ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត លាភ រ​ដ្ឋា ក្លាយជា​បេក្ខភាព​ឡើង​ទៅ​ដណ្ដើម​យក​ជើងឯក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ប៉ុស្តិ៍​លេខ​៥​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ កញ្ញា ទស្សនិកជន និង​គណៈកម្មការ​បាន​រក​ឃើញ​ហើយ​ថា កីឡាករ លាភ រ​ដ្ឋា ដែល​ត្រូវ​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ប៉ុស្តិ៍​លេខ​៥​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ កញ្ញា ទស្សនិកជន និង​គណៈកម្មការ​បាន​រក​ឃើញ​ហើយ​ថា កីឡាករ លាភ រ​ដ្ឋា ដែល​ត្រូវ​គេ​ស្គាល់​ថា ទទួល​បរាជ័យ​ក្នុង​ការ​ដណ្ដើម​យក​តំណែង​ជើងឯក​ម្ដង​ហើយ កាល​ពី​ប៉ុស្ដិ៍​លេខ​៥​ប្រកួត​បែប​នេះ​នៅ​រដូវ​កាល​មុន បាន​ក្លាយជា​អ្នក​បាន​ឡើង​។

បើ​ទោះជា​ការ​ប្រកួត​មួយ​លើក​ចុង​ក្រោយ នៅ​តែ​បរាជ័យ​ដូច​មុន ក៏​លោក​នឹង​ទទួល​បាន​ចំណាត់ថ្នាក់​ជើងឯក​រង​ផង​ដែរ ខណៈ​ដែល​ការ​ឈាន​ឡើង​នេះ ធ្វើ​អោយ​លោក​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង បើ​ទោះជា​លោក​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​បាន​ត្រឹមតែ​ឈ្នះ​ពិន្ទុ​ទាំង​លំបាក​លើ​កីឡាករ ឡុ​ង រ៉ា​មី បង្គោល​ខៀវ ក្រោយ​ប្រឹង​អស់​សមត្ថភាព​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ព្រែក​កំ​ពិស នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដណ្ដើម​ជើងឯក TV5 Boxing Knockout Series By K-Cement ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ការ​ប្រកួត​នោះ គឺ​ដើម្បី​ជម្រើស​យក​អ្នក​ឈ្នះ​ទៅ​ប្រកួត​ជា​មួយ​ឈ្នះ​យក​លេខ​១ និង​លេខ​២ ហើយ​អ្នក​ចាញ់​ការ​ប្រកួត​ត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣​។

បង្គោល​ក្រហម លាភ រ​ដ្ឋា ត្រូវ​គេ​ឃើញ​មិន​បាន​បន្ធូរ​ដៃ​នោះ​ទេ ដោយ​គ្រាន់តែ​បើក​ឆាក​អោយ​ប្រកួត​ក្នុង​ទឹក​ទី​១​ភ្លាម ក៏​បញ្ចេញ​នូវ​អស់​សមត្ថភាព​តែ​ម្ដង ដោយសារ​តែ​គេ​ចង់​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ដណ្ដើម​យក​ជើងឯក​។

យ៉ាងណាមិញ កីឡាករ​រូប​នេះ ក៏​មិន​ទាន់​ទំនុកចិត្ត​មួយ​រយ​ភាគរយ​នោះ​ដែរ ថា គេ​នឹង​មិន​របូត​តំណែង​ជើងឯក​ក្រោយ​មានសំណាង​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្នុង​ពេល​ដែល​សមាសភាព​របស់​កីឡាករ​ដែល​មានឈ្មោះ​ប្រកួត​ដណ្ដើម​ជើងឯក​ជាមួយ​លោក ក៏​មាន​ជំនឿ​ចិត្ត​មិនធម្មតា​។

ប៉ុន្តែ​ឱកាស​របស់​គេ​ក៏​ធ្វើ​អោយ​កីឡាករ​ម្ខាង​ទៀត ដែល​ប្រឹង​ណាស់​ដែរ​ហើយ​របូត​សំណាង បង្ហាញ​ការ​តូចចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពេល​ប្រកាស​លទ្ធផល​ថា​ចាញ់​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួត​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ