ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងជួសជុល​​ធ្វើ​ហ្វ្រាំងមិន​ស៊ី បែរជា​ទៅពន្លះ​ខ្លោងទ្វារប៉ុស្តិ៍យាម​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជាង​ជួសជុល​រថយន្ត​ម្នាក់​​បាន​បើក​រថយន្តធុនធំមួយគ្រឿង​ថយក្រោយ តែ​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​ខ្លោងទ្វារ និង​ប៉ុស្តិ៍​យាម​ខាង​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក បណ្តាល​អោយ​រង​ការ​ខូចខាត​ផ្នែក​ខ្លះ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ជាង​ជួសជុល​រថយន្ត​ម្នាក់​​បាន​បើក​រថយន្តធុនធំមួយគ្រឿង​ថយក្រោយ តែ​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​ខ្លោងទ្វារ និង​ប៉ុស្តិ៍​យាម​ខាង​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក បណ្តាល​អោយ​រង​ការ​ខូចខាត​ផ្នែក​ខ្លះ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ។

បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា រថយន្តខាងលើ​​នេះ​ជា​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កន្លង​មក​យូរហើយ​ដែរ រួច​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យក​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ព្រៃ​នប់ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៨​កញ្ញា​នេះ ខាង​ភាគី​រថយន្ត​នោះ​បាន​ហៅ​ជាង​មក​ជុស​ជុល​ដើម្បី​យក​រថយន្ត​ត្រឡប់​ចេញ​ទៅ​វិញ ប៉ុន្តែ​បន្ទាប់​ពី​ជួសជុល​រួចរាល់ បុរសជា​ជាង​ជួសជុល​រថយន្ត​នោះ​ក៏​បាន​ឡើង​បើកបរ​ដើម្បី​យក​រថយន្ត​ចេញ លុះ​ដាក់​លេខ​ថយក្រោយ បែរ​ជា​​ហ្វ្រាំង​មិន​ស៊ី ធ្វើ​អោយ​រថយន្ត​ថយ​ជ្រុល​ទៅ​បុក​ខ្លោងទ្វារ និង​ប៉ុស្តិ៍​យាម​របស់​អធិការដ្ឋាន​នគរបាល​ស្រុក ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

ជាង​រថយន្ត​ខាងលើ​ឈ្មោះ​ខ្មៅ ដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ​ស្រុក​ព្រៃ​នប់ ។

ករណី​នេះ​សមត្ថកិច្ច​អនុញ្ញាត​អោយ​ជាង​ជួសជុល​រថយន្ត​នេះ​យក​រថយន្ត​ចេញ ដោយ​ខាង​ជាង​ជួសជុល​យល់ព្រម​ជួសជុល​ខ្លោងទ្វារ និង​ប៉ុស្តិ៍​យាម​ដែល​រង​ការ​ខូចខាត​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ