ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វី ឬមួយ​ឡាន​ចោរ? តោះ ទៅមើលព្រូសនេះទាំងអស់គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ស្លាក​លេខ​រថយន្ត​ពិត​ ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ទី​១រកស​ខ្មៅ ​ដោយ​ជាប់ចោទ​លួច​ស្លាក​លេខ​រថយន្ត​របស់​គេ ​មក​បំពាក់​លើ​រថយន្ត​របស់​ខ្លួនឯង ។ រថយន្ត​ដែល​មាន​ស្លាក​លេខ​ដូច​គ្នា​នេះ ​ម៉ាក​តូ​យ៉ូ​តា​ព្រូស​ខុស​តែ​ពណ៌​ប៉ុណ្ណោះ និង​មាន​ស្លាក​លេខ​២AM-៣០០៥…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ស្លាក​លេខ​រថយន្ត​ពិត​ ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ទី​១រកស​ខ្មៅ ​ដោយ​ជាប់ចោទ​លួច​ស្លាក​លេខ​រថយន្ត​របស់​គេ ​មក​បំពាក់​លើ​រថយន្ត​របស់​ខ្លួនឯង ។ រថយន្ត​ដែល​មាន​ស្លាក​លេខ​ដូច​គ្នា​នេះ ​ម៉ាក​តូ​យ៉ូ​តា​ព្រូស​ខុស​តែ​ពណ៌​ប៉ុណ្ណោះ និង​មាន​ស្លាក​លេខ​២AM-៣០០៥ ។ ការ​ឃាត់ខ្លួន​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៦ កញ្ញា នៅ​ភូមិ​ចម្រើន​ផល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ផុ​ន ផានិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​សូ​នី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ចំណែក​បក្សពួក​ផ្សេង​ទៀត​គេចខ្លួន​បាត់ ។ រីឯ​ម្ចាស់​លេខ​រថយន្ត​ពិត​ឈ្មោះ ឡុ​ង សិរី​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០២ ផ្លូវលំ សង្កាត់​បឹង​ទំពុន​១ ​ខណ្ឌមាន​ជ័យ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​៩ មិថុនា ២០១៨​កន្លង​មក ជន​រង​គ្រោះ​យក​រថយន្ត​របស់​ខ្លួន​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AM-៣០០៥ មក​ចត​ទុក​នៅ​កន្លែង​កើតហេតុ​ និង​ចូល​ទៅ​សម្រាក ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ មិថុនា វេលា​ម៉ោង​៧​ព្រឹក ជន​រង​គ្រោះ​បាន​ចេញ​មក​យក​រថយន្ត​ទៅ​រៀន ស្រាប់តែ​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​បាត់​អស់ ។ លុះដល់​ថ្ងៃ​ទី​២៦ កញ្ញា វេលា​ម៉ោង​៣​រសៀល ជន​រង​គ្រោះ​ក៏​បានឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​ដែល​បាត់ ​ត្រូវ​បាន​បំពាក់​ជាប់​នឹង​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ស៊េរី​ឆ្នាំ​២០១២ នៅ​ចំណុច​ជិត​ស្តុ​ប​ផ្សារ​សុរិយា ។

ឃើញ​ដូច​នោះ ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ធ្វើការ​ឃាត់​រថយន្ត​ខាងលើ និង​អ្នកបើកបរ​ដែល​ជា​ជនសង្ស័យ យក​មក​កាន់​ប៉ុស្តិ៍​បឹង​ទំពុន​ទី​១ ដើម្បី​សាកសួរ ។ តាម​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា តាម​​ចម្លើយ​របស់​ជនសង្ស័យ​ថា​ គេ​មិន​បានដឹង​ថា ស្លាក​លេខ​រថយន្ត​នេះ​​ត្រូវ​បាន​គេ​លួច​មក​បំពាក់​នោះ​ទេ ព្រោះ​ខ្លួន​ទិញ​រថយន្ត​នេះ​ មាន​ស្លាក​លេខ​ស្រាប់តម្លៃ​១២០០០​ដុល្លារ គឺ​ទិញ​ត​ៗ​គ្នា​មក​រត់​តាក់ស៊ី ។

ចំណែក​ម្ចាស់​ស្លាក​លេខ​ ដែល​ចោរលួច​និយាយ​ថា ក្រោយ​ការ​បាត់​ស្លាក​លេខ ខ្លួន​ក៏​ទៅ​ធ្វើ​ស្លាក​លេខ​ថ្មី​មក​បំពាក់​ជាមួយ​រថយន្ត​ដែល​បាត់​នោះ​វិញ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ទំពុន​១ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ