ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ជួយ​ទិញ​អង្ករ​ពី​ថៃ​ក្រោម​កិច្ចសន្យា​រវាង​រដ្ឋាភិបាល

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ប្រទេស​ចិន​បាន​ព្រមព្រៀង​ទិញ​អង្ករ​ពី​ប្រទេស​ថៃ​ប្រមាណ ១០​ម៉ឺន​តោន ក្រោម​កិច្ចសន្យា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។ ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​សម្រេចចិត្ត​នេះ នឹង​ជួយ​បង្កើន​តម្លៃ​អង្ករ​ក្នុងស្រុក និង​ការ​នាំ​ចេញ​ទៅ​បរទេស…

ទីក្រុង​បាងកក ៖ ប្រទេស​ចិន​បាន​ព្រមព្រៀង​ទិញ​អង្ករ​ពី​ប្រទេស​ថៃ​ប្រមាណ ១០​ម៉ឺន​តោន ក្រោម​កិច្ចសន្យា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។ ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​សម្រេចចិត្ត​នេះ នឹង​ជួយ​បង្កើន​តម្លៃ​អង្ករ​ក្នុងស្រុក និង​ការ​នាំ​ចេញ​ទៅ​បរទេស ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Sontirat Sontijirawong បាន​និយាយ​ថា ការ​ទិញ​នេះ​នឹង​ត្រូវ​បាន​នាំ​ចេញ​ក្នុង​ចុងខែ​នេះ និង​ខែក្រោយ ។ ក្រុមហ៊ុន China National Cereals, Oils and Foodstuffs Corporation របស់​ប្រទេស​ចិន​បាន​ផ្អាក​ការ​ទិញ​អង្ករ​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​នេះ ព្រោះតែ​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស​ចិន ។

ប្រទេស​ថៃ​ធ្លាប់​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ប្រមាណ​៥០​ម៉ឺន​តោន ក្រោម​កិច្ចព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​ដែល​បាន​សម្រេច​កាលពី​ឆ្នាំ ២០១៥​ដែល​សន្យា​ថា នឹង​ទិញ​អង្ករ​១​លាន​តោន ។

លោក​រដ្ឋមន្ត្រី Sontirat បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស នឹង​ព​ន្លឿ​ន​ការ​ចរចា​ជាមួយនឹង​ភ្នាក់ងារ​រដ្ឋ​ក្នុង​ប្រទេស​ចិន​ឲ្យ​ព្រមព្រៀង​លើ​តម្លៃ​ទិញ និង​ការ​នាំ​ចេញ​អង្ករ​ដែល​នៅ​សល់​៤០​ម៉ឺន​តោន​ទៀត ក្រោម​ការ​សន្យា​កាលពី​ឆ្នាំ​២០១៥ ។

លោក​បាន​បន្ថែម​ទៀត​ថា ក្រសួង​សន្យា​ថា​នឹង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើក​តម្កើង​ការ​នាំ​ចេញ​អង្ករ ។ ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១២​ដល់​២០​ខែកញ្ញា កន្លង​មកនេះ នាយក​ដ្ឋាន​ខាងលើ​បាន​ចេញ​សកម្មភាព​ផ្សព្វផ្សាយ និង​ការ​តាំងពិព័រណ៍​ក្នុង​ប្រទេស​អូស្ត្រាលី​ដើម្បី​បង្ហាញ​ពី​អង្ករ​កម្រិត​ខ្ពស់​របស់​ព​ប្រទេស​ថៃ​ជាដើម ។

ព្រោះតែ​មាន​តម្រូវការ​ខ្ពស់ រួម​ផ្សំ​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង លោក Sontirat ជឿជាក់​ថា ប្រទេស​ថៃ​អាច​នឹង​សម្រេច​បាន​គោលដៅ​នាំ​ចេញ​អង្ករ​បាន​១១​លាន​តោន​ក្នុងឆ្នាំនេះ ។

ចាប់ពី​ដើមឆ្នាំ​មក​ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា​កន្លង​មកនេះ ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​បាន ៨,២២​លាន​តោន ឬ​ច្រើន​ជាង​ឆ្នាំ​មុន​២,៩%​ក្នុង​តម្លៃ​ប្រមាណ​៤​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​១៣,៦% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ