ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​ពន្លះ​គ្នា​ស្លា.ប់​ម្នាក់ របួសធ្ងន់​បី​នាក់​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ម៉ូតូ​ពីរ​គ្រឿង​ពន្លះ​គ្នា​ស្លាប់​ម្នាក់ របួសធ្ងន់​បី​នាក់​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែរ​ក្នុងភូមិ​ពោធិ៍​ពីរ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ ម៉ូតូ​ពីរ​គ្រឿង​ពន្លះ​គ្នា​ស្លាប់​ម្នាក់ របួសធ្ងន់​បី​នាក់​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែរ​ក្នុងភូមិ​ពោធិ៍​ពីរ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៣​នាក់ ទី​១-​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GM-៤១៩៩ បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ឈ្មោះ ភួង សុ​ផាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ចតុ​លោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ របួសធ្ងន់ (​មិន​ពាក់មួក​សុវត្ថិភាព​) បន្ទាប់​ពី​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ឈ្មោះ មឿង ស្រី​ណែ​ត ភេទ​ស្រី អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ចតុ​លោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ របួសធ្ងន់​(​មិន​ពាក់មួក​សុវត្ថិភាព​) និង​អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​២​នាក់​ទៀត​ទី​១-​ឈ្មោះ ញឹ​ម ស្រី​ធំ ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់​(​មិន​ពាក់មួក​សុវត្ថិភាព​) និង​ទី​២-​ឈ្មោះ វី​រៈ កណ្ណិកា ភេទ​ស្រី អាយុ​១៤​ឆ្នាំ រង​របួសធ្ងន់ (​មិន​ពាក់មួក​សុវត្ថិភាព​) និង​បាន​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍ ស​ន្ទុ​ក អ្នក​ទាំង​បី​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ទាំង​ពីរ​បើកបរ​មិន​ប្រកាន់​ស្តាំ ក្រោយ​ពេល​កើតហេតុ​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ