ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាលខណ្ឌដូនពេញ​​​រីករាយ​​ក្រៃ​លែង​…ព្រោះ​នឹងទទួលបាន​អគារថ្មី​ពីសម្តេចក្រឡា​ហោម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ជាតិ​បម្រើ​ការងារ​នៅ​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ម្នាក់​ៗ​មានភាព​​សប្បាយ​រីករាយជាខ្លាំងដែល​នឹក​ស្មាន​មិន​ដល់​នោះ​ គឺ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ជាតិ​បម្រើ​ការងារ​នៅ​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ម្នាក់​ៗ​មានភាព​​សប្បាយ​រីករាយជាខ្លាំងដែល​នឹក​ស្មាន​មិន​ដល់​នោះ​ គឺ​សម្តេច​ក្រឡាហោម ស
ខេ​ង ឧបនាយករដ្ឋមន្ត្រី និងជារ​ដ្ន​មន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​​ជូននូវអគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ថ្មី​សន្លាង​​មួយ​ខ្នង ដែល​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន ។

នា​ព្រឹក​ថ្ងៃ​បិណ្ឌ​៥ សម្តេច​ក្រឡាហោម ស ខេ​ង បាន​អញ្ជើញ​ទៅ​រាប់​បាត​កាន់បិណ្ឌ​នៅ​វត្ត​សា​រ៉ា​វន្ត ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ដែល​អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​រូប រួម​មាន​ទាំង​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌ​ផង​ដែរ ។

ក្រោយ​ចប់​កិច្ច​បង្ហើយ​បុណ្យ​សម្តេច​ក្រឡាហោម ស ខេ​ង បាន និង អញ្ជើញ​វិល​ទៅ​កាន់​ភូមិ​គ្រឹះ​សម្តេច​វិញ ខណៈ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​អគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​នោះ សម្តេច​ក្រឡាហោម​បាន​ចុះ​ពិនិត្យ​មើល ហើយ​បាន​មាន​ប្រសាសន៍​ភ្លាម​ៗ​ទៅ​កាន់​មន្ត្រី​នគរបាល​ម្រើ​ការងារ​នៅ​ទីនោះ​ថា លោក និង ឲ្យ​អ្នកបច្ចេកទេស​ទៅ​សិក្សា​ជា​បន្ទាន់​ដើម្បី​សាងសង់​អគារ​.​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ឲ្យ​ថ្មី​សន្លាង​មួយ​ខ្នង ដែល​កំពស់​ច្រើន​ជាន់ឡើង​វិញ ។

ប្រសាសន៍​ដ៏​ថ្លៃថ្លា​នេះ​បាន​ធ្វើ​ឲ្យ​លោក​អធិការ​ដែល​ទើប និង ផ្ទេរ​មក​កាន់​ទីនោះ រួម​ទាំង​មន្ត្រី​ក្រោម​ឧិ៍​វាទ​ទាំងអស់​រំភើប​ស្លុតចិត្ត ដូច​បាន​ត្រូវ​ឆ្នោត​គ្រប់​គ្នា ដែល​មាន​អគារ​ថ្មី​អង្គុយ​ធ្វើការ​ក្នុង​ឆាប់​ខាង​មុខ​នេះ ។ ក្នុង​នោះ​ដែរ​លោក​វរៈសេនីយ៍ឯក ទៀង ច​ន្ទ័​សារ អធិការ​ទើប​មក​កាន់​តំណែង​ថ្មី បាន​ថ្លែង​ឲ្យ​ដឹង​ថា ជា​ប្រវត្តិសាស្ត្រ​ហើយ ក្នុង​នគរបាល​ខណ្ឌដូនពេញ ដែល​សម្តេច​ក្រឡាហោម ស ខេ​ង ជា​ថ្នាក់ដឹកនាំ​មន្ត្រី​នគរបាល​ទូ​ទាំង​ប្រទេស បាន​អញ្ជើញ​មក​កាន់​ទី​នេះ ហើយ​បាន​ផ្តល់​នូវ​កាដូរ​ថ្មី​(​អគារ​អធិការដ្ឋាន​ថ្មី​)​ក្រោយ​ការ​បោះ​ឆ្នោត ។

ដូច្នេះ​សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​មន្ត្រី​ក្រោម​ឧិ៍​វាទ​មានចិត្ត​សប្បាយ​រីករាយ​រំភើប អស់ពី​ដួង​ហរ​ទ័យ នូវ ការ​ដឹកនាំ និង​សណ្តាន​ចិត្ត​របស់​លោក បាន​ចុះ​មក​សំ​ណោះ​សំ​ណា​ល ថែម​ពី​នោះ​លោក​បាន​ណែនាំ​លើ​វិស័យ​ការងារ​ច​ខុ​វិស័យ​ការងារ​ជំនាញ ព្រមទាំង​កាដូ​នូវ​អគារ​សាងសង់​ថ្មី​សម្រាប់​ឲ្យ​មន្ត្រី​នគរ​បាល​ក្នុង​ខណ្ឌដូនពេញ បំពេញភារកិច្ច បម្រើ​ប្រទេស​ជាតិ សន្តិសុខ សុ​វត្តិភាព ជូន​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខណ្ឌដូនពេញ ។

លោក​អធិការ​បន្ត​ថា នេះ​ជា​សា​ក្ខី​ភាព​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន យើងខ្ញុំ​ទាំងអស់​គ្នា និង​ចង​ចាំ​មិន​ភ្លេច នូវ​គុណូបការៈ​ចំពោះ​សម្តេច​ក្រឡាហោម​អស់​មួយ​ជីវិត ។ ជា​វិសេសវិសាល​ណាស់​អគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដែល​មាន​អធិការ​៧​ជំនាន់​ហើយ អង្គុយ​បម្រើ​ការងារ​លើ​អគារ​ចាស់​ទ្រុឌទ្រោម​រហូត​មក​ដល់​ពេល​នេះ ៕ ​

អត្ថបទសរសេរ ដោយ