ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំអីនៅតែ​អត់ដឹង​…កុំតែបងៗស្បែកខ្មៅទាំងនេះ​​វ៉ៃ​​គ្នា​​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស្បែក​ខ្មៅ​(​នី​ហ្សេ​រី​យ៉ា​)​ចំនួន​១១​នាក់ បាន​ត្រូវ​នគរបាលខណ្ឌចំការមន ចាប់​បញ្ជូន​ប្រគល់​ឲ្យ​នគរបាលនៃ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្តន៍​នីតិវិធី​រាជធានី​ភ្នំពេញ ក្រោយ​ពី​ពួក​គេ​ឈ្លោះប្រកែក​គ្នា បង្ក​ជា​ហិង្សា​បណ្តាល​ឱ្យ​ម្នាក់​រង​របួស​ដៃ​ រហែក​អាវ​ទាំង​ផ្ទាំង​ៗ ​នៅ​ក្នុង​ហាង​មួយ​ខាង​ក្រោយ​ផ្សារ​សុ​វ​ណ្ណា…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស្បែក​ខ្មៅ​(​នី​ហ្សេ​រី​យ៉ា​)​ចំនួន​១១​នាក់ បាន​ត្រូវ​នគរបាលខណ្ឌចំការមន ចាប់​បញ្ជូន​ប្រគល់​ឲ្យ​នគរបាលនៃ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្តន៍​នីតិវិធី​រាជធានី​ភ្នំពេញ ក្រោយ​ពី​ពួក​គេ​ឈ្លោះប្រកែក​គ្នា បង្ក​ជា​ហិង្សា​បណ្តាល​ឱ្យ​ម្នាក់​រង​របួស​ដៃ​ រហែក​អាវ​ទាំង​ផ្ទាំង​ៗ ​នៅ​ក្នុង​ហាង​មួយ​ខាង​ក្រោយ​ផ្សារ​សុ​វ​ណ្ណា ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​​ថ្ងៃ​ទី​២៦ ​កញ្ញា នៅ​ភោជនីយដ្ឋាន​
អូ​ប៊ី​អេ​ហ្សេ ផ្ទះ​លេខ​T-៣៤ ផ្លូវ​តូ​ប៉ាស់​(​ក្រោយ​ផ្សារ​សុ​វ​ណ្ណា​) ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ក្រុម​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង​១១​នាក់ ព្រមទាំង​មាន​ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ​ចំនួន​៤ ​ទៅ​៥​នាក់​ផង បាន​នាំ​គ្នា​ចូល​ទៅ​ហូប​ចុក​ និង​ជួបជុំ​គ្នា​នៅ​ក្នុង​ហាង​ខាងលើ ។ លុះ​បន្តិច​ក្រោយមក ស្រាប់តែ​ពួក​គេ​ចំនួន​៣​នាក់ ដែល​ភាគី​ម្ខាង​មាន​តែ​ម្នាក់ឯង និង​ម្ខាង​ទៀត​មាន​គ្នា​២​នាក់ បាន​ឈ្លោះប្រកែក​គ្ នា​និង​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​នៅ​ខាងក្នុង​ហាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ខណ្ឌចំការមន​ជា​ច្រើន​នាក់​ បាន​ចុះ​ទៅ​ដល់ ឃើញ​​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ​មាន​ស្នាម​របួស​បាតដៃ​ម្ខាង​ហូរ​ឈាមស​ស្រាក់ និង​បាន​ឃាត់ខ្លួន​ពួក​គេ​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ដើម្បី​ធ្វើការ​សាកសួរ​ទើប​ដឹង​ថា​«​ពួក​គេ​ឈ្លោះ​គ្នា ដោយសារ​តែ​ការ​និយាយ​ដើម​គ្នា​»​។

ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​នី​ហ្សេ​រី​យ៉ា​ទាំង​១១​នាក់ ដែល​សុទ្ធតែ​មាន​ប្រពន្ធ​ខ្មែរ និង​មានកូន​តូច​ផង​ដែរ ​យក​ទៅ​សាកសួរ​មិនឃើញ​មាន​ឯកសារ​អ្វី​គ្រប់គ្រាន់​ ក្នុង​ការ​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជាទេ ទើប​​សម្រេច​បញ្ជូន​បន្ត​ទៅ​ប្រគល់​ឱ្យ​ការិយាល័យ​នគរបាល​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​ចាត់ការ​ទៅ​តាម​​នីតិវិធី​ជា​បន្ត​ទៀត ៕ ​

អត្ថបទសរសេរ ដោយ