ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ទាំងនេះ​អ្នក​ងាយ​នឹង​ឈឺចង្កេះ

5 ឆ្នាំ មុន

ការ​ឈឺចង្កេះ​គឺជា​បញ្ហា​ញឹកញាប់​បំផុត​មួយ​ដែល​កើតឡើង​លើ​មនុស្ស​គ្រប់​គ្នា ។ យោង​ទៅ​តាម​ស្ថិតិ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល​៨០​ភាគរយ​មាន​បញ្ហា​នេះ​ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ជីវិត​របស់​ពួក​គេ ។ កត្តា​ប្រឈម​មុខ​មួយ​ចំនួន​៖ អាយុ​កាន់តែ​ច្រើន ។ សញ្ញា​ដំបូង​នៃ​ការ​ឈឺចង្កេះ​ច្រើន​តែ​កើតឡើង​នៅ​ចន្លោះ​អាយុ ៣០…

ការ​ឈឺចង្កេះ​គឺជា​បញ្ហា​ញឹកញាប់​បំផុត​មួយ​ដែល​កើតឡើង​លើ​មនុស្ស​គ្រប់​គ្នា ។ យោង​ទៅ​តាម​ស្ថិតិ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល​៨០​ភាគរយ​មាន​បញ្ហា​នេះ​ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ជីវិត​របស់​ពួក​គេ ។

កត្តា​ប្រឈម​មុខ​មួយ​ចំនួន​៖ អាយុ​កាន់តែ​ច្រើន ។ សញ្ញា​ដំបូង​នៃ​ការ​ឈឺចង្កេះ​ច្រើន​តែ​កើតឡើង​នៅ​ចន្លោះ​អាយុ ៣០ ទៅ​៥៩​ឆ្នាំ ហើយ​ការ​ប្រឈម​មុខ​នឹង​កើនឡើង​នៅ​ពេល​អាយុ​កាន់តែ​ច្រើន​ជាង​នេះ ។ ជា​មនុស្ស​មាន​ស្ថានភាព​រូបរាង​កាយ​មិនល្អ ។ មាន​ផ្ទៃពោះ ។

ឡើង​ទម្ងន់​លឿន​ពេក ឬ​ជា​មនុស្ស​ធាត់ ឬ​ធាត់​ជ្រុល ។ មាន​ហ្សែ​ន​ត្រៀម​នឹង​ឈឺ​ខ្នង ។ កំពុង​បំពេញការងារ​នៅ​កន្លែងធ្វើការ​ដែល​តម្រូវ​ឲ្យ​លើក​របស់ ធ្ងន់​ៗ ឬ​ធ្វើការ​នៅ​ការិយា ល័យ​ដែល​មាន​កៅអីអង្គុយ​ខ្វះ​ការ​ទ្រទ្រង់​ដល់​ខ្នង ។

កំពុង​តែ​បាក់ទឹកចិត្ត ថប់​អារម្មណ៍ ឬ​ជំងឺ​ផ្សេង​ៗ​ទៀត ដែល​កាន់តែ​ធ្វើ​ឲ្យ​ការ​ឈឺចាប់​កាន់តែ​ធ្ងន់​ទៅ​ៗ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ