ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេងឈ្លោះ​គ្នាពេញ​១យប់ លុះ​ទៀប​ភ្លឺ​ស្ងាត់​មាត់​ឈឹង ផ្អើល​អ្នក​ជិតខាង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេ​ល​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨ កញ្ញា ២០១៨ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង នៅ​ចំណុច​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេ​ល​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨ កញ្ញា ២០១៨ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង នៅ​ចំណុច​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ប្ដី​វាយ​សម្លាប់​ប្រពន្ធ​រួច បុរស​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់ ។

ជន​រង​គ្រោះជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ ធ្លោ​ក ថា​ញ់ អាយុ​៤៣​ឆ្នាំ ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ទុង ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ។ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

តាម​ប្រភព​ព័​ត៍​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឮ​សូរ​សំឡេង​ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ​ឈ្លោះប្រកែក និង​ជេរ​បញ្ចោរ​គ្នា​ស្ទើ​ពេញ​មួយ​យប់ ។

ប្រភព​ដដែល​បន្ត​ថា ស្រាប់តែ​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ ក៏​ស្ងាត់បាត់​មាត់​ឈឹង ពេល​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ពី​អ្នក​ជិតខាង​ថា ប្តី​វាយ​សម្លាប់​ប្រពន្ធ​ស្លាប់​នៅ​លើ​ផ្ទះ ចំណែក​បុរស​ជា​ប្តី​បាន​ទៅ​ជិះ​ម៉ូតូឌុប​របស់​ឈ្មោះ ព្រឿ​ង ថន ភេទ​ប្រុស អាយុ​ប្រហែល​៥៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ឌុ​ប​ចេញ​ទៅ​បាត់ ។

ករណី​ឃាតកម្ម​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន កំពុងធ្វើការ​ស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់ ដើម្បី​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សូម​បញ្ជាក់​​ថា ជនសង្ស័យ​មាន​​ប្រពន្ធ​ចំនួន​​​៣នាក់ គឺ​​ប្រពន្ធ​​ទី​​២នៅសៀមរាប មាន​​​​កូន​ចំនួន​​​២នាក់​ រីឯស្ត្រីរងគ្រោះជា​ប្រពន្ធ​​ទី៣របស់​ជនសង្ស័យ​ ។ ដោយ​ឡែកស្ត្រីរងគ្រោះ​ក៏មាន​ប្តី​​ចំនួន​៣នាក់​ផងដែរ ។ ព័ត៌មាន​លម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ