ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយមូល​ហេតុ​​ ខេ​មរៈ ស្រី​ពៅ បាត់​មុខ​ជាច្រើនឆ្នាំ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ក្រុម​គ្រួសារ​របស់​តារាចម្រៀង​នាង ខេ​មរៈ ស្រី​ពៅ បាន​បង្ហាញ​​​នូវ​ស្ថានភាព​ពិតប្រាកដ​នៃ​ជំងឺ​របស់​នាង​ហើយ ដោយ​ត្រូវ​ឆ្លងកាត់​ការ​វះកាត់​ដ៏​គ្រោះថ្នាក់​មួយ​។ បើ​ទោះបីជា​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​ជំងឺ​របស់​នាង​ពី​ក្រុម​គ្រួសារ​ក៏​ដោយ ប៉ុ​ន្តៃ​ស្ថាន​ភាព​ជំងឺ​របស់​នាង​អាច​និយាយ​បាន​ថា ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​មួយ​។…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ក្រុម​គ្រួសារ​របស់​តារាចម្រៀង​នាង ខេ​មរៈ ស្រី​ពៅ បាន​បង្ហាញ​​​នូវ​ស្ថានភាព​ពិតប្រាកដ​នៃ​ជំងឺ​របស់​នាង​ហើយ ដោយ​ត្រូវ​ឆ្លងកាត់​ការ​វះកាត់​ដ៏​គ្រោះថ្នាក់​មួយ​។ បើ​ទោះបីជា​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​ជំងឺ​របស់​នាង​ពី​ក្រុម​គ្រួសារ​ក៏​ដោយ ប៉ុ​ន្តៃ​ស្ថាន​ភាព​ជំងឺ​របស់​នាង​អាច​និយាយ​បាន​ថា ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​មួយ​។

តារាចម្រៀង​លោក ខេ​មរៈ សិរីមន្ត ដែល​ជា​បងប្រុស​របស់ ខេ​មរៈ ស្រី​ពៅ បាន​បង្ហោះ​រូប​ភាព​របស់​នាង​ដែល​ស្ថិត​នៅ​លើ​គ្រែ​របស់​មន្ទីរ ដើម្បី​ត្រៀម​នឹង​ធ្វើការ​វះកាត់​។ ជាមួយ​រូប​ភាព​មួយ​សន្លឹក​នេះ ខេ​មរៈ សិរីមន្ត ក៏បាន​ភ្ជាប់​ជាមួយ​សារ​ថា ជា​ច្រើន​ឆ្នាំ​មកនេះ​ ប្អូនស្រី​ដ៏​កំសត់​ម្នាក់​នេះ​មិន​ដែល​ចង់​ឃើញ​ Fan​ ដែល​គាំទ្រ​គាត់​ពិបាកចិត្ត​ ព្រោះតែ​ស្ថានភាព​ជំងឺ​​របស់​គាត់​ឡើយ​។

គាត់​ចង់​ឃើញ​ Fan ​គាត់​រីករាយ​គ្រប់ពេលវេលា​តែ​ក្នុង​នាម​ខ្ញុំ​ជា​បងប្រុស​របស់​គាត់​ចង់​ប្រាប់​​បងប្អូន​ទាំងអស់​គ្នា​ថា ​នៅ​ពេល​ខាង​មុខ​នេះ​គាត់​ត្រូវ​ឆ្លងកាត់​ការ​វះកាត់​ដ៏​គ្រោះ​ថ្នាក់​​មួយ ​ខ្ញុំ​ជា​បងប្រុស​ជូនពរ​ប្អូន​អោយ​ឆ្លង​ផុតពេល​វេ​លា​ដ៏​លំបាក់​នេះ ​បើ​បងប្អូន​ស្រលាញ់​នឹង​គាំទ្រ​គាត់ ​សូម​ជូនពរ​គាត់​អោយ​ឆ្លង​ផុត​គ្រោះ​នេះ​ផង​ ដើម្បី​គាត់​មាន​សុខភាព​ល្អ​មក​បំពេញការងារ​សិ​ល្បៈ​វិញ​ណា​។

បន្ទាប់​ពី​បាន​បង្ហោះ​សារ​នេះ​រួច​មាន​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​បាន​ចូលរួម​ជូនពរ​ដល់ ខេ​មរះ ស្រី​ពៅ ឲ្យ​ឆ្លងកាត់​នូវ​ការ​វះកាត់​នេះ​ប្រកបដោយ​ភាព​ជោគជ័យ​។

ជា​ការ​កត់សម្គាល់ មុន​នឹង​ការ​បង្ហាញ​ពី​ស្ថានភាព​នៃ​ជំងឺ​នា​ពេល​នេះ ខេ​មរៈ ស្រី​ពៅ ធ្លាប់​បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា នាង​នឹង​វិល​មក​អាជីព​សិ​ល្បៈ​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ខេ​មរៈ ស្រី​ពៅ បាន​បាត់​មុខ​ពី​សិ​ល្បៈ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​មិនដឹង​មូលហេតុ ក្នុង​ពេល​ដែល​នាង​ត្រូវ​បាន​គេ​សង្ស័យ​ពី​ហេតុផល​ផ្សេង​ៗ​គ្នា​។ អ្វី​ដែល​គេ​សន្និដ្ឋាន​ពិតប្រាកដ​នោះ​ គឺ​មូលហេតុ​ដែល​តារា​រូប​នេះ​បាត់​មុខ ពី​សិ​ល្បៈគឺ​នាង​កំពុង​សម្ងំ​ព្យាបាល​អា​ល័ក​ហ្ស៊ី​ស្បែក ដោយសារ​តែ​នាង​ប្រើ​ផលិតផល​ខុស​។

យ៉ាងណា​ការ​សន្និដ្ឋាន​នេះ​បាន​បង្ហាញ​នូវ​ភាព​វិជ្ជមាន ដោយសារ ខេ​មរៈ ស្រី​ពៅ ពិតជា​សម្ងំ​សម្រាក​ព្យាបាល​ជំងឺ​ពិតប្រាកដ​មែន ដោយ​ស្ថិត​ក្រោម​ហេតុផល​ជាប់​សិក្សា ឬ​មាន​គ្រួសារ ដែល​នាំ​អោយ​នាង​ឃ្លាតឆ្ងាយ​ពី​សិ​ល្បៈនោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ