ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​២​គ្រឿង​បន្តបន្ទាប់​គ្នា​លើ​ផ្លូវជាតិ​លេខ​៣ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​មាន​សណ្តោង​រ៉ឺ​ម៉ក ហើយ​រថយន្ត​រេ​ចង្កូត​បន្ត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​៩២-៩៣…

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​មាន​សណ្តោង​រ៉ឺ​ម៉ក ហើយ​រថយន្ត​រេ​ចង្កូត​បន្ត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​៩២-៩៣ ក្នុងភូមិ​បឹង​ម្កាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​វរ​សេនី​ទោ ជាល សុ​ផាត នាយការិយាល័យ​ចរាចរ​ណ័​ផ្លូវគោក​ខេត្ត​បានអោយ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ២O-៩០៣៩ បើកបរ​ដោយ​ឈ្មោះ ឡុ​ង លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត នៅ​ភូមិ​អំពិល​រៀង ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ធុន​C១០០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ មាន​សណ្តោង​រ៉ឺ​ម៉ក បើកបរ​ដោយ​ឈ្មោះ ញឹ​ម គា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក នៅ​ភូមិ​សេកយា ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១F-២៨៦៣ បើកបរ​ដោយ​ឈ្មោះ វង់ សាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ត្រពាំង​ខ្លូត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​រង​របួសស្រាល ។

លោកនាយ​ការិយាល័យ​ចរាចរ​ខេត្ត​បាន​បន្ត​ទៀត​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង បើកបរ​ដោយ​បុរស​ម្នាក់​មក​ពី​ទិស​ខាងកើត លុះ​បើកបរ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង មាន​សណ្តោង​រ៉ឺ​ម៉ក បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងលិច ហើយ​រថយន្ត​បាន​រេ​ចង្កូត​បន្ត​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា បើកបរ​ដោយ​បុរស​ម្នាក់ បើកបរ​មក​ពី​ទិស​ខាងកើត បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​មាន​សណ្តោង​រ៉ឺ​ម៉ក​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​បាន​រង​របួសស្រាល រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​រួច​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ចំណែកឯ​សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​រថយន្ត​,​ម៉ូតូ​និង​ម៉ូតូ​រ៉ឺ​ម៉ក​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ