ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​កំពត​គ្រោង​ស្នើ​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយ​មើលឃើញ​អំពី​សក្តានុពល​របស់​ខេត្តកំពត ពិសេស​ពាក់ព័ន្ធ​នឹង​ស្ថាបត្យកម្ម​បន្សល់​ទុក​ពី​ជំនាន់​អាណានិគម​បារាំង ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ចងក្រង​រៀបចំ​បញ្ជី​បេតិកភណ្ឌ​ដើម្បី​ស្នើ​សុំ​ទៅ​អង្គការ​យូ​ណេ​ស្កូ ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក…

ខេត្តកំពត ៖ ដោយ​មើលឃើញ​អំពី​សក្តានុពល​របស់​ខេត្តកំពត ពិសេស​ពាក់ព័ន្ធ​នឹង​ស្ថាបត្យកម្ម​បន្សល់​ទុក​ពី​ជំនាន់​អាណានិគម​បារាំង ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ចងក្រង​រៀបចំ​បញ្ជី​បេតិកភណ្ឌ​ដើម្បី​ស្នើ​សុំ​ទៅ​អង្គការ​យូ​ណេ​ស្កូ ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក ។

ទីក្រុង​កំពត​គឺជា​ទីក្រុង​ដែល​អង្គការ UNESCO ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​វប្បធម៌​កំពុង​សិក្សា និង​មាន​បំណង​ដាក់​ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក ដែល​ជា​សញ្ញា​ថ្មី​មួយទៀត សម្រាប់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឲ្យ​មាន​ភាព​ទាក់ទាញ និង​បញ្ជ្រៀប​ការ​យល់​ដឹង​អំពី​ការ​ដាក់​ទីក្រុង​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជា​អត្ថប្រយោជន៍ និង​ស្ទង់​មតិ​អំពី​ការ​ត្រៀមលក្ខណៈ​ដើម្បី​ចុះ​ទីក្រុង​កំពត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

លោក​កើត ពុទ្ធ​វ​រី នាយក​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍ ប្រាប់​អ្នក​សារព័ត៌​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​រៀបចំ​គោលនយោបាយ​ទេសចរណ៍ និង​កសាង​ឯកសារ​បឋម​នៃ​ក្រុង​កំពត​ដែល​ត្រៀម​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​សាល​ប្រជុំ​សាលាខេត្ត​ថា អនុលោម​តាម​ផែនការ និង​អនុសាសន៍​របស់​លោក​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ចក្ខុវិស័យ​នៅ​ឆ្នាំ​២០២០ កម្ពុជា រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៧​លាន​នាក់ បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​១​លាន​នាក់ ។ នៅ​ឆ្នាំ​២០២៥​កម្ពុជា​អាច​នឹង​ទទួលភ្ញៀវ​ទេសចរ​១០​លាន​នាក់ បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​១,២​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៣០ អាច​នឹង​ទទួល​បាន​១៥​លាន​នាក់ បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​២​លាន​នាក់ ។

ការ​ចងក្រង​ឯកសារ ដើម្បី​ដាក់​បញ្ចូល​ក្រុង​កំពត​ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក ជា​កិច្ចការ​រួម​គ្នា រវាង​ក្រសួង​វប្បធម៌ និង​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្រុង​ការ​រៀបចំ​ចងក្រង ជា​ផែនការ​សកម្មភាព ក្នុង​ការ​អភិរក្ស​តំបន់​បេតិកភណ្ឌ​ទាំង​អស់នេះ​ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​មួយ​ថ្មី​របស់​ប្រទេស​ជាតិ ដើម្បី​បង្ហាញ​ឲ្យ​ទេសចរ​ទៅ​ទស្សនា​ឈ្វេងយល់​អំពី​អត្តសញ្ញាណ​ជាតិ​របស់​យើង ដែល​មាន​វ័យ​ចំណាស់​នៅ​ក្នុង​តំបន់​អាស៊ី ពិសេស​ដើម្បី​បង្កើត​ការងារ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ពលរដ្ឋ ក៏​ដូច​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ស្រប​តាម​គោលការណ៍​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ ។ នេះ​ជា​លើក​ទី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​ចងក្រង​ឯកសារ​ស្នើ​សុំ​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក ។

លោក​លោក​កើត ពុទ្ធ​វ​រី ស្នើ​ដល់​អាជ្ញាធរ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ រួម​ទាំង​ប្រជាពលរដ្ឋ ត្រូវ​សហការ​រួម​គ្នា​ថែរក្សា​អភិរក្ស​សំណង់​បេតិកភណ្ឌ​ទាំង​អស់នោះ​ឲ្យ​បាន​គង់វង្ស ពិសេស​ទាំង​គ្នា​ចូលរួម​សម្អាត​អនាម័យ បរិស្ថាន​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បាន​ច្រើន ។ ដោយឡែក​បើ​តាម​ប្រសាសន៍​របស់​អ្នក​ម្នាង​បណ្ឌិត​ស៊ី​សុវត្ថិ​ម៉ែ​ន ច័ន្ទ​ទេវី នាយិកា​ម​ជ្ឍ​មណ្ឌល​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​សាកល​វិទ្យា​ធិ​ការ​រង​នៃ​សកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ

បញ្ជាក់​ថា​កន្លង​មក​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​វប្បធម៌​និង​វ​ចិត្រ​សិល្បៈ បាន​រៀបចំ​គម្រោង​សិក្សា​អំពី​ទីក្រុង​បី​ដើម្បី​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ មាន​ខេត្ត ៖ បាត់ដំបង កំពត និង​ក្រចេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ