ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន ពន្លះ​គ្នា​ស្លា.ប់​៣​នាក់​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជន​រង​គ្រោះ​ចំនួន​៣​នាក់ បាន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​កំពុង​បើក​ឆ្លងថ្នល់ ។ គ្រោះថ្នាក់​ដ៏​រ​ន្ឋ​ត់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨ និង​៥​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ ៖ ជន​រង​គ្រោះ​ចំនួន​៣​នាក់ បាន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​កំពុង​បើក​ឆ្លងថ្នល់ ។ គ្រោះថ្នាក់​ដ៏​រ​ន្ឋ​ត់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨ និង​៥​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​៦០-៦១ ក្នុងភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ខាងលើ​រួម​មាន ឈ្មោះ​កែវ នេត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ១G-៦៦៦៣ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​ម៉ាក​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៥៦៥៩ ចំនួន​៤​នាក់​រួម​មានឈ្មោះ​សូ រតនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ខ្លុង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ស្លាប់ រីឯ​អ្នក​ស្លាប់​ម្នាក់​ទៀត ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ និង​ម្នាក់​របួសធ្ងន់ ភេទ​ស្រី មិន​ស្គាល់​អត្តសញ្ញាណ ចំណែក​អ្នកបើកបរ​រថយន្ត មិន​មាន​រង​របួស ហើយ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​។

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ បាន​បត់​ឆ្លងថ្នល់​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ដែល​កំពុង​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចាប់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​បើក​ម៉ូតូ​ពី​ចំហៀង​ខ្ទាត​ជន​រង​គ្រោះ​ចេញពី​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​រង​របួសធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

ដោយឡែក​អ្នក​ជិះ​ក្នុង​រថយន្ត​ចំនួន​៤​នាក់ បាន​ស្លាប់​ចំនួន​២​នាក់ និង​របួសធ្ងន់​ម្នាក់ តែ​អ្នកបើកបរ​មិន​មាន​រង​របួស បាន​រត់គេច​ខ្លួន​បាត់​។ ក្នុង​ចំណោម​ជន​រង​គ្រោះជា​អ្នក​រួម​ដំណើរ​ជិះ​ក្នុង​ទាំង​៣​នាក់ គេ​ស្គាល់​អត្តសញ្ញាណ​តែ​ម្នាក់​គឺ​ឈ្មោះ​សូ រតនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ខ្លុង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ចំណែក​អ្នក​ស្លាប់​ម្នាក់​ទៀត ភេទ​ប្រុស និង​ម្នាក់​របួសធ្ងន់​ភេទ​ស្រី និង​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ប្រញាប់​បញ្ជូន​ជន​រង​គ្រោះ ទៅ​សង្គ្រោះ​បឋម​នៅ​មន្ទីរពេទ្យ​យោធា​ACO រួច​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺដែរ​ តែ​ដោយសារ​​ស្ថានភាព​របួស​ភាគី​ម៉ូតូ​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ ។ ​ចំណែក​សព​បុរស​២​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​សាច់ញាតិ ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​រៀង​ៗ​ខ្លួន​។

ដោយឡែក​រថយន្ត និង​ម៉ូតូ​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ត្រូវ​សមត្ថកិច្ច នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ