ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រពន្លះ​ម៉ូតូមួយគ្រឿងលើ​ផ្លូវ​ជាតិ​លេខ​​​៤

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កុងតឺន័រ​មាន​សណ្តោង​កន្ទុយ​១​គ្រឿង ​ន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង បណ្តាល​ឲ្យ​អ្នក​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កុងតឺន័រ​មាន​សណ្តោង​កន្ទុយ​១​គ្រឿង ​ន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង បណ្តាល​ឲ្យ​អ្នក​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០-៥១ ក្នុងភូមិ​ញរ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ អុី​ អួ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់កណ្តោល
ដុំ ក្រុង​ច្បារមន បើក​ម៉ូតូ​ម៉ាក​សេ​ដេ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B-២១៧៩ មាន​សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ​៤A-១៦៩៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​ខាងលើ​បើកបរ​លើ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បើកបរ​ក្នុង​ល្បឿន​លឿន លុះដល់​កន្លែង​កើតហេតុ បាន​រេ​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​ខាងលើ​ផ្លោង​ចេញពី​ថ្នល់ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​។ ក្រោយ​បង្កហេតុ អ្នកបើកបរ​រថយន្ត​បង្ក បាន​ទុក​រថយន្ត​ចោល រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បញ្ជូន​ជន​រង​គ្រោះ ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។​ចំណែក​យានយន្ត​ទាំង​២​គ្រឿង សមត្ថកិច្ច​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរា
ចរណ៍​ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ