ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធ័ម​ចំពោះ​នាង​ណាស់ឡើង​ទៅ​បិត​បង្អួច​សោះ ស្រាប់តែ​ឆក់​យក​ជីវិត​ទៅ​បាត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ខ្សែភ្លើង​ឆក់​យក​ជីវិត​នារី​ម្នាក់​ស្លាប់​ទាំង​វ័យក្មេង ហេតុការណ៍​ខ្សែភ្លើង​ឆក់​ស្លាប់​យុវតី​ម្នាក់​ទាំង​វ័យក្មេង​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ នៅ​ក្នុងភូមិ​ប្រាំង​សំរោង ឃុំ​ច្រនៀង ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ ខ្សែភ្លើង​ឆក់​យក​ជីវិត​នារី​ម្នាក់​ស្លាប់​ទាំង​វ័យក្មេង ហេតុការណ៍​ខ្សែភ្លើង​ឆក់​ស្លាប់​យុវតី​ម្នាក់​ទាំង​វ័យក្មេង​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ នៅ​ក្នុងភូមិ​ប្រាំង​សំរោង ឃុំ​ច្រនៀង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

​លោក​វរសេនីយ៍ទោ កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ឆក់​ខ្សែ​ភ្លើ​ង​ខាងលើ​នេះ​បណ្តាល​អោយ​ក្មេង​ស្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​ជន​រង​គ្រោះ​មានឈ្មោះ ហូ លី​ហួ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ ខៀ លី អាយុ​៤៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ សៅ សុផល អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។​

​បើ​យោង​តាម​សាច់ញាតិ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​មេឃ​កំពុង​ភ្លៀង​ជន​រង​គ្រោះ​នាង​ក៏​បាន​ឡើ​ង​ទៅ​លើ​ផ្ទះ​ដើម្បី​បិត​បង្អួច​ដោយ​មិន​បាន​ប្រយ័ត្ន​ហើយ​ក៏​បាន​ប៉ះ​នឹង​ខ្សែ​ភ្លេើង​ដែល​មិន​បាន​រុំ​ស្គ​ត់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែ​ម្តង ។​

​ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ក៏​ឲ្យ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃ​ណី និង​បាន​ផ្តាំ​ដល់​អាណាព្យាបាល​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​មុខដំណ​ខ្សែភ្លើង ឬ​ក៏​ខ្សែភ្លើង​ដាច់​រលាត់​ស្រោម​អាច​បណ្តាល​ឲ្យ​ឆក់​ស្លាប់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ