ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​១​គ្រឿង ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-5742 ដឹក​ដំឡូង​ពេញ​មក​បុក​ពីក្រោយ និង​កិន​ឡើង​ដាច់​ជើង​មួយ​ចំហៀង​ស្លាប់​នៅ​ក្រោម​រថយន្ត ។ ហេតុការណ៍​ការ​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​កញ្ញា​នេះ…

ខេត្តកំពង់ចាម ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​១​គ្រឿង ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-5742 ដឹក​ដំឡូង​ពេញ​មក​បុក​ពីក្រោយ និង​កិន​ឡើង​ដាច់​ជើង​មួយ​ចំហៀង​ស្លាប់​នៅ​ក្រោម​រថយន្ត ។ ហេតុការណ៍​ការ​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​កញ្ញា​នេះ ត្រង់​ចំណុច​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ។

ស្ត្រី​ចំណាស់​ខាងលើ​មានឈ្មោះ ស្រ៊​ន់ សា​វឿ​ន អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម ។ ក្រោយ​បង្កហេតុ​រួច អ្នក​បើករថយន្ត​ខាងលើ​បាន​ប្រញាប់​រត់គេច​ខ្លួន​បាត់​ស្រមោល ។

លោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដ​ន អធិការ​នគរបាល​ស្រុក​កំពង់សៀម​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង
ខាងលើ​ស្រប​ពេល​ដែល​ស្ត្រី​រូប​នោះ​កំពុង​តែ​ជិះ​ម៉ូតូ​វេ​វ​ម្នាក់ឯង នៅ​តាម​ផ្លូវជាតិ​លេខ​៧ ក្នុង​ទិស​ដៅ​ពី
លិច​មក​កើត ដោយ​មាន​ពាក់មួក​សុវត្ថិភាព​ផង​ដែរ ។ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ភូមិ​អណ្តូង​ច្រុះ​នោះ​ក៏​ត្រូវ​បាន​រថយន្ត​មក​បុក​ពី​ខាងក្រោយ បណ្តាល​ឲ្យ​មនុស្ស​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាម ។

អធិការ​នគរបាល​ស្រុក​កំពង់សៀម​ប្រាប់​បន្ត​ថា រថយន្ត​ក្រោយ​ពី​បាន​កិន​មនុស្ស​ស្លាប់​ក្នុង​ទិស​ដៅ​ស្រប
គ្នា​នោះ រថយន្ត​ដឹក​ដំឡូង​បាន​ជ្រុល​ល្បឿន​មក​បុក​គូថ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័ ពណ៌​ទឹកមាស​១ គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 2N-9895 បើកបរ​ដោយ​ឈ្មោះ ហ៊ា​ង សុភា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ
នៅ​ភូមិ​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផង​ដែរ ។

សាក្សី​និយាយ​ថា ក្រោយ​ពី​បាន​បុក និង​កិន​មនុស្ស​ស្លាប់​បែប​នេះ​អ្នកបើកបរ​រថយន្ត​ដឹក​ដំឡូង​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ដល់​វាសវែង និង​បាន​ទាក់ទង​សាច់ញាតិ​ឲ្យ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​វត្ថុ​តាង​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ