ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់សិស្ស​បាន​និទ្ទេស A និង B នៅ​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​កាដូ​អ្វីខ្លះ?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ផ្តល់​កិត្តិយស​ជា​អធិបតីភាព​ក្នុង​ពិធី​សំ​ណេៈ​សំ​ណា​ល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​បេក្ខជន​និទ្ទេស A និង B ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ២០ សីហា ២០១៨ ។​

សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A និង B ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ឆ្នាំ​២០១៨ នេះ​សិស្ស​ប្រឡង​ជាប់​ទាំងអស់​ក្នុង​ខេត្ត​សរុប​និទ្ទេស A ចំនួន​៣​នាក់ និង B ចំនួន​៣៧​នាក់ ។ និទ្ទេស A មក​ពី​វិទ្យា​ល័យ​​ក្រុង​២​នាក់ និង​មក​ពី​វិទ្យាល័យ ហ៊ុន សែន វាល​រេញ ស្រុក​ព្រៃ​នប់ ចំនួន​១​នាក់ ។​

​សម្រាប់​សិស្ស​និទ្ទេស A ចំនួន​៣​នាក់​ទទួល​រង្វាន់​លើកទឹកចិត្ត​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨​ចំនួន​១​គ្រឿង និង​ប័ណ្ណសរសើ​ចំនួន​១ ចំណែក​សិស្ស​ជាប់​និទ្ទេស B ចំនួន​៣៧​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១០០​ដុល្លារ និង​ប័ណ្ណសរសើរ​១​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ