ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សន្និសីទ​ព័ត៌មាន អ & អេ​ហ្វ ហ័​រ​ហ៊្វូ «​អគារ​ខ្ពស់​បំផុត និង​លេចធ្លោ ជាង​គេ​នៅ​ទីក្រុង​ភ្នំពេញ» បាន​រៀបចំ​ឡើង​យ៉ាង​ឱឡារិក

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី 27 ខែកញ្ញា​៖ សន្និសីទ​ព័ត៌មាន និង​ពិធី​ចុះហត្ថលេខា​របស់​អ្នកនាំពាក្យ​គម្រោង «​អ & អេ​ហ្វ ហ័​រ​ហ៊្វូ» នៃ…

នៅ​ថ្ងៃ​ទី 27 ខែកញ្ញា​៖ សន្និសីទ​ព័ត៌មាន និង​ពិធី​ចុះហត្ថលេខា​របស់​អ្នកនាំពាក្យ​គម្រោង «​អ & អេ​ហ្វ ហ័​រ​ហ៊្វូ» នៃ ​«​អគារ​ខ្ពស់​បំផុត និង​លេចធ្លោ​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ​» បាន​រៀប​ចំ​ឡើង​យ៉ាង​ឱឡារិក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី បាន​បំពេញបេសកកម្ម​ជា​ស្ថាបនិក​ឈានមុខ​គេ​ក្នុង​វិស័យ​អចលនទ្រព្យ​ដ៏​ប្រណីត​នៅ​ក្នុង​ពិភពលោក និង​បាន​ឆ្លើយ​តប​យ៉ាង​សកម្ម​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​។

នៅ​ឆ្នាំ 2018 បន្ទាប់​ពី​ធ្វើការ​អភិវឌ្ឍន៍ គម្រោង​បុរី អ & អេ​ហ្វ ភ្នំពេញ ក្រុមហ៊ុន​ក៏​បាន​បន្ត​អភិវឌ្ឍ​គម្រោង​អគារ​ស្នាក់​នៅ​លំដាប់​កំពូល​មួយទៀត គឺ​គម្រោង «​អ & អេ​ហ្វ ហ័​រ​ហ៊្វូ» ដែល​ជា​គម្រោង​អភិវឌ្ឍ​ទីក្រុង​បែប​ថ្មីមួយ​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​នៅ​ចំ​កណ្តាល​ទីក្រុង ជាមួយនឹង​របៀប​រស់នៅ​ថ្មីស្រឡាង និង​បទ​ពិសោធន៍​នៃ​ការ​ស្នាក់​នៅ​ក្នុង​អគារ​ដ៏​ទំនើប និង​ប្រណីត​លំដាប់ថ្នាក់​កំពូល ។

អ & អេ​ហ្វ ហ័​រ​ហ៊្វូ អគារ​ខ្ពស់​បំផុត​នៅ​ទីក្រុង​ភ្នំពេញ នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ជា​លើក​ដំបូង​យ៉ាង​លេចធ្លោ​ពេញទី​ក្រុង​ទាំងមូល

សន្និសីទ​សារព័ត៌មាន​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ក្រុម​របាំ​ប្រពៃណី​ជាតិខ្មែរ និង​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី ប្រចាំ​ប្រទេស​កម្ពុជា លោក XU WENSHUI នឹង​ឡើង​លើ​វេទិកា​ដើម្បី​ថ្លែង​សុន្ទរកថា​។ ចាប់តាំងពី​ឆ្នាំ 1994 ដែល​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន​មក ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង និង​តំបន់​ចំនួន 69 ទាំង​ក្នុង​ប្រទេស​ចិន និង​នៅ​ក្រៅប្រទេស តាម​រយៈ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​បី​ធំ​ៗ​គឺ ចាក់​ឫស​នៅ​ក្នុង​ទីក្រុង​ស្នូល​របស់​ប្រទេស​ចិន ចូល​ទៅ​ក្នុង​ទីផ្សារ​ដែល​មាន​សក្តានុពល​អភិវឌ្ឍ​របស់​ប្រទេស​ចិន និង​ជ្រើសរើស​គម្រោង​ល្អ​ៗ​នៅ​ក្រៅប្រទេស​។

ចាប់​តាំង​ឆ្នាំ​2013​មក អ & អេ​ហ្វ ប្រ​ផឹ​ធី បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ក្រៅប្រទេស​ជា​ច្រើន​ដូច​ជា ម៉ា​ឡេ​ស៊ី អូស្ត្រាលី អង់គ្លេស និង​ប្រទេស​កម្ពុជា​។ សរុប​មក ក្រុមហ៊ុន​បាន​អភិវឌ្ឍ​គម្រោង​​ជាង 220 គម្រោង ទ្រព្យ​សរុប​របស់​ក្រុមហ៊ុន​មាន​ប្រហែល 290 ពាន់​លាន​យ័ន​ចំណូល​លក់​ប្រចាំឆ្នាំ​លើស​ពី 80​ពាន់​លាន​យ័ន បាន​ផ្តល់​នូវ​អគារ​ស្នាក់​នៅ និង​សេវា​កម្ម​ដ៏​ប្រណី​តទៅ​ឱ្យ​ប្រជាជន​ជាង 100​ម៉ឺន​នាក់ ទទួល​បាន​កិត្តិនាម​ជា «​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ធំ​ជាងគេ​ទាំង 10 របស់​ប្រទេស​ចិន​» ក្នុង​រយៈពេល 8 ឆ្នាំ​ជាប់​ៗ​គ្នា​។

នៅ​ក្នុង​លទ្ធផល​ដ៏​ជោគជ័យ​របស់​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី បាន​បង្កប់​នូវ​សមត្ថភាព​ដ៏
ខ្លាំង​​រឹង​មាំ​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល 24​ឆ្នាំ​កន្លង​មកនេះ​។ នៅ​ឆ្នាំ​2017 អ & អេ​ហ្វ ឆ្លើយ​តបទៅ​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អន្តរជាតិ​តាម​គោលនយោបាយ «​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ​» និង​តាមរយៈ​សក្តានុពល​ភាព​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ បាន​ជ្រើសរើស​យក​ព្រះ​រាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ចំណុច​ស្នូល​ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជា​ខ្លា​ថ្មី​ប្រចាំ​​ទ្វីបអាស៊ី​។ នៅ​ឆ្នាំ​2018 អ & អេ​ហ្វ បាន​អភិវឌ្ឍ​គម្រោង​ថ្មី​មួយទៀត គឺ​គម្រោង អ & អេ​ហ្វ ហ័​រ​ហ៊្វូ ដែល​ជា​គម្រោង​អគារ​ខ្ពស់​ជាងគេ លំដាប់​ថ្នាក់ខ្ពស់ និង​ទាន់សម័យ​ជាងគេ​ប្រចាំ​រាជធានី​ភ្នំពេញ​!

អ្នកនាំពាក្យ​ក្រុមហ៊ុន ជាតា​រា​ដែល​កំពុង​តែ​រះ​ចិញ្ចែងចិញ្ចាច​នៅ​ក្នុង​ពិភព​សិល្បៈ​គឺ​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា

គម្រោង អ & អេ​ហ្វ ហ័​រ​ហ៊្វូ បាន​បង្ហាញមុខ​នៅ​លើ​ទីផ្សារ ក្រោម​វត្តមាន​របស់​តារា​ដែល​កំពុង​តែ​រះ​ចិញ្ចែងចិញ្ចាច​នៅ​ក្នុង​ពិភព​សិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​កញ្ញា ឱ​ក សុគន្ធ​កញ្ញា​ដែល​នឹង​ធ្វើ​ជា​អ្នកនាំពាក្យ​របស់​គម្រោង​នេះ​។

ក្នុង​នាម​ជា​តារាចម្រៀង​សម័យ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា​ឱ​ក សុគន្ធ​​ កញ្ញា​ជាតា​រា​កំពូល​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចំណែកឯ គម្រោង អ​& អេ​ហ្វ ហ័​រ​ហ៊្វូ គឺជា​អគារ​ស្នាក់​នៅ​ខ្ពស់​ជាងគេ​បំផុត​នៅ​ទីក្រុង​ភ្នំពេញ​ដែល​មាន​កម្ពស់ 174 ម៉ែត្រ សរុប 57​ជាន់ ដែល​ជា​អគារ​ស្នាក់​នៅ​របស់​អភិជន​ជាន់ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ វា​ពិតជា​មាន​ភាព​ស៊ីគ្នា និង​ជា​ការ​សហការ​ដ៏​សក្ដិ​សម​បំផុត​។

កញ្ញា ឱ​ក សុគន្ធ​កញ្ញា​បាន​បញ្ជាក់​ថា​ នាង​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ជា​អ្នក​នាំពាក្យ​ផ្តាច់មុខ​របស់​គម្រោង អ & អេ​ហ្វ ហ័​រ​ហ៊្វូ ហើយ​មានការ​កោត​ស​សើរ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​នេះ ព្រមទាំង​បញ្ជាក់​ថា​នាង​ពិតជា​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​ទន្ទឹងរង់ចាំ​ការ​លេច​រូបរាង​ឡើង​របស់​គម្រោង​នេះ​!

ទទួល​បានការ​ស្វាគមន៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ទាំងមូល​! ស្វាគមន៍​អគារ​ដែល​TOP ជាងគេ​នៅ​ភ្នំពេញ

នៅ​ក្នុង​ពិធី​សន្និសីទ​នេះ ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី បាន​ធ្វើការ​បកស្រាយ​ពី​ចំណុច​ធំ​ៗ
ទាំង​បួន​របស់​ក្រុមហ៊ុន គឺ​ស្លាក​យីហោ​ក្រុមហ៊ុន អ & អេ​ហ្វ ស្នាដៃ​ការងារ​ដ៏​ផ្ចិតផ្ចង់​ជីវ​ភាព​​ដ៏​សម្បូរ​បែប និង​សេវាកម្ម​ដ៏​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន ដែល​បាន​បង្ហាញ​ពី​គុណ​ភាព និង​ភាព​ខុស​ប្លែក​ពី​គេ​របស់​អគារ​ខ្ពស់​បំផុត​នៅ​ទីក្រុង​ភ្នំពេញ​មួយ​នេះ​។ នៅ​ក្នុង​ចំណោម​លក្ខណៈសម្បត្តិ​ដ៏​លេចធ្លោ​ទាំងនេះ មុខងារ​ជា​ពិសេស​របស់​អគារ​ស្នាក់​នៅ អ & អេ​ហ្វ និង​ការ​បំពាក់​ដោយ​បរិក្ខារ​ដ៏​ប្រណីត និង​សម្បូរ​បែប​របស់​គម្រោង​នេះ ជា​ចំណុច​ដែល​ទាក់ទាញ​អតិថិជន​បំផុត​៕ ដោយ​សហ​ការ

លេខ​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​៖ +855 (0)18 888 2777
មជ្ឈមណ្ឌល​លក់​៖ #380 មហាវិថី​ព្រះ​មុនី​វង្ស រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា
គេហ​ទំព័រ​ហ្វេ​ស​ប៊ុក​ ៖ R&F Properties Cambodia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ