ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីផ្ទះតាំង​ពីល្ងាច លុះព្រឹកឡើង​ប្រទះឃើញ​ក្នុងទឹកព្រែក​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ទឹក​ព្រែក​ចាន់​ខាងលិច​ផ្លូវជាតិ​លេខ​២១ ចំងាយ​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ពោធិ​អណ្តែត ឃុំ​ព្រែក​ស្តី…

ខេត្តកណ្ដាល ៖ មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ទឹក​ព្រែក​ចាន់​ខាងលិច​ផ្លូវជាតិ​លេខ​២១ ចំងាយ​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ពោធិ​អណ្តែត ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ វ៉ិ​ត ម៉េ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ៗ​ភូមិ​ពោធិ​អណ្តែត ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្ត កណ្តាល ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ វ៉ិ​ត ស្រឿ​ន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កន្លង​មក ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​វង្វេងស្មារតី ពេល​ផឹកស្រា​ម្តង​ៗ​ស្រឹង​ជោកជាំ តែងតែ​ដើរ​ចេញពីផ្ទះ​ដេក​តាម​ដងផ្លូវ ឬ​ដេក​តាម​មុខ​ផ្ទះ​គេ​គ្រប់​ទីកន្លែង មាន​ពេល​ខ្លះ​ស្រវឹងស្រា ចុះ​ហែល​ទឹក​ក្នុង​ព្រែក ឬ​ក្នុង​ទឹកទន្លេ​ក៏​មាន​។

លុះ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ ដោយសារ​ឮ​សំឡេង​មីក្រូ​បុណ្យ​ក្នុងភូមិ ហើយ​ជន​រង​គ្រោះ​បាន​ទៅ​ទីនោះ​រហូត​ដល់​យប់​ជ្រៅ​ក៏​ពុំ​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ គាត់​(​បងស្រី​ជន​រង​គ្រោះ​)​និង​ក្រុម​គ្រួសារ​ក៏​ពុំ​បាន​ដើរ​រក​ដែរ ព្រោះ​ពេល​ខ្លះ​ជន​រង​គ្រោះ​បាត់​ពីរ ទៅ​បី​ថ្ងៃ​ទើប​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​មាន ។

ឈ្មោះ អាង អុី​ ជា​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ឲ្យ​ដឹង​ថា​៖ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ ២០១៨ ក្មេង​ៗ​ដើរ​ច្រូតស្មៅ​ឱ្យ​គោ​ស៊ី​តាម​មាត់​ព្រែក​ចាន់ បាន​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​អណ្តែត​ទឹក​នៅ​ក្នុង​ទឹក​ព្រែក​ចាន់ ហើយ​បាន​មក​ប្រាប់​គាត់ រួច​គាត់​ក៏​រាយការណ៍​បន្ត​ជូន​សមត្ថកិច្ច​មូលដ្ឋាន ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ​បាន​ចុះ​ទៅ​ដល់​កន្លែង​ប្រទះ​ឃើញ​សព ដោយ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​ពេទ្យ និង​ក្រម​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី ស្រង់​យកស​ពពី​ក្នុង​ទឹក​មក​ដាក់​លើ​ដី​ទួល​មាត់​ព្រែក​ដើម្បី​ធ្វើការ​ពិនិត្យ​សព​។

តាម​ការ​ពិនិត្យ​រក​ឃើញ​ថា សព​ជន​រង​គ្រោះ​មាន​សភាព​ហើម​ប៉ោង ហើយ​នៅ​នឹង​ដៃ​ខាងឆ្វេង​ជន​រង​គ្រោះ​មាន​កាន់​ស្បោង​ប្លា​ស្ទិ​ក​ពណ៌​ស ក្នុង​ស្បោង​នោះ​មាន​ស្បែក​ជ្រូក​ចម្អិន​រួច និង​ដប​ទឹកបរិសុទ្ធ​មាន​ស្រា​.​ស​នៅ​ក្នុង​ដប ។ ការ​ពិនិត្យ​ដងខ្លួន ក្បាល ក និង​អវៈយវៈ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ពាក់ព័ន្ធ​ករណី​ផ្សេង​ឡើយ ។

តាម​ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ ផ្នែក​ជំនាញ អាជ្ញាធរ​មូលដ្ឋាន បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​អាច​ផឹកស្រា​ស្រវឹង​រួច​ចុះ​ទឹក បណ្តាល​ឲ្យ​លង់​ស្លាប់ ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ