ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នា​២​ករណី​ករណី​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ លើ​ផ្លូវជាតិ​លេខ​៦

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង ២​ករណី​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ នៅ​ស្រុក​ជីក្រែង និង ស្រុក​ពួក ខេត្តសៀមរាប ដែល​ហេតុការណ៍​ទាំង​២​ករណី​នេះ​មាន​ដូច​ខាងក្រោម ៖…

ខេត្តសៀមរាប​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង ២​ករណី​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ នៅ​ស្រុក​ជីក្រែង និង ស្រុក​ពួក ខេត្តសៀមរាប ដែល​ហេតុការណ៍​ទាំង​២​ករណី​នេះ​មាន​ដូច​ខាងក្រោម ៖

ករណី​ទី​១-​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​កង់ បណ្តាល​ឱ្យ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ស្លាប់ ភ្លាម​ៗ នៅ​ហ្នឹង​កន្លែង ហើយ​រថយន្ត បើក​គេចខ្លួន​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ កញ្ញា លើ​ដងផ្លូវ​ជាតិ​លេខ​៦ ស្ថិត​នៅ​ក្នុងភូមិ​ដូ​ន្យ​រាជ្យ ឃុំ​គោក​ធ្លក ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វត់ គឹ​ម​លាក់ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ទីលំនៅ​ភូមិ​ដូ​ន្យ​រាជ្យ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​អ្នកបើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​បុក​ជាមួយ​កង់ ពណ៌​ខៀវ ដែល​ជិះ​ដោយ​ក្មេង​ប្រុស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​ឆ្លងកាត់​ថ្នល់​) បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កង់​បាន​រង​ការ​ខូចខាត​ទាំងស្រុង​។ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​បាន​បើករថយន្ត​គេចខ្លួន​បាត់​។

មូលហេតុ មក​ពី​អ្នក​ជិះ​កង់​ឆ្លងកាត់​ផ្លូវ​មិន​ប្រុង​ប្រយ័ត្ន​។

បច្ចុប្បន្ន កម្លាំង​ជំនាញ​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះ​ពិនិត្យ​វាស់វែង​កន្លែង​កើតហេតុ ហើយ​តាម​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​មក​ផ្តន្ទាទោស​។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​ករណី​ទី​២-​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​នៅ​ហ្នឹង​កន្លែង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​ស្នួល ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ណៃ និច្ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ជា​អ្នកបើកបរ​ម៉ូតូ​ម៉ា​កនិច ពាក់​ស្លាក​លេខ សៀមរាប ១R-៣៦៤៣ រីឯ​អ្នកបើកបរ​ម៉ូតូ​កង់​បី ឈ្មោះ យូ វ​ណ្ណា​រា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ស្នាក់​នៅ​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នៅ​ហ្នឹង​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរក្នុងទិស​ដៅ​​ពី​កើត​ទៅ​លិច​ក៏​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ពីក្រោយ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បានរត់​​គេចខ្លួន​បាត់ បន្សល់​ទុក​តែ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នៅ​កន្លែង​កើតហេតុ​ ។ ចំណែក​ម៉ូតូ​និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​រង​ការ​ខូចខាត​ទាំង​សងខាង​។

មូលហេតុ ៖ គឺ​អ្នកបើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​នគរបាល​ស្រុក​បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ ហើយ​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ម្ចាស់ រឺ​ម៉ក់​កង់​បី​ដែល​បាន​រត់គេច​ខ្លួន​បាត់ កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​នាំ​ខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ