ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចស្លា.ប់គ្រប​់ពេល…បើ​ភាគីណា​គ្មាន​ការ​ប្រុងប្រយ័ត្ន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖  សេចក្តីរាយការណ៍ឱ្យ​ដឹងថា​ នារីម្នាក់​ត្រូវ​ស្លាប់ភ្លាមៗ​យ៉ាងអាណោចអាធ័មបំផុត ខណៈ​​កំពុង​ជិះ​ម៉ូតូក៏​​​ត្រូវ​រថយន្ត​កិនខ្ទេចក្បាល​​ ​​កើតឡើង​​កាលពីវេលាម៉ោង១១ និង​២០នាទីថ្ងៃទី​២៨ កញ្ញា ​ស្ថិត​​​លើ​ផ្លូវ​កំពង់ចាម​-​តៃ​និ​ញ ​ក្នុង​ភូមិ​កៀន​ជ្រៃ​ក្រៅ…

ខេត្តកំពង់ចាម​ ៖  សេចក្តីរាយការណ៍ឱ្យ​ដឹងថា​ នារីម្នាក់​ត្រូវ​ស្លាប់ភ្លាមៗ​យ៉ាងអាណោចអាធ័មបំផុត ខណៈ​​កំពុង​ជិះ​ម៉ូតូក៏​​​ត្រូវ​រថយន្ត​កិនខ្ទេចក្បាល​​ ​​កើតឡើង​​កាលពីវេលាម៉ោង១១ និង​២០នាទីថ្ងៃទី​២៨ កញ្ញា ​ស្ថិត​​​លើ​ផ្លូវ​កំពង់ចាម​-​តៃ​និ​ញ ​ក្នុង​ភូមិ​កៀន​ជ្រៃ​ក្រៅ ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ​។

សេចក្តីរាយការណ៍បន្តថា ​បើតាម​​នគរបាល​ចរាចរ​​ថា​​ ​គ្រោះថ្នាក់​​កើត​ឡើង​រវាង​គោ​យន្ត​កែ​ច្នៃ​(​បុក​ស័​រ​) និង ម៉ូតូ​ ។ រីឯ​គោ​យន្ត​កែ​ច្នៃ​ ពណ៌​ខៀវ អ្្នក​បើកបរគេចខ្លួនបាត់ តែបានស្គាល់​​ឈ្មោះនាង ភេទ​ប្រុស អាយុ៣៥​ឆ្នាំ រស់នៅ​ភូមិ​កោ​ល ឃុំ​សូ​ភាស ស្រុក​ស្ទឹង​ត្រង់​ ក្នុងទិសដៅ​​ពី​ជើង​ទៅ​ត្បូង ។

ប្រភពបន្តថា ខណៈគោយន្ត​​បើក​មកដល់ចំណុច​កើតហេតុ ក៏​​បានជ្រុល​​បុក​ជា​មួយ​ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម 1N​-3402 ជិះ​ដោយ​នារី​ឈ្មោះ កុយ សុភ​ក្រ័  អាយុ២១​ឆ្នាំ​ រស់នៅ​ភូមិ​កៀន​ជ្រៃ ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម (​គ្មាន​ពាក់​មួក​សុវត្ថិភាព​)​ ។​

​ករណី​នេះ ​កំលាំង​ជំនាញបាន​រក​ឃើញ​គោ​យន្ត​​ទុក​​​នៅ​ក្នុង​ទឹកដី​ភូមិ​ល្ពា​ក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​​ វត្ថុ​តាង​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដោះស្រាយ​តាម​ច្បាប់​ ។

អត្ថបទសរសេរ ដោយ