ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​មើលចុះ​! ៣​គ្រឿង​ពន្លះ​បន្តបន្ទាប់​គ្នា​ខ្ទេច

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ខណៈ​រថយន្ត​បុក​បន្តបន្ទាប់​គ្នា​រហូត​ដល់​ទៅ​៣​គ្រឿង បណ្តាល​ឱ្យ​២​នាក់​រង​របួស​ធ្ងន់ និង​របួស​ស្រាល់​ម្នាក់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែកញ្ញា…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ខណៈ​រថយន្ត​បុក​បន្តបន្ទាប់​គ្នា​រហូត​ដល់​ទៅ​៣​គ្រឿង បណ្តាល​ឱ្យ​២​នាក់​រង​របួស​ធ្ងន់ និង​របួស​ស្រាល់​ម្នាក់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ។

លោក​វរសេនីយ៍ត្រី សុខ សូល អធិការ​ង​នគរបាល​ស្រុក​បា​ធា​យ ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​ខាងលើ ១-​ឈ្មោះ ឃ្លោក សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​បើករថយន្ត​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH.5278 មាន​ទីលំនៅ​ភូមិ​ពោ​ធ៍ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម (​របួសធ្ងន់​)។

២-​ឈ្មោះ ជិន ប៊ុ​ន​ថន អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោ​ធ៍ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម របួសធ្ងន់ និង

​៣-​ឈ្មោះ អុ​ន ស្រូ​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីល​នៅ​ភូមិ​ពោ​ធ៍ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម របួសស្រាល ទាំង​២​នាក់​គឺជា​អ្នក​ជិះ​ក្នុង​រថយន្ត​សាំង​យ៉ុ​ង ។

លោក​អធិការ​បន្ត​ថា ចំណែក​ឈ្មោះ ឃុ​ត ឈៀក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​បើក​រថយន្ត​​​ម៉ាក​គៀ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A.7470 មាន​ទីលំនៅ​ភូមិ​ព្រៃ​ចារ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​ឈ្មោះ​តង់ ប៉ូ​ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បើករថយន្ត​ម៉ាក​ប៉ា​សេ​រ៉ូ​ស្ព​ត ពណ៌​ស មាន​ទីលំនៅ​សង្កាត់​អូ​ឬ​ស្សី​ពី ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

លោក​អធិការ​ង​បន្ត​ថា មុន​កើតហេតុ រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​បើក​ពី​ជើង​ទៅ​ត្បូង លុះ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​បែក​កង់​មុខ​ខាងឆ្វេង​រេច​ង្គូ​ត​ហោះ​ឆ្លង​សួនច្បារ​ទៅ​ផ្លូវ​ម្ខាង​ទៀត ហើយ​បុក​រថយន្ត​១​គ្រឿង​ម៉ាក​គៀ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង។

លោក​អធិការ​ង​បន្ត​ថា រួចរថយន្ត​សាំ​យ៉ុ​ង​នេះ​ក៏​ជ្រុល​បុក​ជា​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ប៉ា​សេ​រ៉ូ​ស្ព​ត​ពី​ត្បូង​ទៅ​ជើង បណ្តាល​​ឱ្យ​រង​របួសធ្ងន់​២​នាក់ និង​របួស​ម្នាក់ សំណាងល្អ​មិន​ប៉ះពាល់​ដល់​អាយុជីវិត ចំណែក​រថយន្ត​ទាំង​៣​គ្រឿង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

គួរ​បញ្ជាក់​ថា អ្នក​បើករថយន្ត​ប៉ា​សេ​រ៉ូ និង​រថយន្ត​គៀ មិន​មាន​រង​បួស​ទេ​។ ចំណែក​អ្នក​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ហើយ​ករណី​នេះ​អ្នកបើកបរ​រថយន្ត​ទាំង​៣​គ្រឿង​ធ្វើការ​សម្របសំរួល​គ្នា ដោយ​មិន​មានការ​ប្តឹងប្តល់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ