ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​ធ្លាក់​ផ្លូវ​​រត់​ចូល​ទឹក​សមុទ្រ… អ្នក​ដំណើរ​ព្រលឹង​ចុងសក់! (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​មីក្រូ​ណេ​ស៊ី ៖ យន្តហោះ​ប៊ូ​អ៊ីង​៧៣៧ ​មួយ​គ្រឿង​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​AIR NIUGINI បាន​រត់​ចេញពី​ផ្លូវ ហើយ​​ចុះ​បោល​ចូល​ទៅ​​ក្នុង​ទឹកសមុទ្រ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ​កញ្ញា…

ប្រទេស​មីក្រូ​ណេ​ស៊ី ៖ យន្តហោះ​ប៊ូ​អ៊ីង​៧៣៧ ​មួយ​គ្រឿង​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​AIR NIUGINI បាន​រត់​ចេញពី​ផ្លូវ ហើយ​​ចុះ​បោល​ចូល​ទៅ​​ក្នុង​ទឹកសមុទ្រ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ​កញ្ញា ២០១៨ នៅ​កោះដាច់​ស្រយាល​មួយ នៃ​ប្រទេស​មីក្រូ​ណេ​ស៊ី ស្ថិត​​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក​។

ខណៈពេល​ចុះ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ WENO​ យន្តហោះ​នេះ​​ស្រាប់​តែ​រត់​ចេញពី​ផ្លូវ  ហើយ​បោល​ចូល​ក្នុង​ទឹក​ព្រែក ​CHUUK រួចក៏​​ចាប់ផ្ដើម​លិច​ភ្លាម​ៗតែម្តង​។ ​យន្តហោះ​ពេល​នោះ​បាន​​ចុះ​បាន​ប៉ះ​ដី​មុន​ពេលរ​ត់ទៅ​ដល់​ផ្លូវ​។ ​នេះ​ជា​ការ​ពន្យល់​របស់​ក្រុមហ៊ុន ដែល​​អះអាង​ថា​ ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។

ស្ថិត​ក្នុង​រូបភាព ​និង​វី​ដេ​អូ​ទាំងឡាយ​ដែល​បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម គេ​ឃើញ​ប្រជា​ជន​លើក​គ​ទៅ​ជួយ​ពួក​អ្នកដំណើរ ​និង​សមាជិក​ក្រុម​យានិក​ដោយ​ប្រើ​ទូក​តូច​ៗ​។​

ក្រុមហ៊ុន​ក៏​បាន​និយាយ​​ដែរថា​ ក្រុមហ៊ុន​ AIR NIUGINI ​បញ្ជា​ក់ថា មនុស្ស​ទាំងអស់​ជិះ​ក្នុង​យន្តហោះ​អាច​ជម្លៀស​ចេញ​ដោយ​សុខ​សប្បាយ​។​ ហើយ​ក្រុមហ៊ុន​ផ្ដល់​រាល់​ការ​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ធានា​សន្តិសុខ​ និង​ផ្ដល់​រាល់​សេចក្ដី​ត្រូវការ​ចាំបាច់​​ជា​បន្ទាន់​នានា ដល់​បណ្ដា​​អ្នកដំណើរ ​និង​សមាជិក​ក្រុម​យានិក​របស់​យើង​។

យោង​តាម​កាសែត​ PACIFIC DAILY NEWS ដែល​ដកស្រង់​សម្ដី​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ព្រ​លាន​យន្តហោះ​ថា អ្នកដំណើរ​៣៦​នាក់​ និង​សមាជិក​ក្រុម​យានិក​១១​នាក់ ត្រូវ​បាន​នាំ​​ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ភ្លាម​ៗ​​ផង​ដែរ។

យន្តហោះ​នោះ​បាន​​ហោះហើរ​រវាង​ទីក្រុង ​PORT MORESBY​ រដ្ឋធានី​ប៉ា​ពូ​អា​ស៊ីនូ​វែ​ល​ហ្គី​ណេ ដែល​មាន​ទីតាំង​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ និង​ក្រុង​ POHNPEI ​រដ្ឋធានី​មីក្រូ​ណេ​ស៊ី ជាមួយ​ការ​ចុះ​សំចត​គ្រោង​នៅ​ក្រុង​ WENO​។​ ក្រុមហ៊ុន ​AIR NIUGINI ​ពុំ​បាន​ផ្ដល់​​ការ​បញ្ជា​ក់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ឡើយ​។​ ហើយ​អាជ្ញាធរ​ប៉ា​ពូ​អា​ស៊ី ក៏​បាន​​ប្រកាស​ពី​ការ​បញ្ជូន​នា​ពេល​ខាង​មុខ បណ្ដា​អ្នក​សង្កេតការណ៍​មក​កាន់​កន្លែង​កើត​គ្រោះថ្នាក់​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Le Huffington Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ