ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ផ្សែងហុយ​ទ្រលោម​ខ្មួលខ្មាញ់​ចេញពី​​វិហារ​…ផ្អើល​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នា​ ក្មេង​ ចាស់ ​ប្រុស​ ស្រី ព្រមទាំង​ព្រះសង្ឃ​ គង់នៅ​វត្ត​សុវណ្ណ​បទុម​វ​តី ហៅ​វត្ត​រកា​…

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នា​ ក្មេង​ ចាស់ ​ប្រុស​ ស្រី ព្រមទាំង​ព្រះសង្ឃ​ គង់នៅ​វត្ត​សុវណ្ណ​បទុម​វ​តី ហៅ​វត្ត​រកា​
ឃ្នួ​ច ស្ថិត​នៅ​ភូមិ​រកា​ឃ្នួ​ច​ជើង ឃុំជី​គរ ស្រុក​ត្បូងឃ្មុំ បាន​នាំ​គ្នា​ឆោឡោ​ ដោយសារ​តែ​បានឃើញ​ភ្លើង​ឆេះ​នៅ​ក្នុង​ព្រះ​វិហារ ដោយ​មាន​ផ្សែងហុយ​ទ្រលោម​ខ្មួលខ្មាញ់​ ហោះ​ទៅ​លើ​អាកាស ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​២ តែ​សំណាងល្អ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា ។

មន្ត្រី​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាន​ភ្លើង​ឆេះ​ដំបូង នគរបាលប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​សុំ​កិច្ច​អ​ន្គ​រាគ​មន៍​ជា​បន្ទាន់ ក្នុង​នោះ​ដោយសារ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរ​បាល​ក្រុង​សួងបាន​ចេញ​មក​ជួយ​បាញ់​ទឹក​មុនគេ ហើយ​បន្ទាប់​មក​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចេញ​ទៅ​ជួយ​បាញ់​ទឹក​បន្តបន្ទាប់​ដែរ ។

នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​នាំ​គ្នា​ជួយ​ដងទឹក​ទៅ​ជះ​លើ​ភ្លើង​ដែល​កំពុង​តែ​ឆេះ​ក្នុង​ព្រះ​វិហារ និង​រួម​កិច្ចសហការ​ជាមួយនឹង​សមត្ថកិច្ច​ទាន់​ពេលវេលា​បាន​បាញ់​ទឹក​អស់​ចំនួន​៣​រថយន្ត​ធ្វើ​ឲ្យ​ភ្លើង​រលត់​ទាំងស្រុង ។

ក្នុង​ហេតុការណ៍​នោះ​បណ្តាល​ឲ្យ​មានការ​ខូចខាត ​រួម​មាន​ដូច​ជា ព្រះពុទ្ធ​បដិមា​ចំនួន​៤​អង្គ ក្នុង​នោះ​ធំ​៣​អង្គ​និង​តូច​១​អង្គ​ខូចខាត​ឆេះ​ខ្លោច ។ កង្ហារ​ចំនួន​៦​គ្រឿង ឆេះ​អស់​ដែរ ព្រមទាំង​ឆេះ​រោល​សសរ​ព្រះ​វិហារ​១​ដើម ឆេះ​រោល​ផ្ទាំងគំនូរ​លើ​ពិតាន​ព្រះ​វិហារ​ប្រមាណ​២០​ភាគរយ ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​នេះ ត្រូវ​បាន​រក​ឃើញ​ថា ដោយសារ​តែ​ទៀនវស្សា​ដែល​អុជ​ជាប់​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​រលំ​ដួល​សង្កត់​លើ​គំនរ​ទៀន​ចំនួន​២០​គូ​ទៀត បណ្តាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ​ឡើង​តែ​ម្តង ។

លទ្ធផល​ពន្លត់​ទាន់​ពេលវេលា​នេះ​ ដោយសារ​តែ​លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​ឲ្យ​កម្លាំង​នគរបាល​នៅ​គ្រប់​អធិការដ្ឋាន​ស្រុក​-​ក្រុង​ទាំង​៧ ត្រូវ​បាន​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដើម្បី​ងាយស្រួល​ក្នុង​ការ​ចេញ​ទៅ​អន្តរាគមន៍ បើ​មាន​សភាពការណ៍​កើតឡើង​ជាយថាហេតុ​ដូច​ខាងលើ​ជាដើម ៕

អត្ថបទសរសេរ ដោយ