ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្រូ​អាត​ថា Luka Modric នឹង​ស៊ីដាច់ Messi និង Ronaldo យក​ពាន Ballon d’Or ឆ្នាំ​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​លោក Zlatko Dalic បាន​អះអាង​ថា ឆ្នាំ​នេះ Modric នឹង​យកឈ្នះ​លើ…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​លោក Zlatko Dalic បាន​អះអាង​ថា ឆ្នាំ​នេះ Modric នឹង​យកឈ្នះ​លើ Messi និង Ronaldo ក្នុង​ការ​ដណ្តើម​ធ្វើ​ជា​ម្ចាស់​ពាន Ballon d’Or ។

បើ​ទោះបីជា​ដឹង​ថា Ronaldo និង Messi គឺជា​កីឡាករ​ជើង​ខ្លាំង​ខាង​ដណ្តើម​ប្រជែង​គ្នា​យក​ពាន Ballon d’Or តាំងពី​ដើម រហូត​មក​ដល់​សព្វថ្ងៃ​ក៏​ដោយ លោក Dalic នៅ​តែ​ហ៊ាន​និយាយ​ក្នុង​បទ​សម្ភាសន៍ FIFA ថា​៖ «​គេ (Modric) ពិតជា​សម​នឹង​ទទួល​បាន​ពាន FIFA Best Award ។ គេ គឺជា​កីឡាករ​ល្អ​ណាស់​នៅ​ក្នុង​ពេល World Cup ហើយ​ក៏​ឈ្នះ​ពាន Champions League ផង​ដែរ ព្រមទាំង​បាន​ជួយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ជាប់​លេខ​២​ថែម​ទៀត​ផង ដែល​គេ​ជា​កីឡាករ​លេចធ្លោ​ជាងគេ​នៅ​ក្នុង​ការ​ប្រកួត »​។

គ្រូបង្វឹក​របស់​ក្រូ​អាត​រូប​នេះ​បាន​បន្ត​ថា​«​មាន​អ្វី​ដែល​យើង​ត្រូវការ​ទៀត ? ខ្ញុំ​ដឹង​ថា Lionel Messi និង Cristiano Ronaldo គឺជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក តែ​ឆ្នាំ​នេះ គឺជា​ឆ្នាំ​របស់ Luka Modric​។ គេ​គឺជា​កា​ពី​ទែន​ក្រុម ហើយ​ក៏​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ដែរ ។ គេ គឺជា​អ្នកដឹកនាំ​ក្រុម និង ជា​កា​ពី​ទែន​ពិតប្រាកដ ដែល​បាន​ចំណាយពេល​ទាំងអស់​មក​លើ​រឿង​ទាំងនេះ ។ គេ​សម​នឹង​ទទួល​បានការ​សរសើរ និង​ពានរង្វាន់ ។ គេ គឺជា​បុគ្គល​ល្អ​មួយ​រូប និង​ជា​កីឡាករ​អាជីព​មួយ​រូប​ដ៏​អស្ចារ្យ »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Modric បាន​ទទួល​ពាន FIFA Best Men’s Player Award នៅ​ក្នុង​ស​ប្តា​ហ៍​មុន​នេះ ដែល​កន្លង​មក​កាលពី​នៅ​ទាត់ World Cup គេ​ក៏​បាន​ពាន​បាល់​មាស​សម្រាប់​ការ​ជួយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ។ តើ​គេ​អាច​នឹង​ធ្វើ​ជា​ម្ចាស់​ពាន Ballon d’Or ក្នុងឆ្នាំនេះ​ដែរ​ឬទេ ? សូម​រង់ចាំ​មើល​ទាំងអស់​គ្នា ! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ