ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើ​ភ្នំ​មួយ​ក្បាលដែលជាប់មងឡើងញាក់សាច់​នេះ សម្រេច​លែងចូល…

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ទីបំផុត ក្រពើ​ភ្នំ​មួយ​ក្បាល​ ដែល​ជាប់​មង​អ្នក​ភូមិ​ក្នុង​ស្ទឹង​មេទឹក ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលស្រុក​វាល​វែង ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ឃុំ រដ្ឋបាល​ជល​ផល មេ​បញ្ចា​ការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ៨២៥…

ខេត្តពោធិ៍សាត់ ៖ ទីបំផុត ក្រពើ​ភ្នំ​មួយ​ក្បាល​ ដែល​ជាប់​មង​អ្នក​ភូមិ​ក្នុង​ស្ទឹង​មេទឹក ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលស្រុក​វាល​វែង ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ឃុំ រដ្ឋបាល​ជល​ផល មេ​បញ្ចា​ការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ៨២៥ មន្ត្រី​បរិស្ថាន​និង​អង្គការ Wildlife
Alliance កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា បាន​សម្រេច​យក​ក្រពើ​ភ្នំ​មួយ​ក្បាល​នេះ លែង​ចូល​កន្លែង​ដើម​វិញ ។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា បុរស​ជា​កសិករ​ម្នាក់ ​មានការ​ភិតភ័យ​ដោយ​ការ​រន្ធត់​ចិត្ត បន្ទាប់​ពី​ប្រទះ​ឃើញ​ក្រពើ​ភ្នំ​ធំ​មួយ​ក្បាល​បាន​ជាប់​មង​របស់​គាត់ ដែល​បាន​ដាក់​យក​ត្រី​ក្នុង​ស្ទឹង​មេទឹក ដែល​ជា​ដែន​អភិរក្ស​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស​ក្នុងភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាល​វែង ។

អ្នក​ភូមិ​ដែល​ដាក់​មង​យក​ត្រី​នៅ​ស្ទឹង​មេទឹក​ជាប់​ក្រពើ​នេះ​ឈ្មោះ មឿ​ន មីន បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា រូប​គាត់​បាន​ទៅ​រាយ​មង​រក​ត្រី​នៅ​ចំណុច​កើតហេតុ​ខាងលើ រួច​ក៏​ទៅ​ផ្ទះ ។ លុះ​ពេល​ព្រឹក​ឡើង គាត់​ក៏​ទៅ​ដោះ​មង​ជា​ទម្លាប់ ភ្លាម​នោះ​ក៏​ប្រទះ​ឃើញ​មង​របស់​គាត់​ញ័រ​រញ្ជួយ​ខ្លាំង ក៏​លើក​ទាញ​ឡើង​ប្រទះ​ឃើញ​ក្រពើ​ធំ​មួយ​ក្បាល រួច​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ លើក​ក្រពើ​ធំ​មួយ​ក្បាល​នោះ​មក​រក្សា​ទុក នៅ​ទីបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៨២៥ ។

អ្នក​ភូមិ​រូប​នោះ​បានឱ្យ​ដឹង​ថា តាំងពី​គាត់​ដាក់​មង​រក​ត្រី​នៅ​ចំណុច​ស្ទឹង​ខាងលើ មិន​ដែល​ប្រទះ​ឃើញ​ក្រពើ​នោះ​ឡើយ តែ​ធ្លាប់​ឮ​គេ​និយាយ​ត​ៗ​គ្នា​ថា ស្ទឹង​មេទឹក​នេះ​មាន​ធនធាន​ជីវចម្រុះ​ជា​ច្រើន​រាប់​ទាំង​សត្វ​ក្រពើ ត្រី កន្ធាយ​…​ផង​ដែរ​ត្រូវ​បាន​អភិរក្ស ។បើ​តាម​ក្រុមការងារ​ចម្រុះ​ខាងលើ បាន​ឲ្យ​ដឹង​ថា​ក្រពើ​ភ្នំ​មួយ​ក្បាល​នោះ​ខាង​អង្គការ​Wildlife Alliance ធ្លាប់​បាន​លែង​ម្តង​រួច​មក​ហើយ ដោយ​ធ្លាប់​បាន​កាត់​កន្ទុយ​ចំណាំ ហើយ​បច្ចុប្បន្ន​មាន​បណ្តោយ​២,៩៣​ម៉ែត្រ និង​មាន​ទម្ងន់​រហូត​១៧០​គីឡូក្រាម ។

ក្រពើ​ភ្នំ​នេះ ត្រូវ​បាន​លែង​ក្នុង​ស្ទឹង​ឆាយ​តា​ម៉េ​ត (​ស្ទឹង​មេទឹក​) ក្នុង​ដែនជំរកសត្វព្រៃ​ភ្នំ​សំ​កុស​វិញ និង​បាន​ផ្តល់​ជា​ថវិកា​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​ចាប់​បាន​ចំនួន​៦០០​ដុល្លារ ក្នុង​នោះ​ថវិកា​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​២០​ម៉ឺន​រៀល ថវិកា​របស់​លោក​អភិបាលស្រុក​វាល​វែង ១០​ម៉ឺន​រៀល​ថវិកា​របស់​វរ​សេនា​តូច​នគរ​ការពារ​ព្រំដែន​គោក​លេខ​៨២៥ ចំនួន​១០​ម៉ឺន​រៀល​និង​ក្រុមហ៊ុន​ចិន​៥០០​ដុល្លារ ។

ព័ត៌មាន​ទាក់ទិន​នឹង​ក្រពើ​ភ្នំ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ក្រពើ​ភ្នំ​គឺជា​សត្វ​កម្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​តាម​រយៈ​ការ​រក​ឃើញ​បាន​បង្ហាញ​ថា មាន​តែ​នៅ​កម្ពុជា​ទេ ហើយ​ក៏​រង​ការ​គំរាមកំហែង​ផង​ដែរ បើ​មិន​មានការ​អភិរក្ស​ឲ្យ​បាន​ដិត​ដល់​ទេ​នោះ ។ កន្លង​មកនេះ ក្រពើ​ភ្នំ​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​៣០​ទៅ​៤០​ក្បាល ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​ដែល​មាន​គ្រោះថ្នាក់​ទៅ​កាន់​តំបន់​ថ្មី ដើម្បី​អភិរក្ស តែ​ក្រុម​មន្ត្រី​បាន​លាក់​បាំង ដើម្បី​សុវត្ថិភាព​សត្វ​កម្រ​ទាំងនេះ​មិន​និយាយ​ថា​យក​ទៅ​អភិរក្ស​នៅ​កន្លែង​ណា​នោះ ។ មន្ត្រី​ជំនាញ​និយាយ​ថា ក្រពើ​ភ្នំ​មិន​អាចរ​ស់បាន​នៅ​ក្នុង​ដែន​ជម្រក​ដែល​មាន​ផ្ទៃ​ទឹកធំ​ទូលាយ​បាន​ទេ ហើយ​វា​ក៏​គ្មាន​លទ្ធភាព​បង្កើត​សម្បុក​ពង​កូន​ផង​ដែរ ៕ ​