ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​វៀតណាម​ត្រូវការ​ជំនឿ​ចិត្ត​ពី​ក្នុងស្រុក​ជា​មុន​សិន

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ អនុប្រធាន​នាយកដ្ឋាន​ការ​ដាំ​ដុះ​ដែល​ស្ថិត​ក្រោម​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ បាន​ឲ្យ​ដឹង​ថា វិស័យ​ផ្លែ​ឈើ​របស់​វៀតណាម​គួរ​ផ្តោត​ទៅ​លើ​ការ​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​អតិថិជន​ក្នុងស្រុក​សិន មុន​នឹង​ផ្តោត​លើ​ការ​នាំ​ចេញ ។ លោក Nguyen Nhu…

ទីក្រុង​ហូ​ជី​មិ​ញ ៖ អនុប្រធាន​នាយកដ្ឋាន​ការ​ដាំ​ដុះ​ដែល​ស្ថិត​ក្រោម​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ បាន​ឲ្យ​ដឹង​ថា វិស័យ​ផ្លែ​ឈើ​របស់​វៀតណាម​គួរ​ផ្តោត​ទៅ​លើ​ការ​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​អតិថិជន​ក្នុងស្រុក​សិន មុន​នឹង​ផ្តោត​លើ​ការ​នាំ​ចេញ ។

លោក Nguyen Nhu Cuong ប្រធាន​នាយកដ្ឋាន​រូប​នេះ​បន្ត​ថា ផលិតផល​ផ្លែ​ឈើ​ដែល​មានគុណ​ភាព​ខ្ពស់​ត្រូវ​បាន​ទទួលទាន​ក្នុងស្រុក នឹង​បង្កើត​ជា​មូលដ្ឋាន​ដ៏​ល្អ​មួយ​សម្រាប់​ការ​នាំ​ចេញ​នា​ពេល​អនាគត ។

ទីផ្សារ​ក្នុងស្រុក​គឺជា​ទីតាំង​ដ៏​មាន​ប្រសិទ្ធ ភាព​សម្រាប់​វិស័យ​ផ្លែ​ឈើ​ក្នុង​ការ​ស្វែង រក​អតិថិជន​។ ខណៈ​ដែល​សេដ្ឋកិច្ច​កំពុង​តែ​អភិវឌ្ឍន៍ និង​ប្រាក់​ចំណូល​របស់​ប្រជាជន​កើនឡើង អតិថិជន​ក្នុងស្រុក​យល់​ដឹង​កាន់តែ​ច្រើន និង​ទាមទារ​ឲ្យ​អាហារ​និង​ផ្លែ​ឈើ​ស្រប​នឹង​ស្តង់ដា​សុវត្ថិភាព​និង​អនាម័យ​ជាដើម ។

ប្រសិនបើ​វិស័យ​ផ្លែ​ឈើ​ចង់​ទាក់ទាញ​អតិថិជន​ក្នុងស្រុក​នោះ ពួក​គេ​ត្រូវ​តែ​សម្រប​នឹង​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ដែល​អាច​ជួបនឹង​ស្តង់ដា​នាំ​ចេញ​បាន ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម​មាន​ផ្លែ​ឈើ​ប្រមាណ​៧០​ប្រភេទ​ដែល​មាន​លក់​ក្នុងស្រុក ដោយ​មាន​ពាក់កណ្តាល​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​, អូស្ត្រាលី​, អឺរ៉ុប​, កូរ៉េ​ខាងត្បូង​, ជប៉ុន​, មជ្ឈិម​បូព៌ា និង​ឥណ្ឌា​ជាដើម ។

ព្រោះតែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​វៀតណាម​និង​ប្រទេស​ដទៃ ចាប់​មាន​ប្រសិទ្ធភាព ប្រទេស​វៀតណាម​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក ។

យោង​តាម​ទិន្នន័យ​បាន​ឲ្យ​ដឹង​ថា អតិថិជន​វៀតណាម​ចំណាយ​ប្រមាណ​១,២​ប៊ី​លាន​ដុល្លារ​លើ​ផ្លែ​ឈើ​នាំ​ចូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ