ប្រភពពីមន្រ្តីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានឲ្យកោះសន្តិភាពដឹងនៅរសៀលថ្ងៃទី១៩ ឧសភា ២០១៣នេះថា គជប យល់ព្រមតាមសំណើរបស់អ្នកសរសររបាយការណ៏ពិសេសស្តីពីសិទ្ឋិមនុស្សអង្គការសហប្រជាជាតិប្រចំាកម្ពុជា លោក សូរិយ៉ា ស៊ូប៊ែរឌី និង អនុញ្ញាតឲ្យប្រេសិតពិសេសអង្គការសហប្រជាជាតិរូបនេះជួបនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ឧសភា ២០១៣ នៅទីស្នាក់ការកណ្តាលគជប ដែលស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ ។
អ្នកសរសេររបាយការណ៏ពិសេសស្តីពីសិទ្ឋិមនុស្សរបស់អង្គការសហប្រជាជាតិប្រចំាកម្ពុជា លោក សូរិយ៉ា បា្រសាទ ស៊ូប៊ែរឌី ផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជានាវេលាថ្ងៃទី១៩ ឧសភា ២០១៣នេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការសិទ្ឋិមនុស្សអង្គការសហប្រជាជាតិប្រចំាទីក្រុងហ្សឺណែវប្រទេសស្វីស បានឲ្យដឹងថា គោលបំណងសំខាន់នៃដំណើរបំពេញទស្សនកិច្ចលើកទី៩ របស់លោកស៊ូប៊ែរឌីនៅកម្ពុជានេះ គឺមកតាមដានការអនុវត្តនូវអនុសាសន៏របស់លោកមុនៗ ស្តីពីការកែទម្រង់មួយចំនួនដើម្បីធ្វើឲ្យប្រសើរឡើងនៃដំណើរការបោះឆ្នោត ក៏ដូចជាការកែសម្រួលឡើងវិញនូវការប្រគល់ដីសម្បទានសេដ្ឋកិច្ច ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិដដែលក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស៊ូប៊ែរឌី មានកម្មវិធីជួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មន្រ្តីរាជរដ្ឋាភិបាល និង តំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។
គេនៅមិនទាន់ដឹងថាតើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអនុញ្ញាតឲ្យលោកស៊ូប៊ែរឌី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារដែរ ឬ ក៏យ៉ាងណានោះទេ ? ពីព្រោះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំមុន បានហៅអនុសាសន៏ខាងលើរបស់លោកស៊ូរប៊ែរឌីថា គ្មានមូលដ្ឋានច្បាស់លាស់និងពឹងផ្អែកតែលើរបាយការណ៏របស់អង្គការក្រៅរដ្ឋាភិបាល និងបក្សប្រឆាំង ព្រមទំាងមិនបានជួបលោកស៊ូប៊ែរឌី ដូចតាមកម្មវិធីដែលបានគ្រោងទុកនោះទេ ដោយសម្តេចប្រកាសជាសាធារណៈថា សម្តេចពុំមានពេលវេលា និងជាប់បំពេញការងារប្រចាំថ្ងៃក្នុងការដឹកនំារាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថា លោក សូរិយ៉ា បា្រសាទ ស៊ូប៊ែរឌី ជាជនជាតិនេប៉ាល់និងជាសាស្រ្តាចារ្យផ្នែកច្បាប់ ត្រូវបានអង្គការសហប្រជាជាតិតែងតំាង ជាអ្នកសរសេររបាយការណ៏ពិសេសស្តីពីសិទ្ឋិមនុស្សអង្គការសហប្រជាជាតិប្រចំាកម្ពុជា ជំនួសលោក យ៉ាសហ្កាយ កាលពីខែមីនា ២០០៩កន្លងមក និងជារៀងរាល់៥ ឬ៦ខែម្តង លោកតែងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអង្កេតមើលពីបញ្ហាសិទ្ឋិមនុស្ស និង បញ្ហាមួយចំនួនទៀត ៕
រាជធានីភ្នំពេញ ៖ ទោះបីជាក្រុមប្រឆាំងនៅក្រៅប្រទេស ទាមទារឲ្យមានការចរចាផ្នែក នយោបាយយ៉ាងណាក្តី គណបក្សកាន់អំណាចប្រកាសដាច់ណាត់ថា គ្មានការចរចាឡើយរឿង នយោបាយជាមួយ...
ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ ដោយក្នុងដៃខាងស្តាំកាន់ខ្សែភ្លើងជាប់នឹងដៃ សង្ស័យឆក់ខ្សែភ្លើងស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦...
ខេត្តកណ្តាល ៖ ប្រពន្ធ័ផ្លូវស្ពានរំដោះទឹកមួយកន្លែងនៅតាមបណ្តយផ្លូវជាតិលេខ១ បើទៅពីរាជធានីភ្នំពេញមានចម្ងាយ ប្រហែលជាង៤០គីឡូម៉ែត្រ ត្រង់ចំណុចស្ពានជប៉ុនទី១...
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្តតូចផ្ទាល់ខ្លួន បានសម្តែងប្រតិកម្មទៅនឹងដចម្លង ពីកំពង់ឆ្នាំងទៅស្រុកកំពង់លែងថា បានយកតម្លៃថ្លៃពេកអាចលើសពី...
រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ បានចុះពិនិត្យ និងធ្វើកំណត់ហេតុកិច្ចសន្យា...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ និងអ្នកប្រើប្រាស់ចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងប៉ោយប៉ែត ល្បាតនៅចំណុចឡាក់គី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយ...
រាជធានីភ្នំពេញ ៖ លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងអញ្ជើញដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចនៅ...
ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី២៣ មេសា នេះ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្ត បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធពីបទប៉ុនប៉ង...
សហរដ្ឋអាមេរិក ៖ ដោយយោងតាមប្រភពនានាកាសែតអាមេរិក DEFENSE NEWS សរសេរកាលពីថ្ងៃទី២២ មេសា ថា ដោយមានការព្រួយបារម្ភចំពោះសកម្មភាពរុស្ស៊ីនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ...
រាជធានីភ្នំពេញ៖ អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា បានដាក់ដំណើរការគម្រោងថ្មីមួយដើម្បីអបអរដល់វត្តមានស្ដ្រីដែលជាអ្នកជំនាញផ្នែកស្ទែម។ គម្រោងនេះមានឈ្មោះថា...
រាជធានីភ្នំពេញ ៖ វិស័យធនាគារនៅកម្ពុជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយធនាគារជាច្រើនត្រូវបានបង្កើតឡើង និងកំពុងប្រតិបត្តិការផ្ដល់សេវាហិរញ្ញវត្ថុជូន...
ប្រទេសកូរ៉េទាំង២ ៖ កងទ័ពកូរ៉េខាងត្បូងកាលពីថ្ងៃទី២៣ មេសា បានបញ្ឈប់ការចាក់ផ្សាយតាមប្រដាប់បំពងសំឡេងធំៗ ដែលអំពាវនាវឱ្យកងទាហានកូរ៉េខាងជើងនៅតាមព្រំដែន...
រាជធានីភ្នំពេញ ៖ សំណុំរឿងបណ្តឹងឧទ្ធរណ៍របស់លោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួកចំនួន១០នាក់ផ្សេងទៀត ត្រូវសាលាឧទ្ធរណ៍នឹង...
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ មេសា ២០១៨ ឪពុកតារាសម្ដែងលោករក្សា ដែលមានជំងឺប្រចាំកាយជាយូរមកហើយនោះបានទទួលមរណភាព ។ ការស្លាបនោ់ះតែប៉ុន្មានម៉ោងប៉ុណ្ណោះ...
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលច្រកទ្វាអន្តរជាតិព្រំកម្ពុជា-ថៃ និងសមត្ថកិច្ចពាក់ព័ន្ធបានបើកអង្គប្រជុំដើម្បីធ្វើសេចក្ដីបញ្ជាក់ និងបំភ្លឺទៅកាន់...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្សង្វេគបំផុតដោយបុរសជាប្តីត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅក្បែរគុម្ពចេក ចំនែកប្រពន្ធវិញបានដេកស្លាប់នៅលើផ្ទះឈើ ដោយមាន...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់នាំស្ត្រីសតិមិនគ្រប់ផឹកស្រាបៀអស់២កំប៉ុងស្រវឹងអូសដៃទៅរំលោភក្នុងបន្ទប់ទឹកម្តាយជនរងគ្រោះមកទាន់រត់គេចខ្លួន៩ថ្ងៃទើប...
ប្រទេសអាហ្វហ្គានីស្ថាន ៖ ជនស៊ីវិលជិត៦០នាក់ភាគច្រើនជាពួកស៊ីអ៊ីតបានត្រូវស្លាប់ ហើយ១២០នាក់ទៀតរងរបួសកាលពីថ្ងៃទី២២ មេសា នៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គា...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មុននេះមានប្រជាពលរដ្ឋមកពីស្រុកស្នួល ខេត្តក្រចះ ចំនួនជាង៣០០នាក់ មកកាន់រាជធានីភ្នំពេញ ដើម្បីសុំឲ្យសម្តេច...
បើសិនជាអ្នកកំពុងតែប្រើថ្នាំតាមវេជ្ជបញ្ជា អ្វីដែលចម្លែកនឹងអាចកើតឡើងចំពោះថ្នាំបីប្រភេទ ជាពិសេសវាប៉ះពាល់ដល់ការចងចាំ និងភាពវៃឆ្លាតរបស់មនុស្សតែម្តង...