ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​យាម​ស្តា​ត​អូ​ឡាំ​ពិ​ក​ម្នាក់ ឃុបឃិត​បន្លំ​លួច​ម៉ូតូ​អ្នក​ផ្ញើ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាម​ស្តា​ត​អូ​ឡាំ​ពិ​ក​ម្នាក់ និង​ម្នាក់​ទៀត​ជា​អ្នក​អនាម័យ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ចាប់ខ្លួន និង​បាន​នាំ​ទៅ​កាន់​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាម​ស្តា​ត​អូ​ឡាំ​ពិ​ក​ម្នាក់ និង​ម្នាក់​ទៀត​ជា​អ្នក​អនាម័យ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ចាប់ខ្លួន និង​បាន​នាំ​ទៅ​កាន់​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឃុបឃិត​គ្នា បន្លំ​លួច​យក​ម៉ូតូ​អ្នក​ផ្ញើ​មួយ​គ្រឿង​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃឿ​ន សុ​ខយ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន​យាម​ស្តា​ត​អូ​ឡាំ​ពិ​ក និង​ម្នាក់​ឈ្មោះ ជួប សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ ជា​អ្នក​អនាម័យ​ក្នុង​ស្តា​ត​អូ​ឡាំ​ពិ​ក​។

ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ខាងលើ​នេះ​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ កញ្ញា ជន​រង​គ្រោះ​ឈ្មោះ អៀម ទិ​ត្យ​តារា​រ័​ត្ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បាន​យក​ម៉ូតូ​ម៉ាក ZOOMER-X ១​គ្រឿង ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1FY-9297 ទៅ​ផ្ញើ​កន្លែង​ផ្ញើ​កង់​ម៉ូតូ ក្នុង​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​ចំណុច (​ច្រកចូល​ខាងត្បូង​) ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ក្រោយ​ពេល​ជន​រង​គ្រោះ​ផ្ញើ​ហើយ ក៏​ដើរ​ចូល​ទៅ​ហាត់ប្រាណ​បាត់ ពេល​នោះ​ជនសង្ស័យ​ទាំង​២​នាក់ បាន​ផ្សំ​គំនិត​គ្នា​បន្លំ​សំបុត្រ​ផ្ញើ​ម៉ូតូ និង​លួច​យក​ម៉ូតូ ZOOMER មួយ​គ្រឿង​នោះ ចេញពី​កន្លែង​ផ្ញើ​បាត់​។

ម្ចាស់​ម៉ូតូ​ក្រោយ​ពេល​ដឹង​ថា ម៉ូតូ​របស់​ខ្លួន​ដែល​បាន​យក​មក​ផ្ញើ​នោះ ត្រូវ​ចោរលួច​បាត់​ក៏​បាន​ទៅ​ដាក់​ពាក្យ បណ្តឹង នៅ​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មក​រា ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ និង វិធានការ​ជំនាញ​លើ ករណី​នេះ​ជា​បន្ទាន់​។ រហូត​ដល់​ថ្ងៃ​ទី​២៦ កញ្ញា កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា បាន​កំណត់​មុខសញ្ញា និង ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​សន្តិសុខ​យាម​ម៉ូតូ​ម្នាក់ និង​អ្នក​អនាម័យ​ម្នាក់ ដូច​មានឈ្មោះ​ខាងលើ ហើយ​បាន​នាំ​ទៅ​កាន់​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ​។

មន្ត្រី​អាវុធហត្ថ​បន្ត​ថា នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ខ្លួន​ឈ្មោះ ឃឿ​ន សុ​ខយ​ន និង ជួប សំណាង ពិតជា​បាន​ផ្សំ​គំនិត​គ្នា​លួច​ម៉ូតូ ZOOMER នោះ​ប្រាកដ​មែន​។ ជនសង្ស័យ​បន្ត​ថា ដំបូង​ឈ្មោះ ជួប សំណាង បាន​ទៅ​កន្លែង​ផ្ញើ​ម៉ូតូ​ហើយ​ក៏​សុំ​សំបុត្រ​១​សន្លឹក ពី​អ្នក​ផ្ញើ​ម៉ូតូ តែ​គេ​មិន​ឲ្យ ពេល​នោះ​ខ្លួន​បាន លួច​យក​សំបុត្រ​សម្រាប់​ផ្ញើ​ម៉ូតូ​១​សន្លឹក ហើយ​គេ​ក៏​បាន​ឲ្យ​សំបុត្រ​នោះ ទៅ​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រហែល ជាង​១០​ឆ្នាំ​(​មិន​ស្គាល់​អត្តសញ្ញាណ​) ដែល​ជួប​គ្នា​នៅ​ម្តុំ​ផ្សារ​ដើម​គរ ដោយ​បាន​ប្រាប់​ក្មេង​នោះ​ថា ឲ្យ​ទៅ​យក​ជួយ​យក​ម៉ូតូ នៅ​កន្លែង​ផ្ញើ​ជ្រុង​ខាងត្បូង​ក្នុង​ស្តា​ត​អូ​ឡាំ​ពិ​ក ហើយ​ក៏​បាន​កត់​លេខ​ទូរស័ព្ទ ឲ្យ​ទៅ​ក្មេង​ប្រុស​នោះ​ផង​ដែរ ដើម្បី​ងាយស្រួល​ទំនាក់ទំនង​គ្នា​។

ក្រោយមក​ក្មេង​ប្រុស​នោះ​ក៏​បាន ទៅ​បណ្តើរ​ម៉ូតូ ZOOMER-X មួយ​គ្រឿង​ចេញពី​កន្លែង​ផ្ញើ​ម៉ូតូ​នោះ​មែន បន្ទាប់​មក​ខ្លួន​បាន​យក​ម៉ូតូ​នោះ ទៅ​ដាក់បញ្ចាំ​បាន​តម្លៃ ៦០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ពួក​គេ​ក៏​ណាត់ជួប​គ្នា​នៅ​ម្តុំ​ក្រោយ​វត្ត​មហាមន្ត្រី ដោយ​ក្មេង​ប្រុស​នោះ​បាន​យក​ប្រាក់​មក​ប្រគល់​ឲ្យ​ខ្លួន​ចំនួន​១៥ ម៉ឺន​រៀល ខ្លួន​ក៏​បាន​យក​ទៅ​ឲ្យ​ម្តាយ​របស់​គេ​។ លុះ​វេលា​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ខ្លួន (​ជួប សំណាង​) បាន​ចូល​ទៅ​ស្តា​ត​អូ​ឡាំ​ពិ​ក​វិញ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន រួម​ជាមួយ​ឈ្មោះ ឃឿ​ន សុ​ខយ​ន ផង​ដែរ ដែល​ជា​អ្ន​ករូម​គំនិត ក្នុង​អំពើ​លួច​ម៉ូតូ​១​គ្រឿង​នោះ​។

នៅ​ថ្ងៃ​ទី​២៨ កញ្ញា នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​សន្តិសុខ និង អ្នក​អនាម័យ​ក្នុង​ស្តា​ត​អូ​ឡាំ​ពិ​ក​ជា​ផ្លូវការ​ហើយ ក្រោម​បទ​.​លួច និង បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​ថ្ងៃ​បើក​សវនាការ​ផ្តន្ទាទោស តាម​ច្បាប់​ដែល​បាន​ចូល​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ