ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ផ្ទួនៗ សពមនុស្ស​មួយ​ចំនួន​គ្រប​ដោយ​ភួយ​ពណ៌​ខៀវ

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មនុស្សជា​ច្រើន​រយ​នាក់បាន​​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ បន្ទាប់​មក​មាន​ស៊ូ​ណា​មី ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨ ​កញ្ញា ​នៅ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​ស៊ី​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៩ ​កញ្ញា លោក​SUTOPO…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មនុស្សជា​ច្រើន​រយ​នាក់បាន​​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ បន្ទាប់​មក​មាន​ស៊ូ​ណា​មី ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨ ​កញ្ញា ​នៅ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​ស៊ី​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៩ ​កញ្ញា លោក​SUTOPO PURWO NUGROHO​ អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្លែង​ថា តាម​តួលេខ​របស់​បណ្ដា​មន្ទីរពេទ្យ​មនុស្ស​៣៨៤​នាក់​ស្លាប់​ ហើយ​អ្នក​រង​របួស​មាន​ដល់​៥៤០​នាក់​។​

យើង​ដាក់​ពង្រាយ​មនុស្ស​ជាច្រើន​ពាន់​នាក់ ជា​ពិសេស​កង​យោធា​ និង​ប៉ូលិស​ដើម្បី​ជួយ​សង្គ្រោះ​។​ សម្រាប់​ពេល​នេះ​ប្រជាជន​១៧.០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ខណៈ​តួ​លេខ​​នោះ​នឹង​មានការ​កើនឡើង​ថែម​ទៀត​។

តាម​រូបភាព​នានា​មក​ពី​ក្រុង​ប៉ា​លូ​មាន​ប្រជាជន​៣៥០.០០០​នាក់ ​ស្ថិត​នៅ​ឆ្នេរសមុទ្រ​ខាង​លិច​នៃ​កោះ​សេ​ឡែ​ប គេ​អាច​ឃើញ​បណ្ដា​សាកសព​មនុស្ស​នៅ​រាយ​ប៉ាយ​ជិត​មាត់​សមុទ្រ ហើយ​សាកសព​មួយ​ចំនួន​គ្រប​ដោយ​ភួយ​ពណ៌​ខៀវ​។​ បណ្ដា​ខ្មោច​រថយន្ត​រាយ​ប៉ាយ អគារ​នានា​រង​ការ​បំផ្លាញ​ ក្នុង​នោះ​មាន​បណ្ដា​មន្ទីរពេទ្យ​ និង​សណ្ឋាគារ ដើមឈើ​និង​បង្គោល​ភ្លើងរ​លំបាក់​។

​ទាំងនេះ​អាច​បញ្ជាក់​ពី​កម្លាំង​ខ្លាំង​នៃ​ការ​រញ្ជួយ​ដី​នោះ​ដែល​ញ័រ​រង្គើរ​ដល់​ចម្ងាយ​ច្រើន​រយ​គីឡូម៉ែត្រ ព្រមទាំង​រលក​ធំ​ៗ​កម្ពស់​ជិត​២​ម៉ែត្រ​បោក​មក​ច្រាំង ចំណែក​នា​ភាគ​កណ្ដាល​ក្រុង​ទីណា​ក៏​មាន​សុទ្ធតែ​ការ​បំផ្លិចបំផ្លាញ​ដែរ ។

ប្រជាជន​ក្រុង​ប៉ា​លូ​ នាំ​គ្នា​យក​ប្ញ​ស្សី​ធ្វើ​ជម្រក ឬ​ដេក​កណ្ដាលវាល តាម​ទីលាន​បាល់ទាត់​នានា ខ្លាច​មានការ​ញ័រ​រញ្ជួយ​បន្ត​ទៀត​។ ​ចំណែក​ពួក​អ្នក​ជួយ​សង្គ្រោះ​ប៉ុនប៉ង​ចូល​ឲ្យ​ទៅ​ដល់ បណ្ដា​តំបន់​ដាច់​ស្រយាល ហើយ​ពេល​រង់ចាំ​ជំនួយ​អន្តរជាតិ ប្រជាជន​មូលដ្ឋាន​ប្រឈម​​មុខ​នឹង​ការ​គ្មាន​អ្វី​ចាំបាច់​ដែល​ត្រូវការ​សម្រាប់​រស់ ដូច​ជា​ស្បៀង​ និង​ជម្រក​ជាដើម​។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក៏​មានការ​បារម្ភ​ផង​ដែរ​ដល់​វាសនា​របស់​មនុស្ស​ច្រើន​​រយ​នាក់​ដែល​ធ្វើការ​សម្រាប់​ការ​រៀបចំ​ម​ហោសព​មួយ​នៅ​មាត់សមុទ្រ​នៃ​ក្រុង​ប៉ា​លូ​នា​យប់​ថ្ងៃ​ទី​២៨​កញ្ញា មុន​ពេល​មាន​ស៊ូ​ណា​មី​បន្តិច​។

មន្ទីរពេទ្យ​មួយ​ចំនួន​រង​ការ​ខូចខាត ហើយ​មន្ទីរពេទ្យ​ឯទៀត​ៗ​មានការ​បញ្ជូន​សាកសព​មនុស្ស​និង​អ្នក​របួស​ពេញ​ណែន​។​បណ្ដា​អ្នក​របួស​ត្រូវ​ធ្វើការ​ព្យាបាល​កណ្ដាលវាល​។ ការ​រញ្ជួយ​ដី​នេះ​វាយប្រហារ​ជា​ពិសេស​ក្រុង​ប៉ា​លូ​និង​តំបន់​DONGGALA​ដែល​នៅ​ក្បែរ​។​

គេ​គិត​ថា​មនុស្ស​ច្រើន​សិប​នាក់​ឬ​ជន​រង​គ្រោះ​ច្រើន​រយ​នាក់​នៅ​ជាប់​ក្រោម​គំនរ​បាក់​បែក។​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​នៃ​ក្រុង​ប៉ា​លូ​ត្រូវរ​លំបាក់​។ ការ​រ​ញ្ជួ​ល​ដី​នេះ​មាន​កម្លាំង​​៧,៥​រី​ស្ទ័​រ​ជាមួយ​ការ​កើត​មាន​ស៊ូ​ណា​មី​។​ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ចម្ងាយ​៧៨​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ប៉ា​លូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ