ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ឃាតករសម្លា.ប់​ប្រពន្ធ​ទី​៣

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បង្ហាញមុខ​ឃាតករ​វាយ​សម្លាប់​ប្រពន្ធ​ទី​៣ របស់​ខ្លួន​ក៏​ព្រោះតែ​ភ្លើង​ប្រចណ្ឌ ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ហើយ​។​ លោក​វរសេនីយ៍ទោ​ភឿ​ង ម៉ា​ន់​សិង្ហ នាយការិយាល័យ…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បង្ហាញមុខ​ឃាតករ​វាយ​សម្លាប់​ប្រពន្ធ​ទី​៣ របស់​ខ្លួន​ក៏​ព្រោះតែ​ភ្លើង​ប្រចណ្ឌ ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ហើយ​។​

លោក​វរសេនីយ៍ទោ​ភឿ​ង ម៉ា​ន់​សិង្ហ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ជា​ប្តី ឈ្មោះ ទុង ថា អាយុ​៤៦​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ធ្លោ​ក ថា​ញ់ អាយុ​៤៣​ឆ្នាំ គ្រួសារ​នេះ រស់នៅ​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ក្រោយ​ពី​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្រពន្ធ​រួម​ជនសង្ស័យ​ជា​ប្តី បាន​រត់គេច​ខ្លួន​ទៅ​លាក់ខ្លួន​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ក្រ​វ៉ា​ញ ខេត្តពោធិសាត់ ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ខាងលើ​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​តាម​ប្រមាញ់​ចាប់​យក​ជនល្មើស​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ។

កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​នៃ​អ​ធិ​ការ​រ​ដ្ឋា​ន​ស្រុក​ម៉ា​ឡៃ ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ ឡោះ ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​ពន្លាត​ដែនដី​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​និង​កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តពោធិសាត់ បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​វេលា​ម៉ោង​៧​យប់​នា​ថ្ងៃ​ទី​២៨​ខែកញ្ញា ឆ្នាំ​២០១៨​នោះ​ផង​ដែរ​។

​លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បញ្ជាក់​ថា គ្រួសារ​នេះ​គ្មាន​កូន​ទេ ហើយ​ប្តី​ប្រពន្ធ​២​នាក់​នេះ គឺជា​មនុស្ស​ញៀន​ស្រា ពេល​ប្តី​ស្រវឹងស្រា តែងតែ​ប្រើ​អំពើ​ហឹ​ង្សា​វាយដំ​ទៅ​លើ​ប្រពន្ធ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨ បុរស​ជា​ប្តី​បាន​ស្រវឹងស្រា ហើយ​យក​ភ្លើង​បារី​អុជ​ភ្លៅ​ប្រពន្ធ វាយ​មុខ​ប្រពន្ធ បណ្តាល​ឲ្យ​ជាំភ្នែក និង​មុខ ហើយ​ពេល​សមត្ថកិច្ច​ទៅ​នាំ បែរជា​ស្ត្រី​ជា​ប្រពន្ធ​លាក់លៀម​ជាមួយ​សមត្ថកិច្ច ។

លុះ​យប់​កើតហេតុ​​ថ្ងៃ​ទី​២៧ ខែកញ្ញា​ ឆ្នាំ​២០១៨ ប្តី​ប្រពន្ធ ស្រវឹងស្រា ក៏​មានការ​ឈ្លោះប្រកែក​គ្នា​តែ​ដោយ​រឿង​ដដែល​គ្មាន​អ្នក​គេ​ចាប់​អារ​កម្ម ។​លុះដល់​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែកញ្ញា​ឆ្នាំ​២០១៨ ទើប​គេ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ ហើយ​ក៏​បាត់​ប្តី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។

​ជាមួយ​គ្នា​នោះ​ដែរ ជនសង្ស័យ​ជា​ប្តី​ក៏​បាន​សារភាព​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨ ខ្លួន​បាន​វាយ​សម្លាប់​ប្រពន្ធ​ទី​៣​នេះ​មែន ក៏​ព្រោះតែ​ភ្លើង​ប្រចណ្ឌ ជាមួយនឹង​អ្នក​ជិតខាង ហើយ​ពេល​ខ្លួន​ហៅ​ប្រពន្ធ​មក​ដេក​ជាមួយ បែរជា​ប្រពន្ធ​របស់​ខ្លួន​មិន​ព្រម ខ្លួន​ក៏​រឿង​ខឹង​រួច​យក​ញញួរ​មក​វាយ​ដើមទ្រូង និង​យក​ខ្នើយ​ខ្ទប់​ច្រមុះ ក្រោយ​ពេល​ដឹង​ថា​នាង​ស្លាប់ ជនសង្ស័យ​ក៏​រត់​គេ​ខ្លួន​ទៅ​ផ្ទះ​អ៊ុំ នៅ​ភូមិ​អូរ​ប្ញ​ស្សី ឃុំ​បាក់​ជ​ញ្ចៀ​ន ស្រុក​ក្រ​វ៉ា​ញ ខេត្តពោធិសាត់ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ចំពោះ​រឿង​ដែល​ចោទ​ថា ជនសង្ស័យ​ខាងលើ​ធ្លាប់​សម្លាប់​មនុស្ស​នៅ​ខេត្តព្រៃវែង​កាលពី​អំឡុង​ឆ្នាំ​១៩៩៤​នោះ គឺ​មិនមែន​ទេ គឺ​មិត្តភក្តិ​ម្នាក់​ទៀត​ជា​អ្នក​សម្លាប់ គ្រាន់តែ​ករណី​នោះ​បាន​កើតឡើង​នៅផ្ទះ​របស់​គេ ដោយ​ជម្លោះ​ពេល​ផឹកស៊ី​រវាង​មិត្ត​និង​មិត្ត​របស់​គេ​។​តាំងពី​នោះ​មក​ដោយ​ភ័យ​ខ្លាច​មានរឿង​រាវ​ដែរ​គេ​ក៏​រត់គេច​ខ្លួន​មក​ស្រុក​ម៉ា​ឡៃ ដែល​មាន​រយៈ​២០​ឆ្នាំ​ជាង​ហើយ​ដែរ​៕

គួររំលឹកថា ឮ​សំឡេង​ឈ្លោះ​គ្នា​ពេញ​១​យប់ លុះ​ទៀប​ភ្លឺ​ស្ងាត់​មាត់​ឈឹង ផ្អើល​អ្នក​ជិតខាង

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ