ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជាប់ជំពាក់​នឹង​ទ្រព្យធន​ពេក​ដូច​ដេក​ឱប​ទុក្ខ

5 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ដែល​មិន​បាន​យល់​ចូល​ចិត្ត​នូវ​បុណ្យ​កុសល គេ​រមែង​ជាប់ជំពាក់​ជ្រុល​ជ្រប់​ងប់​ក្នុង​ទ្រព្យសម្បត្តិ គេ​ខ្វល់ខ្វាយ​ក្នុង​ជីវិត ស្អិត​ជាប់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា តែ​គេ​ក៏​ក្ដៅក្រហាយ​មិនធម្មតា​ព្រោះតែ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​ហួងហែង​រក្សា​នោះ គេ​ខ្វល់ខ្វាយ​នៅ​ក្នុង​រឿង​ទ្រព្យសម្បត្តិ ប៉ុន្តែ​គេ​មិន​បានដឹង​ថា ទ្រព្យធន​ហ្នឹងហើយ​ដែល​ជា​វត្ថុកាម​ជា​អន្ទាក់​ដ៏​សាហាវ​នោះ​ទេ​។ ព្រោះតែ​គេ​មិន​បាន​មើលឃើញ និង​យល់​ច្បាស់​ថា…

បុគ្គល​ពួក​ខ្លះ​ដែល​មិន​បាន​យល់​ចូល​ចិត្ត​នូវ​បុណ្យ​កុសល គេ​រមែង​ជាប់ជំពាក់​ជ្រុល​ជ្រប់​ងប់​ក្នុង​ទ្រព្យសម្បត្តិ គេ​ខ្វល់ខ្វាយ​ក្នុង​ជីវិត ស្អិត​ជាប់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា តែ​គេ​ក៏​ក្ដៅក្រហាយ​មិនធម្មតា​ព្រោះតែ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​ហួងហែង​រក្សា​នោះ គេ​ខ្វល់ខ្វាយ​នៅ​ក្នុង​រឿង​ទ្រព្យសម្បត្តិ ប៉ុន្តែ​គេ​មិន​បានដឹង​ថា ទ្រព្យធន​ហ្នឹងហើយ​ដែល​ជា​វត្ថុកាម​ជា​អន្ទាក់​ដ៏​សាហាវ​នោះ​ទេ​។

ព្រោះតែ​គេ​មិន​បាន​មើលឃើញ និង​យល់​ច្បាស់​ថា តើនរ​កមានដែរ​ឬទេ? នោះ​ព្រោះ​គ្រាប់​ព្រួញ​ដែល​មាន​ពិស​ដ៏​កាច​សាហាវ គឺ​កិលេស តណ្ហា ឧបាទាន បាន​មុត​ចូល​ស៊ប់​ទៅ​ក្នុង​ខ្លួន​របស់​គេ​អស់​កាល​ជា​អង្វែង​មក​ហើយ ។ ដោយ​អំណាច​ពិស​នៃ​គ្រាប់​ព្រួញ​នេះ គេ​បាន​ទទួល​ការ​ចុកចាប់​ឈឺផ្សា​យ៉ាង​ខ្លាំងក្លា តែ​គេ​មិនដឹង​ធ្វើ​យ៉ាងណា​ដើម្បី​ដក​ព្រួញ​ពិស​នោះ​ចេញពី​ខ្លួន​គេ​បាន​ឡើយ​។ សត្វលោក​ទាំងឡាយ​រមែង​ស្អប់ខ្ពើម​សេចក្ដី​ទុក្ខ​ណាស់ ចង់​បំបាត់​សេចក្ដី​ទុក្ខ​ណាស់ តែ​គេ​ខ្វះ​បញ្ញា​ជា​មធ្យោបាយ​សម្រាប់​ដោះ​ទុក្ខ ។

ពេលវេលា​ចេះ​តែ​កន្លង​ទៅ​ឥត​ឈប់​ឈរ ដំបៅ​លើ​វិញ្ញាណ​របស់​គេ​ចេះ​តែ​បញ្ចេញ​នូវ​ការ​ក្ដៅក្រហាយ ហើយ​ការ​ចុកចាប់​ក្ដៅក្រហាយ​ទាំងនេះ វា​ក្លាយទៅជា​ទម្លាប់ ឬ​ជា​របស់​ញៀន​ទៅ​ហើយ ព្រោះថា គ្រាប់​ព្រួញ​ពិស គឺ​កិលេស តណ្ហា ឧបាទាន​នោះ បាន​មុត​ជាប់​ទ្រូង​របស់​គេ​តាំង​តែ​ពី​កើតមក​ម្ល៉េះ ។

លើស​ពី​នេះ​ទៀត គ្រឿង​រុំ​ព័ទ្ធ គ្រឿង​ចង់​ឆ្វាក់​ទាំងឡាយ មានការ​លោភ ការ​ស្រលាញ់ ការ​ស្អប់ ការ​ចងកំហឹង ការ​ច្រណែន ការ​ចងគំនុំ​ជាដើម សុទ្ធតែ​ជា​គ្រឿង​ចង​រុំ​ព័ទ្ធ​រឹតរួត​ចិត្ត​របស់​សត្វ​ទាំងឡាយ​មិន​ឲ្យ​មើលឃើញ​ថា អ្វី​ទៅ​ជា​នរក ថែម​ទាំង​វេច​ខ្ចប់​វិញ្ញាណ​របស់​សត្វ​មិន​ឲ្យ​រក​មធ្យោបាយ​ដ៏​សមរម្យ​សម្រាប់​ដោះស្រាយ​បាន​ឡើយ ។

ព្រោះហេតុនោះ​ហើយ​ទើប​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ថា អវិជ្ជា​គឺ សេចក្ដី​មិនដឹង​ទុក្ខ សេចក្ដី​មិនដឹង​ក្នុង​តណ្ហា មិនដឹង​ក្នុង​ចំណង់ គ្រឿង​ជាប់ជំពាក់​ហ្នឹងហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ​នោះ ។