ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​១ថ្ងៃ…ជីវិត​៣ ត្រូវបាត់ភ្លាមមួយ​ប៉ព្រិចភ្នែក

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​មនុស្ស​​​៣​នាក់ត្រូវ​ស្លាប់ភ្លាម ​ដោយសារ​ជួប​គ្រោះថ្នាក់ចរា​​ចរណ៍​​​​កើតឡើង​ពីរ​​​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ គឺថ្ងៃទី​២៨ កញ្ញា​ ស្ថិត​ក្នុងស្រុក​ចិត្រ​បុរី​ ។ នគរបាល​ចរចា​រណ៍​បាន​ឱ្យ​​ដឹង​ថា…

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​មនុស្ស​​​៣​នាក់ត្រូវ​ស្លាប់ភ្លាម ​ដោយសារ​ជួប​គ្រោះថ្នាក់ចរា​​ចរណ៍​​​​កើតឡើង​ពីរ​​​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ គឺថ្ងៃទី​២៨ កញ្ញា​ ស្ថិត​ក្នុងស្រុក​ចិត្រ​បុរី​ ។

នគរបាល​ចរចា​រណ៍​បាន​ឱ្យ​​ដឹង​ថា ករណី​ទី១ គឺជនរងគ្រោះ​​ជិះ​ម៉ូតូ​ដួល​​​ខ្លួនឯង ​ខណៈ​​គាត់ជា​​​អ្នក​រក​ស៊ី​ដឹក​ជញ្ជូន​​​ឈើ​តាម​ម៉ូតូ​​លុះដួល​ក៏​បណ្តាល​​ស្លាប់​ភ្លាម​​មួយ​រំពេច​ ។ ជន​រង​គ្រោះ​ឈ្មោះ​ប៉ុន រ៉ុ​ង អាយុ​៣២​ឆ្នាំ រស់នៅ​ឃុំ​សំបូរ ស្រុក​សំបូរ ក្នុង​ពេល​ដែល​គាត់​​ជិះ​ម៉ូតូ​មាន​ដឹកឈើយ៉ាងច្រើន​ក​​ដួល​នៅ​លើ​ផ្លូវ​វ​លំ​មួយ​កន្លែង ​បណ្តាល​​ឱ្យ​ជន​រង​គ្រោះ​ត្រូវ​កៀប​ជាប់​​ម៉ូតូ​ ។

នគរបាល​ចរាចរណ៍​​ឱ្យដឹង​​ទៀត​ថា ​​​មួយ​ករណី​ទៀត​ បាន​កើតឡើង​នៅ​ថ្ងៃ​ដដែល ​រវាង​ម៉ូតូ​បុក​ម៉ូតូ​ ។ ក្នុង​នោះ​ ​បង្កឱ្យ​​ជន​រង​គ្រោះ​​២​នាក់ជិះ​ម៉ូតូ​ជាមួយ​គ្នា​​បាន​ស្លាប់​​ភ្លាម​ៗ ខណៈ​ភាគី​ម្ខាង​ទៀត​ ត្រូវ​រង​របួសធ្ងន់ ​កើត​ឡើងនៅចំណុចផ្លូវជាតិ លេខ​៧ ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី​។ គ្រោះថ្នាក់​នេះ ​បណ្តាលមកពី​​ការ​បើកបរ​លើស​​ល្បឿន​កំណត់  ។

គួរបញ្ជាក់ថា ពលរដ្ឋ​ដែល​​ប្រកប​របរ​ដឹក​ជញ្ជូន​​ឈើ​តាម​ម៉ូតូ​ គឺ​ប្រឈម​ភាព​​ប្រថុយប្រថាន​ដល់​អាយុជីវិត​ខ្លាំង នៅ​ពេល​ជួប​គ្រោះថ្នាក់​ដួល​ម៉ូតូ​ ។  មានការ​កត់សម្គាល់​ឃើញ​ថា មាន​ពលរដ្ឋ​ចំនួន​៤​នាក់​ហើយ ដែល​ជាអ្នក​មាន​របរ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​បែប​នេះ​។

អត្ថបទសរសេរ ដោយ