ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ និង​ប្រគល់​ផ្ទះ​ចំនួន​១​ខ្នង​ជូន​អតីត​យុទ្ធ​ជន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៤​និង​១៥​នាទី​រសៀល លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥…

ខេត្តបាត់ដំបង ៖ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៤​និង​១៥​នាទី​រសៀល លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង ប្រធាន​សមាគម​អតីតយុទ្ធ​ជន (​ស​.​អ​.​ក​) ខេត្ត និង ក្រុមការងារ ស​.​អ​.​ក ក្រុង បាន​ចុះ​ពិនិត្យ​ផ្ទះ​ចំនួន១​ខ្នង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា នឹង​ត្រៀម​ប្រគល់​ជូន​នៅ​ពេល​ខាង​មុខ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

លុះ​វេលា​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ លោក អ៊ុ​ន សុធី នាយករង​បេឡា​ជាតិ អតីត​យុទ្ធ​ជន​, លោក វង់ រ​ដ្ឋា អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​, លោក ពិន គី​ឡាំ សមាជិក គណៈ​កម្មាធិការ ស​.​អ​.​ក តំណាង​លោក​ឧត្តមសេនីយទោ អ៊ុ​ក ឃ្នួ​ច ប្រធាន ស​.​អ​.​ក ខេត្តបាត់ដំបង ក្នុង​ពិធី​ប្រគល់​ប្រាក់​ធានា​រ៉ាប់រង​សង្គម ប្រាក់​បូជាសព និង​ឧបត្ថម្ភ​១​លើក ជូន​ដល់​គ្រួសារ​និវត្តជន និង​ជន​ពិការ អញ្ជើញ​ចូលរួម​មាន ៖ អស់លោក​ក្រុមការងារ ស​.​អ​.​ក ខេត្ត​, ក្រុមការងារ ស​.​អ​.​ក ក្រុង​/​ស្រុក ក្រុមការងារ​បេឡា​ជាតិ​អតីត​យុទ្ធ​ជន អាជ្ញាធរ​ដែនដី​សរុប​ចំនួន ២៦​នាក់ ។

ក្នុង​ពិធី​នេះ​បាន​ប្រគល់​ថវិកា​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ចំនួន ១៣​សព រួម​មាន​៖​ជន​ពិការ ០៤​សព​, និវត្តជន ០៩​សព ដែល​អញ្ជើញ​មក​ពី​៖ ក្រុង​បាត់ដំបង ០១​សព​, ស្រុក​ថ្មគោល ០១​សព​, ស្រុក​ប​វេ​ល ០២​សព​, ស្រុក​ឯក​ភ្នំ ០១​សព​, ស្រុក​សំឡូត ០២, ស្រុក​កំ​រៀង ០២​សព​, ស្រុក​ភ្នំព្រឹក ០២​សព​, ស្រុក​គាស់​ក្រឡ ០២​សព សរុប​ជា​ថវិកា​ចំនួន ១០៧,២៥២,៥៨០​រៀល នៅ​មន្ទីរ​សង្គមកិច្ច​ខេត្តបាត់ដំបង ស្ថិត​នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

ក្នុង​ឱកាស​នេះ លោក​នាយករង​បេឡា​ជាតិ​អតីត​យុទ្ធ​ជន បាន​សំណេះសំណាល ចូលរួម​រំលែក​ជាមួយ​គ្រួសារ​សព ដែល​ពួក​គាត់​បាន​លះបង់​អាយុជីវិត​ដើម្បី​ការពារ​ជាតិ​មាតុភូមិ​កន្លង​មក ហើយ​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ជា​គ្រួសារ​សព​ទាំងអស់​ពេល​ទទួល​បាន​ថវិកា​នេះ​ហើយ​ត្រូវ​យក​ទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ ឬ​យក​ទៅ​បង្កើត​មុខរបរ​សម្រាប់​ផ្គត់​ផ្គង​ក្នុង​គ្រួសារ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ