ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សំបូរ ផ្ដួល​កីឡាករបរទេស​ឱ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​យប់​​ថ្ងៃ​ទី​២៩ កញ្ញា កីឡាករ​កម្ពុជា គង់ សំបូរ ទទួល​ជោគជ័យ​លើ​កីឡាករ​បរទេស​គួរ​ឱ្យ​សរសើរ បើ​ទោះជា​កីឡាករ​បារាំង…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​យប់​​ថ្ងៃ​ទី​២៩ កញ្ញា កីឡាករ​កម្ពុជា គង់ សំបូរ ទទួល​ជោគជ័យ​លើ​កីឡាករ​បរទេស​គួរ​ឱ្យ​សរសើរ បើ​ទោះជា​កីឡាករ​បារាំង បាន​ឡើង​រេញ​ប្រកួត​នោះ​មាន​កណ្ដាប់ដៃ​ល្អ​មិន​ធម្មតា​ក៏​ដោយ​។

យ៉ាងណាមិញ បើ​ក្រឡេក​ទៅ​មើល​ប្រវត្តិ​ឡើង​រេញ​របស់​កីឡាករ​ទាំង​ពីរ​ក៏​ខុស​គ្នា​ឆ្ងាយ​ដែរ ដោយសារ​តែ​កីឡាករ​បារាំង​ទើប​ឡើង​រេញ​បាន​តិច​ប៉ុណ្ណោះ គឺ​តិច​ជាង​រហូត​ដល់​ជាង​២​ដង​នឹង​កីឡាករ​កម្ពុជា​។

នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​រៀង​រាល់ពេល​យប់​សម្រាប់​ថ្ងៃ​សៅរ៍​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​ការ​ប្រកួត​នេះ គឺ​មាន​កីឡាករ​គូ​អន្តរជាតិ​២​គូ​ៗ​ឡើង​ប្រកួត​ជា​ប្រចាំ ខណៈ​ដែល​គូ​អន្តរជាតិ​ទី​១ គឺ​គង់ សំបូរ និង​កីឡាករ​បារាំង ត្រូវ​បាន​បញ្ច​ប់​ត្រឹមតែ​២​ទឹក​ប៉ុណ្ណោះ បន្ទាប់​ពី​កីឡាករ គង់ សំបូរ ប្រឹង​ទាត់​ជើង​ក្រោម​ខ្លាំង ហើយ​បណ្ដាល​ឱ្យ​កីឡាករ​បារាំង Najib D’jeloudi ស​ម្រេ​ចិត្ត​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​។

យ៉ាងណាមិញ មុន​រក​ឃើញ​លទ្ធផល​ចាញ់​ឈ្នះ កីឡាករ​កម្ពុជា​ក៏​ត្រូវ​កីឡាករ​បារាំង​ដែល​មានបទពិសោធន៍​តិច​ជាង​លើក​នេះ វាយ​ត្រូវ​ខ្ចប់​ៗ​ផង​ដែរ ដោយសារ​តែ​កីឡាករ​បារាំង​គេ​មាន​ដៃ​វែង​ៗ ហើយ​កណ្ដាប់ដៃ​ល្អ​។

ប្រសិនបើ​កីឡាករ​បារាំង​គេច​រួច​ពី​ការ​ទាត់​បំបែក​កង់​ក្រោម​ប្រហែលជា​កីឡាករ គង់ សំបូរ មិន​ងាយ​ស៊ី​ផុយ​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​គេ​ពិបាក​វាយ​ម៉ាត់​ចូល​ស្រួល​ទៅ​កាន់​កីឡាករ​បារាំង បើ​ធៀប​នឹង​កីឡាករ​បារាំង​ដែល​វាយ​ម៉ាត់​បាន​ចូល​ត្រូវ​ចំ​ប្លង់​ៗ​ល្អ​ជាង ព្រោះតែ​គេ​មាន​ដៃ​វែង​។

អ្នក​ទស្សនា​ភាគច្រើន​និយាយ​ថា បើ​កីឡាករ​កម្ពុជា​មិន​ដូរ​យុទ្ធសាស្ត្រ​ទាត់ ហើយ​ឈប់​វាយ​សម្រុក ក៏​ប្រហែលជា​កីឡាករ​បារាំង​មិន​បោះបង់​ការ​ប្រកួត ព្រោះតែ​ឈឺ​ជើង​តតាំង​លែង​រួច​យ៉ាង​ស្រួល​អ៊ីចឹង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ