ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន សម្រេច​យក​ល្ខោន​អូ​ពេ​រ៉ា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ខួប​លើក​ទី​៦៥ រវាង​កម្ពុជា​-​ជប៉ុន​គណៈ​ក​ម្មា​ការ​គម្រោង​អូ​ពេ​រ៉ា​កម្ពុជា និង​សមាគម​តន្ត្រីបុរាណ​ជប៉ុន​-​កម្ពុជា បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស​មួយ គឺ​ការ​សម្តែង​ល្ខោន​អូ​ពេ​រ៉ា​កម្ពុជា​២០១៨​។ នេះ​ជា​កម្មវិធី​អូ​ពេ​រ៉ា​លើក​ដំបូង​របស់​កម្ពុជា​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ខួប​លើក​ទី​៦៥ រវាង​កម្ពុជា​-​ជប៉ុន​គណៈ​ក​ម្មា​ការ​គម្រោង​អូ​ពេ​រ៉ា​កម្ពុជា និង​សមាគម​តន្ត្រីបុរាណ​ជប៉ុន​-​កម្ពុជា បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស​មួយ គឺ​ការ​សម្តែង​ល្ខោន​អូ​ពេ​រ៉ា​កម្ពុជា​២០១៨​។ នេះ​ជា​កម្មវិធី​អូ​ពេ​រ៉ា​លើក​ដំបូង​របស់​កម្ពុជា​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៨ នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​រាជធានី​ភ្នំពេញ​។

គម្រោង​អូ​ពេ​រ៉ា​កម្ពុជា​២០១៨​បាន​សម្រេច​លើកយក​ល្ខោន​អូ​ពេ​រ៉ា​ក្រោម​ចំណងជើង​«Cavalleria Rusticana» (Rustic Chivalry) ជា​ស្នាដៃ​ដ៏​ល្អ​ឯក​របស់​អ្នក​និ​ព​ន្ឋ​ជនជាតិ​អ៊ី​តា​លី លោក Pierrot Mascagni​។ ល្ខោន​នេះ​បាន​បង្កប់​នូវ​រយ​លាន​រសជាតិ​ដែល​មាន​ដូច​ជា​ការ​លួងលោម ភាព​ច្រណែនឈ្នានីស សេចក្តី​ស្រឡាញ់​ប្រតិព័ទ្ធ​ដោយ​មិនដឹង​ខ្លួន ការ​ចងគំនុំ​សងសឹក​។ ល្ខោន​អូ​ពេ​រ៉ា បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៨០ នៅ​ទីក្រុង​រ៉ូ​ម «Cavalleria»​ដែល​មាន​ភាព​ល្បីល្បាញ​ដោយសារ​តែ​ភាព​អស្ចារ្យ នៃ​អត្ថន័យ​ល្ខោន​អូ​ពេ​រ៉ា​។

គម្រោង​អូ​ពេ​រ៉ា​កម្ពុជា​២០១៨ ត្រូវ​បាន​ចូលរួម​សម្តែង​ដោយ​លោក ខួ​ន សិទ្ធិ​ស័​ក្ត ជា​អ្នកចម្រៀង​អូ​ពេ​រ៉ា នៅ​ក្នុងស្រុក​តែ​ម្នាក់​គត់​ដែល​ចេះ​ច្រៀង​អូ​ពេ​រ៉ា ស្ទាត់ជំនាញ រួម​ជាមួយ​អ្នកស្រី​អៃ អ៊ិ​វ៉ា​សា​គិ ព្រមទាំង​អ្នកចម្រៀង​អន្តរជាតិ​ល្បី​ៗ​ផ្សេង​ៗ​ទៀត មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​។

កម្មវិធី​ដំណើរការ​ទៅ​បាន​គឺ​ក្រោម​កិច្ច​សម្របសម្រួល​និង​ទំនាក់ទំនង​របស់​ព្រះបាទ​ស៊ីសុវត្ថិ រ៉ា​វីវ​ឌ្ឍ​នា មុនី​ពង្ស​ដែល​ទ្រង់មាន​គម្រោង​បង្កើត​ក្រុមហ៊ុន​អូ​ពេ​រ៉ា​និង​វង់​តន្ត្រី Orchestra ​នៅ​កម្ពុជា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​លើកកម្ពស់​បទដ្ឋាន​នៃ​តន្ត្រីបុរាណ​និង​សិល្បៈ​សម្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ រ៉ា​វីវ​ឌ្ឍ​នា បាន​មាន​បន្ទូល​ថា «​ប្រធានបទ​របស់​ល្ខោន​អូ​ពេ​រ៉ា​ពេល​នេះ គឺ​សាច់​រឿង​មួយ​ដែល​បាន​ពិពណ៌នា​អំពី​សេចក្តី​ស្រឡាញ់​ផ្អែមល្ហែម និង​ការ​បញ្ចប់​ទៅ​វិញ​ដោយ​សោកនាដកម្ម​ដ៍​កាច​សាហាវ​»។

សាច់​រឿង​ទាំងមូល​ គឺ​កើតឡើង​នៅ​ក្នុង ​«Cavalleria Rusticana»​ តាម​រយៈ​ស្នាដៃ​នេះ​ពួក​​យើង​ហាក់ដូចជា​ត្រូវ​បាន​អញ្ជើញ​ឲ​ទៅ​ទីក្រុង​ស៊ីស៊ីលី​ ក្នុង​ដំណើរ​កម្សាន្ត​ដ៏​ពិសេស​មួយ​​ដែល​មាន​រយៈពេល​១​ថ្ងៃ​។​ ពេលវេលា​នោះ​គឺជា​ពេលវេលា​មួយ​ដើម្បី​ចូលរួម​ពិធី​បុណ្យ​អ៊ី​ស្ទើ​រ៍​។

​ប៉ុន្តែ​ពិធីបុណ្យ​នេះ​យើង​បាន​ភ្លក​រសជាតិ​ភាព​ចលាចល​ដែល​កើត​ចេញពី​មោទនភាព ការ​​ស្អប់ ភាព​ច្រណែនឈ្នានីស កំហុសឆ្គង​ដែល​បង្ក​ពី​តួអង្គ​បុរស​ និង​ស្ត្រី​នៅ​ក្នុង​សាច់​រឿង​។

​ការ​ប្រមូលផ្តុំ​ក្រុម​សិល្បករ​អន្តរជាតិ​មក​ពី​ប្រទេស​នានា​លើ​ពិភពលោក​ដូច​ជា កម្ពុជា ជប៉ុន បារាំង ហូ​ឡង់ ​និង​អ៊ី​តា​លី គឺជា​ការ​ប្រកួតប្រជែង​ដ៏​ពិតប្រាកដ​មួយ​ដែល​នេះ​ជា​អ្វី​ៗ​ដែល​​ផុស​ចេញពី​ដួងចិត្ត​របស់​យើងខ្ញុំ​គ្រប់​គ្នា​។ ​ពួក​យើង​បាន​ស្នើ​ឲ្យ​មាន​ផ្ទាំង​ទស្ស​នីយ​ភាព​​នេះ​កើត​ឡើងជា​លើក​ដំបូង​ដែល​មិន​អាច​បំភ្លេច​បាន​ដល់​ទស្សនិកជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ