ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែដោះ​បាន​ប្រើយុទ្ធសាស្ត្រដ៏ឆ្កួតលីលា ដើម្បីចង់ឡើងប្រាក់​ខែ​នាង

5 ឆ្នាំ មុន

កាលពី​ថ្ងៃ​សុក្រ សារ​ព័​ត៌​មាន​ក្នុងស្រុក​បាន​ឱ្យ​ដឹង​ថា មេដោះ​ម្នាក់ ឈ្មោះ Mo Huanjing បាន​ដុត​ផ្ទះ​សម្លាប់​ជីវិត​មនុស្ស​អស់​​បួន​នាក់ ដោយសារ​​តែ​ចង់​​ឡើង​ប្រាក់ខែ​ ខណៈ​នាង​​គឺជា​អ្នក​មើលថែ​ក្មេង​ក្នុង​ អា​ផាត​មិន​មួយ​​នោះ…

កាលពី​ថ្ងៃ​សុក្រ សារ​ព័​ត៌​មាន​ក្នុងស្រុក​បាន​ឱ្យ​ដឹង​ថា មេដោះ​ម្នាក់ ឈ្មោះ Mo Huanjing បាន​ដុត​ផ្ទះ​សម្លាប់​ជីវិត​មនុស្ស​អស់​​បួន​នាក់ ដោយសារ​​តែ​ចង់​​ឡើង​ប្រាក់ខែ​ ខណៈ​នាង​​គឺជា​អ្នក​មើលថែ​ក្មេង​ក្នុង​
អា​ផាត​មិន​មួយ​​នោះ ហើយ​ក៏​ត្រូវ​បានតុលាការ​​កាត់ទោស​ប្រហារជីវិត​ដែរ ។

ក្នុង​កំឡុង​ពេល​កាត់ក្តី រដ្ឋ​អាជ្ញា​បាន​និយាយ​ថា ​នាង Mo គឺជា​អ្នក​ងប់​ង​ល់​នឹង​ការ​លេងល្បែង​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ជាប់ជំពាក់​បំណុល​ជា​ច្រើន​ ។ នាង​បាន​សង្ឃឹមថា​ ចៅហ្វាយ​អាច​នឹង​ឲ្យ​រង្វាន់​ជា​ថវិកា​ ប្រសិនបើ​នាង​អាច​ពន្លត់ភ្លើង​ និង​ជួយ​សង្គ្រោះ​គ្រួសារ​ចៅហ្វាយ​បាន ទើប​បានជា​បង្ក​អគ្គិ​ភ័យ​នេះ ។

ផ្ទុយ​មក​វិញ នាង​មិន​អាច​គ្រប់គ្រង​ភ្លើង​ដែល​ឆាបឆេះ​​បាន​ឡើយ និង​បាន​រត់​ចេញពី​អា​ផាត​មិន​ ដោយ​​ទុក​ក្មេង​ទាំង​បី​រួម​ទាំង​ម្តាយ​ឈ្មោះ Zhu Xiaozhen ចោល​។ បុរស​ជា​ប្តី​ គឺ​លោក Lin Shengbin មិន​បាន​នៅ​អា​ផាត​មិន​ទេ ​ក្នុង​ពេល​មាន​ហេតុការណ៍​នេះ​​កើតឡើង​។

នាង Mo បាន​ប្តឹង​ឧទ្ធ​រណ៍​ កាលពី​ខែកុម្ភៈ​ ខណៈ​ដែល​មានការ​ទាមទារ​ឱ្យ​​ពង្រឹង​ស្តង់ដារ​សុវត្ថិភាព​តាម
​អា​ផាត​មិន និង​ការ​រិះគន់​លើ​ក្រុម​ជួយ​សង្គ្រោះ ប៉ុន្តែ​បណ្តឹង​នេះ​ មិន​បាន​សម្រេច​ទេ​។ ករណី​នេះ​ បាន​បង្កើត​ឲ្យ​មានការ​សន្ទនា​ទូ​ទាំង​ប្រទេស​ពី​ច​ម្លោះ​ប្រាក់​ចំណូល​ក្នុង​ប្រទេស​ចិន និង​ពលករ​អន្តោប្រវេសន៍​ជាដើម​ ។

អត្ថបទសរសេរ ដោយ