត់ដំបង​៖ បន្ទាប់​ពី​កម្លាំង​ស្នងការដ្ឋាន​ខេត្ត​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​បាន​ចំនួន​៤​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា នៅ​ក្នុងស្រុក​សំឡូត ស្រាប់តែ​បែកធ្លាយ​ព័​ត៏​មាន​ជា​ហូ​ហែម​កថា មេ​កន្ទុយលេខ​ទាំង​៤​ទីតាំង​នោះ សុទ្ធ​សឹង​ជា​កន្លែង​ដែល​ការពារ​យ៉ាង​រឹង​ម៉ាំ​ដោយ​លោក​កោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក​សំឡូត តែ​លោក​អធិកា​រូប​នេះ​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​។

កម្លាំង​កង​អន្តរា​គម​ន៏​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​ខេត្ត​ដែល​ទ​ទូល​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត​ឲ្យ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​នេះ បាន​ឲ្យ​ដឹង​ថា កម្លាំង​កង​អន្តរា​គន​ម​ន៏​បង្ការ បង្ក្រាប បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​(​លក់​ឆ្នោត​)​ចំនួន​៤​គោលដៅ​ធំ​ៗ​នៅ​ក្នុង​ឃុំ​កំពង់​ល្ពៅ ឃុំ​ស៊ុ​ង និង​ឃុំ​តា​សាញ នៅ​ស្រុក​សំឡូត​។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ទីតាំង​កត់​កន្ទុយលេខ​ទាំងនេះ និង​ជា​ច្រើន​កន្លែង​ទៀត​ដែល​កំពុង​ដំណើរការ​ពាសពេញស្រុក​សំឡូត សុទ្ធតែ​ជ្រោក​ក្រោម​ស្លាក​ក្រុមហ៊ុន​«​ឆ្នោត​ខ្មែរ​»​។

បើ​តាម​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេ​កន្ទុយលេខ​ចំនួន​៤​នាក់​មាន ១-​ឈ្មោះ​មាស យី​ន ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សុង​១ ឃុំ​សុង ស្រុក​សំឡូត ២-​ឈ្មោះ​ជួន សៀ​ក​ហេង ប្រុស​អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​អូរ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ដែល​មាន​ទីតាំង​លក់​កន្ទុយលេខ​នៅ​ក្នុង​ផ្សារ ៣-​ឈ្មោះ​ងឿ​ន រី​ណា ស្រី​អាយុ​២៩​ឆ្នាំ និង​៤,​ឈ្មោះ​គ្រី សុ​គុណ ប្រុស​អាយុ​៣៩​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​។ ក្រៅពី​ឃាត់ខ្លួន​មេ​កន្ទុយលេខ​៤​នាក់ សមត្ថកិច្ច​ក៏​បាន​ដកហូត​នូវ​វ​ត្តុ​តាង​មួយ​ចំនួន​ផង​ដែរ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​។

ជាមួយនឹង​ការ​បង្ក្រាប​មេ​កន្ទុយលេខ​នៅ​ស្រុក​សំឡូត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មកនេះ ស្រាប់តែ​បែកធ្លាយ​នូវ​រឿងអាស្រូវ​ជា​ច្រើន​រវាង​មេ​កន្ទុយលេខ​និង​មន្ត្រី​នគរបាល​។ ជា​ពិ​សេ​លោក​អធិការ​ស្រុក​សំឡូត​តែ​ម្ដង ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​កៀក​បំផុត​ជាមួយនឹង​ល្បែង​កន្ទុយលេខ​នេះ​។

ប្រភព​ព័​ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្ត​មួយ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន​ទីតាំង​កត់​កន្ទុយលេខ​នៅ​ក្នុងស្រុក​សំឡូតមាន​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​នៅ​តាម​បណ្ដា​ឃុំ​និង​នៅ​ក្នុង​ផ្សារ​ស្រុក​សំឡូត​។ ទីតាំង​ទាំងនោះ​សុទ្ធតែ​មាន​សមត្ថកិច្ច​ធ្វើ​ជា​ខ្នងបង្អែក​យ៉ាង​រាំ​ម៉ាំ​ទៀត​ផង​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​រាល់​ទីតាំង​កត់​កន្ទុយលេខ​ទាំងនោះ ត្រូវ​បង់​សំណូក​ឲ្យ​លោក​អធិការ​ស្រុក ក្នុង​១​ខែ​ចាប់ពី​២០​ដុល្លារ​ហូត​ដល់​១០០​ដុល្លា​តាម​ទីតាំង​តូច​ឬ​ធំ​។ ប៉ុន្តែ​ប្រហែល​៣​ឬ​៤​ខែ​កន្លង​ទៅ​នេះ ត្រូវ​បាន​កែប្រែ​កម្មវិធី​តាម​បទបញ្ជា​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​វិញ​។

មន្ត្រី​មួយ​រូប​ក៏​បាន​ទម្លាយ​នូវ​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ ស្រ​ដៀង​គ្នា​នឹង​ប្រភព​ខាងលើ​ដែរ​ថា ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត បាន​ដាក់​ផែនការ​ឲ្យ​មេ​ប៉ុ​ស្ដិ៍​គ្រប់​ឃុំ កោះហៅ​មេ​កន្ទុយលេខ​ដែល​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​ចូល​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ប្រជុំ​ពិភាក្សា​គ្នា​អំពី​រឿង​លក់​កន្ទុយលេខ​។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា លោក​ស៊ុន​កាំ​ង បាន​ណែនាំ​ឲ្យ​លោក​មេ​ប៉ុ​ស្ដ៏​ទាំងអស់​ត្រូវ​ចាប់បង្ខំ​ឲ្យ​ខាង​តែ​បាន​ដល់​មេ​កន្ទុយលេខ​ទាំងនោះ ដាច់ខាត​ត្រូវ​តែ​លក់​ឡើង​ឲ្យ​មេ​ឆ្នោត​ដ៏​ធំ​មហិមា​ម្នាក់​ឈ្មោះ​ប៊ុ​ន ចាន់​តូ ដែល​ប្រភព​ខ្លះ​ថា មេ​ឆ្នោត​ដ៏​ធំ​នេះ​នៅ​បាត់ដំបង​និង​ខ្លះ​ទៀត​ថា នៅ​ខេត្ត​ប៉ៃលិន តែបើ​អ្នក​កត់​កន្ទុយលេខ​ណា​មិន​ព្រម​ឡើង​ឲ្យ​មេ​ធំ​ឈ្មោះ​ប៊ុ​ន ចាន់​តូ នោះ​ទេ លោក​អធិការ​ដ៏​មហិមា​នេះ​នឹង​បញ្ជា​ឲ្យ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្ដង​។ ព្រោះ​ឈ្មោះ​តូ នេះ​ជា​អ្នក​ម៉ៅ​ផ្ដាច់​នៅ​ក្នុងស្រុក​សំឡូត​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ