ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែកឆក់​យកជីវិតនារី​ម្នាក់​យ៉ាង​អាណោចអាធ័ម 

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ នារី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កែ​ច្នៃ ដែល​បាន​កើតឡើង​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី ២៨ កញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​កំពង់ចាម​-​តៃ​និ​ញ ស្ថិត​នៅ​ភូមិ​កៀន​ជ្រៃ​ក្រៅ…

ខេត្តកំពង់ចាម​ ៖ នារី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កែ​ច្នៃ ដែល​បាន​កើតឡើង​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី ២៨ កញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​កំពង់ចាម​-​តៃ​និ​ញ ស្ថិត​នៅ​ភូមិ​កៀន​ជ្រៃ​ក្រៅ ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ។

នគរបាល​ចរាចរ ប្រាប់​ឱ្យ​ដឹង​ថា : ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កុយ សុភ​ក្រ័ ភេទ​ស្រី អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កៀន​ជ្រៃ ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១N-៣៤០២ ។ ចំណែក​គោ​យន្ត​កែ​ច្នៃ ពណ៌​ខៀវ បើកបរ​ដោយ​ឈ្មោះ នាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កោ​ល ឃុំ​សូ​ភាស ស្រុក​ស្ទឹង​ត្រង់ ។

នគរបាល​ចរាចរ​ប្រាប់​ឱ្យ​ដឹង​ថា : គោ​យន្ត​កែ​ច្នៃ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​ខូចខាត​កំរិត​ស្រាល ចំណែក​គោ​យន្ត​រង​ការ​ខូចខាត​ស្រាល ។

ករណី​នេះ កំលាំង​ជំនាញ​បាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍ បាន​នាំ​យក​គោ​យន្ត​កែ​ច្នៃ​មក​រក្សា​ទុក​នៅ​អធិការ
ដ្ឋាន​នគរបាល​ស្រុក​ដោះស្រាយ​តាម​ច្បាប់ ។ ចំណែក​សព​ក្រោយ​បាន​វាស់វែង​រួច បាន​ប្រគល់​អោយ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ