ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​មួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ដែក​ស័ង្កសី​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ខ្ទេច​ម៉ត់​ទាំងស្រុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ដែក​ស័ង្កសី​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ខ្ទេច​ម៉ត់​ទាំងស្រុង ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា នៅ​ក្នុងភូមិ​បា​គួ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ដែក​ស័ង្កសី​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ខ្ទេច​ម៉ត់​ទាំងស្រុង ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា នៅ​ក្នុងភូមិ​បា​គួ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ សៅ វាសនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ផ្ទះ​ដែល​អគ្គី​ភ័យ​ឆាបឆេះ​មាន​ទំហំ​៦x៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​ត្រូវ​អគ្គី​ភ័យ​ឆេះ​អស់ទាំង​ស្រុង ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​ផ្ទះ​កើតហេតុ​បាន​ឲ្យ​ថា ដំបូង​គេ​ឃើញ​ផ្សែង​ហុយ​រួច​បង្ក​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ផ្ទះ​កើតហេតុ​ភ្លាម​ៗ​ប្រជាពលរដ្ឋ​បាន​រាយ​ការណ៍​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​មក​កម្លាំង​អន្តរាគមន៍​បង្កា និង​ពន្លត់អគ្គីភ័យ​របស់​សាលា​ខណ្ឌដង្កោ​បាន​ចេញ​រថយន្ត​ចំនួន​៣​គ្រឿង​ទៅ​ជួយ​អន្តរា​គមន៍​​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​បាញ់​អស់​១​ឡាន​រលត់​ទៅ​វិញ​ទាំងស្រុង សម្ភារ​ខូចខាត​រួម​ម៉ូតូ​ហុង​ដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ១​គ្រឿង និង​សម្ភារ​នៅ​ក្នុងផ្ទះ​ចំនួន​ឆេះ​ទាំងស្រុង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​អគ្គី​ភ័យ​ខាងលើ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អ​គី្គ​ស​នី​ឆាបឆេះ​តែ​ម្ដង តែ​នៅ​ក្នុង​ហេតុនេះ​មិន​មាន​ន​ណា​ម្នាក់​រង​របួស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ