ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃ​ដាច់​ម្រាមដៃ​៣ទារជាង២ពាន់ដុល្លារ​ ប្អូនថ្លៃ​គ្មាន​លុយសង ប្តឹង​ឱ្យ​ចាប់ខ្លួន​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

រាជធានី​ភ្នំពេញ ៖ ក្នុង​ករណី​ទំនាស់​ពាក្យ​សម្តី ប្អូនថ្លៃ​កាប់​បងថ្លៃ បណ្តាល​ឱ្យ​រង​របួស​ដាច់​ម្រាម​ដៃ​អស់​បី ហើយ​ត្រូវ​បងថ្លៃ​ទាមទារ​សំណង​២៥០០​ដុល្លារ តែ​ប្អូនថ្លៃ​គ្មាន​លុយ ប្តឹង​ប៉ូ​លិ​ស​ឱ្យ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ករណី​ទំនាស់​ពាក្យ​សម្តី ប្អូនថ្លៃ​កាប់​បងថ្លៃ បណ្តាល​ឱ្យ​រង​របួស​ដាច់​ម្រាម​ដៃ​អស់​បី ហើយ​ត្រូវ​បងថ្លៃ​ទាមទារ​សំណង​២៥០០​ដុល្លារ តែ​ប្អូនថ្លៃ​គ្មាន​លុយ ប្តឹង​ប៉ូ​លិ​ស​ឱ្យ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សិ​ដ្ឋ សុខ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវជា​បងថ្លៃ​។ ចំណែក​ជនសង្ស័យ​ត្រូវជា​ប្អូនថ្លៃ​ឈ្មោះ ប៊ិ​ន ណា​រ៉ា ហៅ​អូន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ក្បែរ​ខាង​គ្នា ក្នុងភូមិ​ខាងលើ ។

តាម​សម្តី​ជន​រង​គ្រោះ​ត្រូវជា​បងថ្លៃ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខណៈ​ដែល​ខ្លួន​រួម​ជាមួយ​អ្នក​ជិតខាង​ត្រូវជា​បងប្អូន​ចំនួន​៥​នាក់ អង្គុយ​ផឹក​ស៊ីនៅមុខ​ផ្ទះ ដោយ​មាន​ចាក់​ធុងបាស​កំដរ​ផង នោះ ស្រាប់តែ​ប្អូន​សាច់ថ្លៃ​បាន​ដើរមក​ប្រាប់​ឲ្យ​បិទ​ធុងបាស់ រក​ដេក​ពួន​មិន​បាន តែ​មិន​បាន​ប្រាប់​ឲ្យ​ស្រួលបួល​ទេ ក៏​កើតជា​ទំនាស់​ពាក្យ​សម្តី ហើយ​ប្អូនថ្លៃ​ដើរ​ចូល​ក្នុងផ្ទះ ទាញ​កាំបិត​ផ្គាក់ មក​វិញ​កាប់​តែ​ម្តង បណ្តាល​ឲ្យ​បងថ្លៃ​រង​របួស​ដាច់​ម្រាមដៃ​ឆ្វេង​អស់​៣ ហូរ​ឈាម​កក្លាក់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឆោឡោ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍ ដោយ​ហៅ​ភាគី​ទាំង​២ មក​និយាយ​គ្នា និង​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣​ផង​ដែរ ។

តាម​ប្រភព​ពី​សាច់ញាតិ​របស់​ភាគី​ទាំង​២ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវជា​បងថ្លៃ​ទាមទារ​សំណង​២៥០០​ដុល្លារ តែ​ដោយ​ប្អូនថ្លៃ​គ្មាន​លុយ​ឲ្យ ទើប​ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ