Hazard ថាចង់តែឈ្នះតែប៉ុណ្ណោះ តែមិនចង់ដូច Messi ឬ Ronaldo ឡើយ
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាកររបស់ក្លិបតោខៀវ Eden Hazard មានមោទនភាពនឹងត្រូវបានគេប្រដូចទៅនឹងជើងខ្លាំង Lionel Messi និង…
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាកររបស់ក្លិបតោខៀវ Eden Hazard មានមោទនភាពនឹងត្រូវបានគេប្រដូចទៅនឹងជើងខ្លាំង Lionel Messi និង…
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាកររបស់ក្លិបតោខៀវ Eden Hazard មានមោទនភាពនឹងត្រូវបានគេប្រដូចទៅនឹងជើងខ្លាំង Lionel Messi និង Cristiano Ronaldo តែវាមិនមែនជាគោលដៅរបស់ខ្លួនឡើយ ។
អ្នកចាត់ការក្លិប Chelsea លោក Maurizio Sarri ថ្មីៗនេះ បានលើកឡើងថា យោងតាមការទាត់នាពេលនេះ Hazard អាចនឹងរកគ្រាប់បាល់ជូនក្រុមបាន៤០គ្រាប់ ពេលចប់រដូវកាល ។ មិត្តរួមក្រុមរបស់ Hazard ឈ្មោះ Ross Barkley ក៏បានអះអាងថា Hazard គឺល្អជាង Messi និង Ronaldo ទៅទៀត ។
Hazard បាននិយាយក្នុងបទសម្ភាសន៍ថា៖ «ខ្ញុំមិនមានគោលដៅអ្វីទេ ។ ខ្ញុំចង់តែរកគ្រាប់បាល់ជូនក្រុមតែប៉ុណ្ណោះ ហើយអាចឈ្នះពានបានជោគជ័យ ។ វាមិនសំខាន់ថា ខ្ញុំស៊ុតបានប៉ុនណានោះទេ ។ អ្នកស្គាល់ខ្ញុំរួចហើយ ខ្ញុំមិនខ្វល់ពីវានោះទេ ។ ខ្ញុំគ្រាន់តែចង់លេងឲ្យសប្បាយ និង ឈ្នះការប្រកួត» ។
Hazard ក៏បានបន្ថែមថា ៖«នៅពេលនេះ ខ្ញុំរកគ្រាប់បាល់បាន ។ ដូចនេះហើយតើបគ្រប់គ្នាយកខ្ញុំទៅប្រៀបនឹងកីឡាករខ្លាំងៗកប់ពពក ។ ខ្ញុំរីករាយនឹងត្រូវបានគេប្រៀបប្រដូចបែបនេះ ។ ខ្ញុំគ្រាន់តែចង់ឲ្យវិវឌ្ឍទៅមុខរហូត»។
គួរបញ្ជាក់ផងដែរថា Hazard បានស៊ុតចូល៥គ្រាប់ក្នុងការប្រកួត៦ដង សម្រាប់ការបើកឆាកក្នុងរដូវកាល Premier League នេះ បន្ទាប់ពីស៊ុតបាន១២គ្រាប់កាលពីរដូវកាលមុន ៕
ចែករំលែកព័តមាននេះ