ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​​ជាង​៥​លាន​នាក់​ប្រឈម​ការ​អត់ឃ្លាន

5 ឆ្នាំ មុន

សារព័ត៌មាន​ពី​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស​ផ្សាយ​ថា អង្គការ​សង្គ្រោះ​កុមារ (Save the Children) មាន​ស្នាក់​ការ​នៅ​ក្រុង​ឡុ​ង​ដ៍​បាន​ផ្សាយ​កាលពី​ពាក់កណ្ដាល​ស​ប្ដា​ហ៍​កន្លង​មក​ថា​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​យេ​ម៉ែ​ន រវាង​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុម​សម្ព័ន្ធ​មិត្ត​ដែល​ទ្រទ្រង់​ដោយ​រដ្ឋាភិបាល​យេ​ម៉ែ​ន ជាមួយ​កងកម្លាំង​ហ៊ូ​ទី​បាន​អូស​បន្លាយពេល​ជាង​៣​ឆ្នាំ​មក​ហើយ បង្ក​ឲ្យ​មាន​អ្នក​ស្លាប់…

សារព័ត៌មាន​ពី​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស​ផ្សាយ​ថា អង្គការ​សង្គ្រោះ​កុមារ (Save the Children) មាន​ស្នាក់​ការ​នៅ​ក្រុង​ឡុ​ង​ដ៍​បាន​ផ្សាយ​កាលពី​ពាក់កណ្ដាល​ស​ប្ដា​ហ៍​កន្លង​មក​ថា​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​យេ​ម៉ែ​ន រវាង​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុម​សម្ព័ន្ធ​មិត្ត​ដែល​ទ្រទ្រង់​ដោយ​រដ្ឋាភិបាល​យេ​ម៉ែ​ន ជាមួយ​កងកម្លាំង​ហ៊ូ​ទី​បាន​អូស​បន្លាយពេល​ជាង​៣​ឆ្នាំ​មក​ហើយ បង្ក​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​របួស​សរុប​ជាង​២៨.០០០​នាក់ និង​ជាង​៣​លាន​នាក់​គ្មាន​ទីជម្រក ។

ការ​ប្រយុទ្ធ​គ្នា​ដ៏​យូរលង់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ស្បៀងអាហារ ថ្នាំសង្កូវ និង​ផលិតផល​ប្រើប្រាស់​នានា​មិន​បាន​ទៅ​ដល់​ដៃ​ពលរដ្ឋ ខណៈ​ពេល​តួលេខ​របស់​«Save the Children» បញ្ជាក់​ថា​ចំនួន​កុមារ​យេ​ម៉ែ​ន​ដែល​ប្រឈម​មុខ​នឹង​ការ​កង្វះខាត​បាន​កើន​ឡើង​ដល់​ទៅ​៥,២​លាន​នាក់ លើស​ប្រហែល​១​លាន​នាក់ កាលពី​ឆ្នាំ​មុន​នៃ​ចំនួន​ប្រជា​ជន​សរុប​នៅ​ក្នុង​ប្រទេស​មាន​២២​លាន​នាក់​។ ចំពោះ​កុមារ​ដែល​ឈឺ​ថ្កាត់​ពី​ស្ថានភាព​បែប​នេះ​មាន​ហានិភ័យ​ស្លាប់​បាត់បង់​ជីវិត​កាន់តែ​ឆាប់​ដល់​១២​ដង ដោយសារ​ជំងឺ​ដ៏​សាហាវ​ដូច​ជា​ហើម​សួត ដង្ហក់ និង​អាសន្នរោគ ។

ក្រៅពី​មាន​សង្គ្រាម​ស៊ី​វិល​ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ផង​ដែរ ។ តាម​របាយការណ៍​របស់​អង្គការ​មនុស្សធម៌​នៃ​អង្គការសហប្រជាជាតិ បាន​បញ្ជាក់​ថា​តម្លៃ​ម្ហូបអាហារ​នៅ​យេ​ម៉ែ​ន​បាន​កើនឡើង​ដល់​៦៨​ភាគរយ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក និង​សេវាកម្ម​នានា​ក៏​កើនឡើង​២៥​ភាគរយ​តាំងពី​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ