ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ខំ​រត់​យ៉ាង​ហត់​ដល់​ទាន់​សុំ​ស្វាគមន៍​សិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង ស្រាប់តែ​ទូរស័ព្ទ​រោ​ទិ៍​បាន​ដក​ទូរស័ព្ទ​យក​មក​និយាយ ត្រូវ​បាន​ចោរ​២​នាក់ ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច សំណាងល្អ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី​១ ឃាត់ខ្លួន​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង ស្រាប់តែ​ទូរស័ព្ទ​រោ​ទិ៍​បាន​ដក​ទូរស័ព្ទ​យក​មក​និយាយ ត្រូវ​បាន​ចោរ​២​នាក់ ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច សំណាងល្អ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី​១ ឃាត់ខ្លួន​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥៩៨ នៅ​ចំណុច​ម្តុំ​ផ្សារ​ទំនប់ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ទី​១-​មានឈ្មោះ ចាន់ រក្សា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ស្ពាន​ខ្ពស់ ខេត្តស្វាយរៀង និង​ជនសង្ស័យ​ទី​២- ឈ្មោះ ហ៊ឹ​ម សុខ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភេទ​ប្រុស មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ឈាម​ជ្រូក បើកបរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​ដក​ទូរស័ព្ទ​ដៃ​យក​មក​និយាយ ក៏​ស្រាប់តែ​មាន​បុរស​២​នាក់ ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ បើកបរ​មក​ស្រប​ទិស​ដៅ ហើយ​ជិះ​ទៅ​ជិត​ជន​រង​គ្រោះ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ម៉ាក iPhone ប៉ុន្តែ​មិនដឹង​ថា ម៉ាក​iPhone 6 ឬ​មួយ iPhone X នោះ​ទេ ពីព្រោះ​ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​គាត់​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ និង​ស្រែ​កថា ចោរ​ទៅ​ដល់​ក្បែរ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ក៏​ជនសង្ស័យ​ជិះ​ទៅ​បុក​ជញ្ជាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទាំង​សងខាង ភ្លាម​ៗ​នោះ​ដែរ​ជនសង្ស័យ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួសធ្ងន់​យ៉ាងដំណំ​ម្នាក់ ។

រីឯ​ម្នាក់​ទៀត​រង​របួសស្រាល ចំណែក​ឯខាង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ក៏​មាន​របួស​ចំ​ជើង​ខាងស្តាំ ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ពន្លឺ ហើយ​ភ្លាម​ៗ​នោះ​ដែរ​សមត្ថកិច្ច​ក៏​បាន​ដល់​អន្តរាគមន៍​ឃាត់​យក​ជនសង្ស័យ​យក​ទៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី​១​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ