ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លែមសម្ដី អួត​ចុះ​អួត​ឡើង​ក៏​កា.ប់​ឈាម​ជោគ​ខ្លួន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ត្រូវ​មិត្តភក្តិ​ដែល​ផឹកស៊ី​ជាមួយ​គ្នា​កាប់​១​កាំបិត​តាំង​តោ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ដោយសារ​តែ​ទំនាស់​ពាក្យ​សម្ដី​នៅ​ក្នុង​ពេល​ផឹកស៊ី​ជាមួយ​គ្នា ។ អំពើ​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៨ កញ្ញា​នេះ នៅ​ចំណុច​ភូមិ​ព្រែក​តាសរ ឃុំ​ព្រែក​តាសរ…

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ត្រូវ​មិត្តភក្តិ​ដែល​ផឹកស៊ី​ជាមួយ​គ្នា​កាប់​១​កាំបិត​តាំង​តោ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ដោយសារ​តែ​ទំនាស់​ពាក្យ​សម្ដី​នៅ​ក្នុង​ពេល​ផឹកស៊ី​ជាមួយ​គ្នា ។ អំពើ​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៨ កញ្ញា​នេះ នៅ​ចំណុច​ភូមិ​ព្រែក​តាសរ ឃុំ​ព្រែក​តាសរ ស្រុក​ពោ​ធ៌​រៀង ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ទ្រី ប៊ី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ចំណែក​ជន​បង្ក​ឈ្មោះ ជ័រ សា​រ៉​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ជន​បង្ក​រួម​ជាមួយ​មិត្តភក្តិ​២​ទៅ​៣​នាក់​ផ្សេង​ទៀត​បាន​បបួល​គ្នា​ផឹកស៊ី​ជុំ​គ្នា​នៅផ្ទះ​ជន​បង្ក​តាម​ទម្លាប់​ធម្មតា​ដូច​សព្វមួយដង ក្នុង​នាម​មិត្តភក្តិ ប៉ុន្តែ​ពេល​ផឹក​យូរ​ៗ​ស្រវឹង​គ្រប់​គ្នា ម្នាក់​ៗ​ក៏​លែង​ក្លែម​ម្ហូប ហើយ​នាំ​គ្នា​ក្លែមសម្ដី​វិញ ហើយ​អួត​ចុះ​អួត​ឡើង​ជន​រង​គ្រោះ និង​ជន​បង្ក​បាន​ទាស់សម្ដី​គ្នា ហើយ​ក៏​កើត​ទៅ​ជា​ជម្លោះ​កញ្ជ្រោល​រក​វាយ​គ្នា តែ​ត្រូវ​បាន​មិត្តភក្តិ​ដែល​ផឹក​ជាមួយ​ឃាត់​បំបែក​ចេញពី​គ្នា​វិញ ហើយ​ភ្លាម​នោះ​ជន​បង្ក​ជា​ម្ចាស់ផ្ទះ​ក៏​ស្ទុះ​ទៅ​ទាញ​បាន​កាំបិត​តាំង​តោ​ពីក្រោម​ផ្ទះ​យក​មក​កាប់​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល ត្រង់​ចំណុច​លើ​គុម្ពត្រចៀក​ខាងឆ្វេង បណ្តាល​ឲ្យ​រយះ​ហូរ​ឈាម​ជោគ​ខ្លួន ទើប​មានការ​ផ្អើល​ឆោឡោ​ឡើង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ដែរ ប៉ុន្តែ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​នៅ​សល់​តែ​ជន​រង​គ្រោះ​ទើប​សមត្ថកិច្ច​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពារាំង និង​ធ្វើ​កំណត់ហេតុ កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ