ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មើល​ទីតាំង​កាត់​ត​ឡានដោយ​​ខុស​​ច្បាប់មួយកន្លែង ទើបរកឃើញ​​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ​ ដឹកនាំ​ដោយ​លោក សរ កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហ​ការ​ជាមួយកម្លាំង​សាខា​គយ​ខេត្ត​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក…

ខេត្តកណ្តាល ៖ នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ​ ដឹកនាំ​ដោយ​លោក សរ កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហ​ការ​ជាមួយកម្លាំង​សាខា​គយ​ខេត្ត​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ហេង ផេង ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​កាត់ត​រថយន្ត​ខុសច្បាប់​មួយ​កន្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ស្ថិត​ក្នុងភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​កាត់ត​រថយន្ត​ខុសច្បាប់​មួយ​កន្លែង និង​ធ្វើការ​ដកហូត​រថយន្ត​៩​គ្រឿង ក្នុង​នោះ​រថយន្ត​ម៉ាក TOYOTA CAMRY ២​គ្រឿង (​ស៊េរី​ឆ្នាំ​២០០២ មួយ​គ្រឿង និង​ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង​),​រថយន្ត TOYOTA PRUS ២​គ្រឿង (​ស៊េរី​ឆ្នាំ​២០០៦ មួយ​គ្រឿង និង​ស៊េរី​ឆ្នាំ​២០១០ មួយ​គ្រឿង​),​រថយន្ត Highlander ១​គ្រឿង​,​រថយន្ដ TOYOTA HYBRIDS ១​គ្រឿង និង​រថយន្ដ LEXUS ៣​គ្រឿង (RX៣៥០ ស៊េរី​ឆ្នាំ​២០១៥ មួយ​គ្រឿង​,RX៣៥០ ស៊េរី​ឆ្នាំ​២០០៨ មួយ​គ្រឿង និង​RX៣៥០ ស៊េរី​ឆ្នាំ​២០០៦ មួយ​គ្រឿង​) ។

បច្ចុប្បន្ន រថយន្ដ​៩​គ្រឿង​ខាងលើ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ចំណែក​ម្ចាស់​ទីតាំង​មានឈ្មោះ ហូ ច្រុង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទេ ។

សមត្ថ​កិច្ច​ជំនាញ​បាន​ខ្សឹប​ប្រាប់​ឱ្យ​ដឹង​ថា ការ​កាត់ត​រថយន្ត គឺជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ​បំផុត​ជាង​នេះ​ទៅ​ទៀត បើ​ពិនិត្យ​ជាក់ស្តែង​នៅ​តាម​តួ​រថយន្ត​នីមួយ​ៗ ដែល​ជាង​ធ្វើការ​កាត់ត​រួច​ហើយ​នោះ គឺ​មាន​លក្ខណៈ​ខុស​បច្ចេក​ទេស​ទាំងអស់ ដែល​បញ្ហា​នេះ​គឺ​បាន​ធ្វើ​ឱ្យ​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អតិថិជន ដែល​បាន​ជាវ​រថ​យន្ត​កាត់ត​យក​ទៅ​ជិះ ។

ម្យ៉ាងទៀត​រថយន្ត​ដែល​ធ្វើការ​កាត់ត​ហើយ​នេះ សុទ្ធសឹងតែ​ជា​រថយន្ត​អត់​មាន​ពន្ធ សង្ស័យ​ឡាន​ចោរ​ព្រមទាំង​មាន​ស្លាក​លេខ​មិន​ពិតប្រាកដ ដែល​ធ្វើ​ឱ្យ​ជួប​បញ្ហា​ដល់​អ្នក​ដែល​បាន​ទិញ​រថយន្ត​នេះ​យក​ទៅ​ប្រើប្រាស់​ផង​ដែរ ។សង្ស័យ​ណាស់​មានមុខ​ជំនាញ​របៀប​នេះ មិន​ប្រាកដ​ថា​មាន​ភាព​សុច្ចរិត​ទេ ។សង្ស័យ​ឡាន​ចោរ​យក​ទៅ​កាប់​សាច់ រួច​កាត់ត ក៏​មិន​ប្រាកដ​ដែរ ព្រោះ​ចាប់​យក​តែ​ឡាន​មិន​ចាប់​ម្ចាស់ ៕

អត្ថបទសរសេរ ដោយ