ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ហ៊ាន​ម្ល៉េះ​! អស់​មិន​តិច​ទេ គ្រាន់​តម្លៃ​ប្រាក់​កក់​៥​ម៉ឺន​ដុល្លារ​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​មុខរបរ​ទិញ​លក់​ដី ហើយ​លួច​ដី​គេ​លក់​៤៥​ហិ​កតា តម្លៃ​ប្រាក់​កក់​៥​ម៉ឺន​ដុល្លារ ត្រូវ​បាន​ម្ចាស់​ដី​ប្តឹង​ចាប់ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​មុខរបរ​ទិញ​លក់​ដី ហើយ​លួច​ដី​គេ​លក់​៤៥​ហិ​កតា តម្លៃ​ប្រាក់​កក់​៥​ម៉ឺន​ដុល្លារ ត្រូវ​បាន​ម្ចាស់​ដី​ប្តឹង​ចាប់ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ គង់ អ៊ី (​ហៅ​អ៊ឹម​សែង​.M5) ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ទិញ​លក់​ដី ដែល​រស់នៅ​ភូមិ​សូ​រិ​យា​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ណុ​ប ណា​វី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ក្បាលកោះ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។ ដោយបាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ គង់ អ៊ី (​ហៅ​អ៊ឹម​សែង​.M5) បាន​លួច​យក​ដី​ពីរ​កន្លែង មាន​ផ្ទៃដី​៤៥​ហិ​កតា ដែល​ស្ថិត​ភូមិ​សូ​រិ​យា​សង្កាត់​និមិត្ត និង​ភូមិ​អូរ​ឫស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

បាន​យក​ទៅ​លក់​ឲ្យ​អ្នក​ដទៃ ហើយ​អ្នកទិញ​សុំ​ពិនិត្យ​ឯកសារ​ដី​៤៥​ហិ​កតា ដើម្បី​កក់​លុយ​ចំនួន​៥​ម៉ឺន​ដុល្លារ ក្រោយ​ពេល​ពិនិត្យ​ឯកសារ​ដី​ហើយ​បាន​បែក​គ្នា ហើយ​ជន​រង​គ្រោះ​បានដឹង រួច​ទៅ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ហើយ ដែល​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​ឈ្មោះ គង់ អ៊ី (​ហៅ​អ៊ឹម​សែង​.M5) ដែល​ចោទប្រកាន់​ប៉ុនប៉ង​លក់​អចលនទ្រព្យ​អ្នក​ដទៃ​ដែល​ឃាត់ កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សូ​រិ​យា​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្ត​សេនីយ៍​ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ចោទប្រកាន់​លួច​ដី​គេ​លក់ ហើយ​ក្រោយ​ពេល​សាកសួរ​តាម​ចម្លើយ គឺ​ជនសង្ស័យ​រូប​នេះ​ធ្លាប់​លួច​ដី​អ្នក​ដទៃ​លក់​ឲ្យ​ឈ្មួញ​រកស៊ី​លក់​ទិញ​ដី ហើយ​កើត​មាន​ទំនាស់​ដីធ្លី​ដោយ​ជនសង្ស័យ​ឈ្មោះ គង់ អ៊ី (​ហៅ​អ៊ឹម​សែង​.M5) ។

ដោយ​យោង​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ